គម្រោងទាក់ទាញជនបរទេសមានទ្រព្យសម្បត្តិច្រើនរបស់ថៃ

ថៃនឹងត្រូវប្រជែងជាមួយសិង្ហបុរី និងម៉ាឡេស៊ី ក្នុងគម្រោងទាក់ទាញជនបរទេសមានទ្រព្យសម្បត្តិច្រើនមករស់នៅ


ប្រទេសថៃមានគោលដៅចង់បានជនបរទេសដែលមានទ្រព្យសម្បត្តិច្រើន មកតាំងទីលំនៅក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ធូររស្រាលបន្តិច ដើម្បីចូលរួមស្ដារសេដ្ឋកិច្ចដែលកំពុងផុងស្រុត។ ប៉ុន្ដែ ផែនការរបស់ថៃមួយនេះ ត្រូវបានគេមើលឃើញថា នឹងត្រូវប្រជែងជាមួយនឹងប្រទេសក្នុងតំបន់មួយចំនួនដូចជា សិង្ហបុរី និងម៉ាឡេស៊ីជាដើម ដ្បិតថា ប្រទេសទាំងពីរនេះ ក៏មានអនុវត្តផែនការស្រដៀងគ្នានេះផងដែរ។
បុរសម្នាក់ ដើរពីខាងមុខព្រះបរមរាជវាំង ប្រទេសថៃ

តាម​អ្វី​ដែល​ជា​ផែនកា​របស់​ថៃ ការ​ទាក់ទាញ​ជន​បទេស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ឲ្យ​មក​រស់នៅ​ក្នុង​ប្រទេស​ខ្លួន​នេះ គឺ​នឹង​ធ្វើ​តាម​រយៈ​ការ​ផ្តល់​អត្ថប្រយោជន៍​ដល់​ពួក​គេ រួម​មាន ការ​ដែល​អាច​ជួល​ផ្ទះ​ក្នុង​រយៈពេល​វែង​ព្រមទាំង​ការ​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល ប្រសិនបើ​ជនបរទេស​ទាំងនោះ មក​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ​ជាដើម​។ ប៉ុន្តែ​អ្នកវិភាគ​មិន​ប្រាកដ​នោះ​ទេ​ថា គម្រោង​នេះ​អាច​ប្រកួតប្រជែង​ជាមួយ និង​ប្រទេស​ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី​បាន ឬ​យ៉ាងណា ដោយសារ​ប្រទេស​ទាំង​ពីរ​នេះ​ក៏​មាន​ផែនការ​ស្រ​ដៀង​គ្នា​នេះ​ដែរ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន South China Morning Post​។

មួយ​រយៈ​មុន គណៈរដ្ឋមន្ត្រី​ថៃ​បាន​អនុម័ត​វិធានការ​ជំរុញ​សេដ្ឋកិច្ច និង​វិនិយោគ ដើម្បី​ទាក់ទាញ​ជនបរទេស ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន ឲ្យ​ចូល​មក​ស្នាក់​នៅ​ប្រទេស​ថៃ​ក្នុង​រយៈពេល​វែង ដោយ​ក្នុង​នោះ ថៃ​គោលដៅ​ទាក់ទាញ​ជនបរទេស ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ឱ្យ​បាន ១ លាន​នាក់ ក្នុង​រយៈពេល ៥ ឆ្នាំ​។

នេះ​គឺជា​យុទ្ធ​បែប​ថ្មី​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​បរទេស​មក​កាន់​ប្រទេស​ឲ្យ​កាន់តែ​ច្រើន​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​របស់​ខ្លួន​បន្ទាប់​ពី​រង​ការ​ខ្ទេច​ខ្ទំ​ដោយសារ​កូ​វី​ដ​១៩​។ 

ជុំវិញ​គម្រោង​ខាងលើ​នេះ អ្នក​តាមដាន​ព្រឹត្តិការណ៍​សេដ្ឋកិច្ច និង​សង្គម​នៅ​ក្នុង​ប្រទេស​ថៃ​បាន​អះអាង​ថា វា​អាច​នឹង​ពិបាក​សម្រាប់​រដ្ឋាភិបាល​ថៃ ដើម្បី​សម្រេច​គម្រោង​មួយ​នេះ​។

ទី​១​គឺ​ការ​ដែល​គេ​អនុញ្ញាត​ឲ្យ​ជនបរទេស​ជួល​ផ្ទះ ឬ​អចលនទ្រព្យ​យូរ​ពេក វា​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​សិទ្ធិ​ទទួល​បាន​ផលប្រយោជន៍ និង​សិទ្ធិ​កាន់កាប់​របស់​ពលរដ្ឋ​ម្ចាស់​ប្រទេស​។

ទី​២​គឺ​ប្រទេស​ថៃ​ពិបាក​នឹង​ប្រជែង​ជាមួយ​គម្រោង​ស្រ​ដៀង​គ្នា​នេះ ដែល​ប្រទេស​ក្បែរ​ខាង​ថៃ​ដូច​ជា​ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី​ក៏​កំពុង​អនុវត្ត​វិធីសាស្ត្រ​នេះ​ដូច​គ្នា​ដែរ​។

សូម​ជម្រាប នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​មាន​គម្រោង​ស្រ​ដៀង​គ្នា​នេះ ដែល​គេ​បាន​ឲ្យ​ឈ្មោះ​ថា «Malaysia My Second Home» ឬ​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា ម៉ា​ឡេ​ស៊ី​ផ្ទះ​ទី​២​របស់ខ្ញុំ​។ គម្រោង​នេះ​ទទួល​បាន​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់ ដោយ​រដ្ឋាភិបាល​ក្រុង​កូ​ឡា​ឡាំ​ពួរ បាន​ផ្តោត​ទៅ​លើ​ការ​ទាក់ទាញ​ជនបរទេស​ដែល​ចូល​និវត្តន៍ មក​រស់នៅ​ក្នុង​ប្រទេស​ខ្លួន​។ បន្ថែម​ពីលើ​នេះ ថៃ​ត្រូវ​រត់ប្រណាំង​ជាមួយ​គម្រោង​របស់​សិង្ហ​បុរី​មួយទៀត ដែល​កន្លង​មក​ប្រទេស​រីក​ចម្រើន​ជាងគេ​នៅ​អាស៊ាន​មួយ​នេះ បាន​ទាក់ទាញ​យក​អ្នក​វិនិយោគ​គ្រាក់​ៗ​ជា​ច្រើន​ឲ្យ​ចូល​មក​ក្នុង​ប្រទេស​ខ្លួន​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកនឹងចាប់ផ្ដើមបើកប្រទេសទទួលអ្នកដំណើរបានចាក់វ៉ាក់សាំងចាប់ពីខែវិច្ឆិកា

ព័ត៌មាន
ចាប់ពីខែវិច្ឆិកាខាងមុខនេះតទៅ សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមបើកព្រំដែនគោករបស់ខ្លួនឡើងវិញជាមួយប្រទេសក្បែរខាងដូចជា កាដាណា និងម៉ិកស៊ិក បន្ទាប…

ក្រុមហ៊ុន Merck នឹងនាំយកថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ទៅកាន់ប្រទេសជប៉ុននៅដើមឆ្នាំ ២០២២ខាងមុខ!

ព័ត៌មាន
ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ -១៩ ដែលផលិតឡើងដោយក្រុមហ៊ុន Merck របស់អាមេរិក បង្កើនក្តីសង្ឃឹមសម្រាប់ការព្យាបាលជំងឺកូវីដ ១៩ សម្រាប់អ្នកមិនបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ