អត្ថបទពាណិជ្ជកម្ម

ធនាគារ មេយប៊ែង បង្ហាញឈ្មោះអតីតកីឡាករឆ្នើមពីររូបរបស់ Manchester United ចូលរួមក្នុងព្រឹត្តិការណ៍អបអរសាទរភាពជាដៃគូដ៏សំខាន់ និងដាក់ឱ្យដំណើរការប័ណ្ណរួមពាណិជ្ជសញ្ញានៅកម្ពុជា


រាជធានីភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦– ឈរលើមូលដ្ឋាននៃភាពជាដៃគូក្នុងតំបន់អស់រយៈពេល ១៥ ឆ្នាំជាមួយក្លឹប Manchester United ធនាគារ មេយប៊ែង កម្ពុជា បានប្រកាសថា Andy Cole និង Wes Brown អតីតកីឡាករឆ្នើមរបស់ក្លឹប Manchester United នឹងអញ្ជើញមកកាន់ទឹកដីប្រទេសកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍អបអរសាទរនៃការដាក់ឱ្យដំណើរការប័ណ្ណរួមពាណិជ្ជសញ្ញាថ្មី ព្រមទាំងជាផ្នែកមួយសំខាន់នៃការតភ្ជាប់ដ៏មានអត្ថន័យរវាងអ្នកគាំទ្របាល់ទាត់ អតិថិជន និងសហគមន៍ជារួម។
ធនាគារ មេយប៊ែង បង្ហាញឈ្មោះអតីតកីឡាករឆ្នើមពីររូបរបស់ Manchester United ចូលរួមក្នុងព្រឹត្តិការណ៍អបអរសាទរភាពជាដៃគូដ៏សំខាន់ និងដាក់ឱ្យដំណើរការប័ណ្ណរួមពាណិជ្ជសញ្ញានៅកម្ពុជា
ដោយ
អំពី Maybank

ការពង្រីកការផ្តល់ជូនប័ណ្ណឥណទានវីសា Maybank Manchester United មកកាន់ប្រទេសកម្ពុជានឹងនាំអតិថិជនឱ្យកាន់តែខិតជិតក្លឹបដែលខ្លួនស្រលាញ់តាមរយៈយុទ្ធនាការ Live United, Experience the Dream with Maybank ដែល ផ្តល់ឱកាសដល់ម្ចាស់ប័ណ្ណដើម្បីឈ្នះដំណើរកម្សាន្តទៅកាន់កីឡាដ្ឋាន Old Trafford រួមជាមួយវត្ថុអនុស្សាវរីយ៍ផ្លូវការរបស់ក្លឹប Manchester United អាវកីឡាដែលមានហត្ថលេខាកីឡាករ និងបទពិសោធន៍ដ៏ពិសេសជាច្រើនទៀតដែលមិនអាចបំភ្លេចបាន។

ក្នុងព្រឹត្តិការណ៍នេះ អ្នកគាំទ្រ និងម្ចាស់ប័ណ្ណដែលបំពេញតាមលក្ខខណ្ឌកំណត់ នឹងមានឱកាសជួបដោយផ្ទាល់ជាមួយ Andy Cole និង Wes Brown តាមរយៈកម្មវិធី Meet & Greet សម្រាប់បទពិសោធន៍ដ៏កម្រ និងគួរឱ្យចងចាំរួមមានការថតរូបអនុស្សាវរីយ៍ និងការហត្ថលេខាផ្ទាល់ជាដើម។

អ្វីដែលកាន់តែពិសេសនោះ អតីតកីឡាករឆ្នើមក៏នឹងមានវត្តមានក្នុងកម្មវិធីរត់ក្នុងគោលដៅរួម ដើម្បីសហគមន៍ Maybank Run for Impact ដែលជាកម្មវិធីរត់ដើម្បីគាំទ្រការផ្តួចផ្តើមក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់កុមារ មុននឹងអញ្ជើញចូលរួមក្នុងកម្មវិធីលៀងសាយភោជន៍ និងថ្លែងអំណរគុណនាពេលល្ងាច។

ព្រឹត្តិការណ៍ដ៏ពិសេសនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ មេយប៊ែង ក្នុងការបន្តបង្កើតគុណតម្លៃជាក់ស្តែងជូនអតិថិជន តាមរយៈភាពជាដៃគូជាមួយក្លឹប Manchester United ដោយប្រែក្លាយចំណង់ចំណូលចិត្តរួមចំពោះក្លឹបបាល់ទាត់ដ៏ល្បីល្បាញមួយក្នុងពិភពលោក ឱ្យទៅជាបទពិសោធន៍ផ្តាច់មុខ ឯកសិទ្ធិពិសេស និងឱកាសដ៏មានតម្លៃ ដែលនាំឱ្យអ្នកគាំទ្រកាន់តែមានភាពជិតស្និទ្ធជាមួយក្លឹប ព្រមទាំងរួមចំណែកបង្កើតផលវិជ្ជមានដល់សហគមន៍ដោយផ្ទាល់ផងដែរ។

លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេសនៃធនាគារ មេយប៊ែង ខេមបូឌា បានមានប្រសាសន៍ថា៖ "នៅ មេយប៊ែង អតិថិជនគឺជាចំណុចស្នូលនៃអ្វីៗគ្រប់យ៉ាងដែលយើងធ្វើ។ មិនថាជាការជួយបុគ្គលម្នាក់ៗឱ្យសម្រេចគោលដៅហិរញ្ញវត្ថុក្នុងជីវិត គាំទ្រក្រុមគ្រួសារក្នុងការកសាងអនាគត ឬចូលរួមជាដៃគូជាមួយអាជីវកម្មក្នុងការជំរុញកំណើននោះទេ យើងជឿថាតួនាទីរបស់យើងលើសពីការផ្តល់សេវា និងដំណោះស្រាយហិរញ្ញវត្ថុ។ យើងប្តេជ្ញាបង្កើតឱកាស ពង្រឹងទំនាក់ទំនង និងបន្ថែមគុណតម្លៃជូនអតិថិជន តាមរយៈបទពិសោធន៍ និងការគាំទ្រដែលមានអត្ថន័យនៅគ្រប់ដំណាក់កាលនៃជីវិត និងអាជីវកម្មរបស់ពួកគេ"។

លោកបានបន្តថា៖ "ការអញ្ជើញមកដល់របស់ Andy Cole និង Wes Brown គឺជាការបង្ហាញជាក់ស្តែងពីរបៀបដែលយើងប្រែក្លាយការប្តេជ្ញាចិត្តនេះទៅជាសកម្មភាពពិតប្រាកដ។ តាមរយៈភាពរឹងមាំនៃបណ្តាញប្រតិបត្តិការក្នុងតំបន់របស់ មេយប៊ែង និងភាពជាដៃគូក្នុងតំបន់ជាមួយក្លឹប Manchester United យើងកំពុងបង្កើតបទពិសោធន៍ដ៏វិសេសវិសាលជូនអតិថិជនដែលប្រើប្រាស់ប័ណ្ណធនាគាររបស់យើង អតិថិជន Premier Wealth និងដៃគូអាជីវកម្ម ព្រមទាំងនាំមហាជនឱ្យមកជួបជុំគ្នាជុំវិញគោលបំណងដ៏មានអត្ថន័យមួយ។ នេះហើយជាអត្ថន័យនៃការឈានទៅមុខលើសពីសេវាកម្មធនាគារ សម្រាប់យើង គឺការដាក់អតិថិជនជាអាទិភាព ការពង្រឹងទំនាក់ទំនង និងការបង្កើតគុណតម្លៃដែលមានការទទួលស្គាល់ជាក់ស្តែង។"

លោក Marc Armstrong នាយកផ្នែកពាណិជ្ជកម្ម របស់ក្លឹប Manchester United បានមានប្រសាសន៍ថា៖ "មេយប៊ែង គឺជាដៃគូដ៏យូរអង្វែងមួយរបស់ក្លឹប Manchester United ដែលបានរួមចំណែកបង្កើតបទពិសោធន៍ដ៏គួរឱ្យចងចាំជូនអ្នកគាំទ្រនៅទាំងតំបន់ ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។"

លោកបានបន្តថា៖ "ប្រទេសកម្ពុជាប្រមូលផ្តុំទៅដោយអ្នកគាំទ្រក្លឹប Manchester United ដ៏មានភាពស្មោះស្ម័គ្រមួយ ហើយយើងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការនាំយក Andy Cole និង Wes Brown មកជួបអ្នកគាំទ្រតាមរយៈព្រឹត្តិការណ៍មួយនេះ។ ការមកដល់របស់អតីតកីឡាករឆ្នើមទាំងពីររូបនេះ ផ្តល់ពេលវេលាដ៏វិសេសវិសាលដល់អ្នកគាំទ្រក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមរតកដ៏មានតម្លៃរបស់ក្លឹប ព្រមទាំងឆ្លុះបញ្ចាំងពីភាពរឹងមាំនៃភាពជាដៃគូដ៏យូរអង្វែងរបស់យើង ជាមួយ មេយប៊ែង។"

លើសពីឱកាសទទួលបានបទពិសោធន៍ដ៏វិសេសវិសាលជាមួយក្លឹប Manchester United ប័ណ្ណឥណទានវីសា Maybank Manchester United ក៏ផ្តល់ជូននូវអត្ថប្រយោជន៍ដ៏ទាក់ទាញជាច្រើនសម្រាប់ការចំណាយប្រចាំថ្ងៃ រួមមាន៖ ប្រាក់ត្រឡប់ជូនវិញ (Cashback) ៥% សម្រាប់អតិថិជនដំបូងគេដែលត្រូវបានកំណត់ (Early Bird) ប្រាក់ត្រឡប់ជូនវិញរហូតដល់ ០.៥% ឬពិន្ទុ TreatsPoints ចំនួន ៦ ពិន្ទុ នៅពេលធ្វើការចំណាយ ពិន្ទុTreatsPoints ៥ ដង សម្រាប់ការចំណាយនៅថ្ងៃប្រកួត នៅពេលក្លឹប Manchester United ទទួលបានជ័យជម្នះ សិទ្ធិចូលប្រើប្រាស់សាលរង់ចាំពិសេសនៅអាកាសយានដ្ឋានមួយចំនួនដោយឥតគិតថ្លៃ រយៈពេលឥណទានគ្មានការប្រាក់រហូតដល់ ៤៥ ថ្ងៃ ជម្រើសបង់រំលស់ដែលមានភាពបត់បែនតាមរយៈ Maybank EzyPay Plus លក្ខខណ្ឌលើកលែងថ្លៃសេវាប្រចាំឆ្នាំផ្អែកលើលក្ខខណ្ឌនៃការចំណាយ ព្រមទាំងការចូលរួមក្នុងយុទ្ធនាការ រង្វាន់ និងបទពិសោធន៍ពិសេសៗផ្សេងទៀតពីក្លឹប Manchester United ដោយអនុវត្តតាមលក្ខខណ្ឌ និងបទប្បញ្ញត្តិដែលបានកំណត់។

សម្រាប់ព័ត៌មានថ្មីៗអំពីអតីតកីឡាករឆ្នើមទាំងពីររូបរបស់ Manchester United បទពិសោធន៍ពិសេស ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍ និងអត្ថប្រយោជន៍នានារបស់ប័ណ្ណវីសា Maybank Manchester United សូមតាមដានតាមរយៈគេហទំព័រផ្លូវការ ទំព័រហ្វេសប៊ុក និងបណ្តាញទំនាក់ទំនងផ្លូវការរបស់ធនាគារ មេយប៊ែង កម្ពុជា។




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាង
គោលការណ៍ ណែនាំស្តីពីវិធាននិងនីតិវិធីនៃការរៀបចំប្រកាស ប្រកាសអន្តរក្រសួង និងប្រកាសរួមរបស់ក្រសួងស្ថាប័ន

នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹ…

តើតម្លៃមាសអាចធ្លាក់ចុះដល់៤,០០០ដុល្លារក្នុង១តម្លឹងទេ ក្រោយធ្លាក់ចុះជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃចុងក្រោយ?

តម្លៃហាងឆេងមាសនៅកម្ពុជា និងទីផ្សារអន្តរជាតិ បានបន្តធ្លាក់ចុះជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយនៅថ្ងៃទី១៩ ខែវិច្ឆិកា មាសត្រូវបានជួញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ