ប្រទេសបារាំង

ផ្ទុះមហាបាតុកម្មទូទាំងប្រទេសនៅបារាំង ក្រោយពលរដ្ឋមិនពេញចិត្តកំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍ថ្មី


ពលរដ្ឋបារាំងជាង១លាននាក់ បាននាំគ្នាចេញតាមដងផ្លូវទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ទី១៩មករា ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងកំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍ថ្មីរបស់រដ្ឋាភិបាលលោកម៉ាក្រុង។ បាតុកម្មនេះ បានទៅបង្អាក់ដំណើរការប្រព័ន្ធដឹកជញ្ជូនសាធារណៈ សាលារៀន និងសេវាសាធារណៈជាច្រើនផ្សេងទៀត ដោយសារតែក្រុមបុគ្គលិកកម្មករ នៃវិស័យទាំងនេះសុទ្ធតែបានចូលរួមធ្វើបាតុកម្មទាំងអស់។ ក្នុងនោះ វាក៏បានបង្កការប៉ះទង្គិចគ្នារវាងបាតុករនឹងប៉ូលីសបង្ក្រាបបាតុកម្មផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
ផ្ទុះមហាបាតុកម្មទូទាំងប្រទេសនៅបារាំង!
ដោយ

បាតុកម្មកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា នៅទូទាំងប្រទេសបារាំង ត្រូវបានក្រសួងមហាផ្ទៃប៉ាន់ស្មានថា មានមនុស្សជាង១លាន២សែននាក់ចូលរួម ក្នុងនោះមានជាង៨ម៉ឺននាក់នៅទីក្រុងបារីស ដែលសុទ្ធសឹង​ជាអ្នកប្រឆាំងដាច់ណាត់ នឹងគម្រោង​ធ្វើកំណែទម្រង់​ច្បាប់ចូលនិវត្តន៍ របស់រដ្ឋាភិបាលប្រធានាធិបតីម៉ាក្រុង។

សហជីពនៃក្រុមឆ្វេងនិយម CGT នៅបារាំងនិយាយថា តាមពិតទៅចំនួនបាតុករ​ដែលក្រសួង​របស់បារាំងអះអាង គឺមិនត្រឹមត្រូវទេ។ បើតាមសហជីពដដែល មហាបាតុកម្មបានចូលរួមដោយមនុស្សសរុបច្រើនជាង២លាននាក់ នៅទូទាំងប្រទេស និង​មានប្រមាណ ៤០ម៉ឺន​នាក់​នៅទីក្រុងបារីស។ សហជីពមួយនេះ ឱ្យដឹងដែរថា ពួកគេ​គ្រោងនឹងរៀបចំមហាបាតុកម្មបែបនេះម្តងទៀត នៅថ្ងៃទី៣១ខែមករា។

បើតាមការចុះផ្សាយរបស់ AFP បាតុករ​ជ្រុល​និយម​មួយចំនួន បាន​គប់​ដប ធុងសំរាម និង​គ្រាប់បែកផ្សែងដាក់​ប៉ូលិស ខណៈត្រូវ​បាន​ឆ្លើយតបវិញ​​ដោយការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ​បំបែកក្រុមបាតុករ។ ទោះយ៉ាងណា មិនមានការប៉ះទង្គិចធ្ងន់ធ្ងរ​ដល់ការបង្ករបួសស្នាមលើគ្នាទៅវិញ​ទៅមកនោះទេ។ បើតាមប៉ូលិសបង្ក្រាបបាតុកម្ម គិតត្រឹមល្ងាចថ្ងៃទី ១៩ ខែមករា បាតុករ៣៨នាក់ត្រូវបានឃាត់ខ្លួន។

សូមជម្រាបថា ផែនការកំណែទម្រង់​អាយុចូលនិវត្តន៍ដែលប្រធានាធិបតីម៉ាក្រុងលើកឡើងកាលពីសប្តាហ៍មុន ទទួលបានការមិនពេញចិត្តជាច្រើនពីកម្មករ និយោជិតនៅបារាំង។ ប្រព័ន្ធចូលនិវត្តន៍​បារាំងបច្ចុប្បន្ននេះ គឺបុគ្គលិកត្រូវធ្វើការ​រហូតដល់អាយុ​​៦២ឆ្នាំ ទើបអាច​ទទួលបាន ​នូវ​ប្រាក់ចូលនិវត្តន៍ប្រចាំខែ ពេញលេញគ្រប់ចំនួន។

ដោយឡែក សម្រាប់គម្រោងថ្មីរបស់រដ្ឋាភិបាលបារាំងនាពេលនេះ គឺចង់ដំឡើងអាយុចូលនិវត្តន៍ដល់​៦៤ឆ្នាំជាទូទៅ ចាប់ពីឆ្នាំ​២០៣០តទៅ ក្នុងន័យនេះបុគ្គលិកត្រូវធ្វើការ​ថែម​២ឆ្នាំទៀត ទើបអាចទទួលបានប្រាក់​ចូលនិវត្តន៍។ ប្រការនេះ បានធ្វើឲ្យពលរដ្ឋ​ជាច្រើន​មានការមិនពេញចិត្ត នឹងបានចេញតវ៉ា​យ៉ាងខ្លាំងក្លាប្រឆាំនឹងរដ្ឋាភិបាល៕




អត្ថបទបន្ទាប់


មនុស្សជំនិតលោកពូទីនព្រមានប្រាប់អង្គការណាតូថា សង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះឡើងប្រសិនបើរុស្ស៊ីចាញ់អ៊ុយក្រែន

ក្រោយបាត់មុខមួយរយៈ ដៃស្តាំរបស់ប្រធានាធិបតីរុស្ស៊ីលោក ពូទីន គឺលោក Dmitry Medvedev បានចេញមុខព្រមានអង្គការណាតូថា បរាជ័យរបស់រុស្ស៊ីនៅអ៊…

រដ្ឋាភិបាលអាមេរិកប្រឈមនឹងវិបត្តិអស់សាច់ប្រាក់ជាថ្មី ខណៈលទ្ធភាពខ្ចីប្រាក់ក៏ដល់កំរិតកំណត់

រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងប្រឈមហានិភ័យនៃបញ្ហាខ្វះសាច់ប្រាក់ជាថ្មីទៀតហើយ ខណៈដែលការខ្ចីប្រាក់របស់រដ្ឋាភិបាលបានឈានដល់កម្រិតកំណត់នៃពិដាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ