អនាគត​​មីក្រូ​ហិរញ្ញ​វត្ថុ?

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​តូចៗ​កំពុង​ដង្ហោយ​ស្វែងរក​អន្តរាគមន៍​ជា​បន្ទាន់​ដើម្បី​ដោះស្រាយ​វិបត្តិ ជៀសវាង​បិទ​ទ្វារ


បន្ទាប់​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ប្រកាស​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​កម្ចី​មិន​ឲ្យ​លើស​១៨​ភាគរយ ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​អនុវត្ត​នៅ​ដើម​ខែ​មេសា​ខាង​មុខ​នេះ ការ​ប្រកាស​ដាក់​កំហិត​លឿន​បែប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​​អន្តរាគមន៍​លើ​អត្រា​ការ​ប្រាក់​កម្ចី​​លើក​ដំបូង​មិន​ធ្លាប់​មាន​ពី​មុន​​មក​ឡើយ។
រូបភាព (ហេង ភារម្យ)
ដោយ

នៅ​ពេល​នេះ​ធ្វើ​​ឲ្យ​ប្រតិបត្តិករ​មីក្រូ​ហិរញ្ញ​វត្ថុ​តូចៗ​កំពុង​តែ​ជួប​វិបត្តិ​ក្នុង​ការ​ទទួល​បាន​នូវ​ប្រភព​ទុន​ហិរញ្ញ​វត្ថុ​បន្ថែម​ដើម្បី​ប្រតិបត្តិការ​របស់​ខ្លួន ដែល​អាច​ប្រឈម​នឹង​ការ​ក្ស័យ​ធន ខណៈ​ដែល​ប្រភព​ទុន​របស់​ពួកគេ​ភាគ​ច្រើន​ជា​កម្ចី​ពី​ធនាគារ​ពាណិជ្ជ​ធំៗ​នៅ​ក្នុង​ស្រុក។

ដើម្បី​ជា​ការ​ការពារ​និង​លើក​ទឹក​ចិត្ត​ដល់​ប្រតិបត្តិករ​ហិរញ្ញ​វត្ថុ​ទាំង​អស់​នៅ​កម្ពុជា សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា មាន​គម្រោង​ស្នើ​សុំ​ទៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ឲ្យ​ជួយ​រក​កម្ចី​ពី​ក្រៅ​ប្រទេស​ដើម្បី​ផ្តល់​ទៅ​ឲ្យ​មីក្រូ​ហិរញ្ញ​វត្ថុ​ក្នុង​ស្រុក​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប។

អត្ថបទទាក់ទង​ដែល​គួរអាន ! គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នឹង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ឈាន​ទៅ​រក​ការ​ក្ស័យធន?

លោក​ឧកញ៉ា ហ៊ួត អៀងតុង ប្រធាន​សមាគ​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា បាន​ដឹង​​ថា ក្រុម​សមាជិក​របស់​សមាគម​មីក្រូ​ហិរញ្ញវត្ថុ បាន​និង​កំពុង​ធ្វើការ​ស្វែងរក​និង​ពិភាក្សា​គ្នា​រៀបចំ​ដាក់​លិខិត​ស្នើ​ទៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ហើយ។ លោក​មាន​ការ​ជឿ​ជាក់​ថា នឹង​មាន​ដំណោះ​ស្រាយ​ភ្លាមៗ ដែល​នឹង​អាច​ធ្វើ​ឲ្យ​ពួក​យើង​ទទួល​បាន​ឥណទាន​ពី​ក្រៅ​ប្រទេស​ក្នុង​អត្រា​ការ​ប្រាក់​មួយ​ទាប។

ការដង្ហោយ​ស្វែងរក​អន្តរាគមន៍​នេះ​ ខណៈ​អត្រា​ការ​ប្រាក់​កម្ចី​នៅ​ក្នុង​ស្រុក​ដែល​​ពួក​​គេ​​យក​​ទៅ​ធ្វើ​អាជីវកម្ម​បន្ត មាន​កម្រិត​ខ្ពស់ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ ព្រមាន​ថា អាច​នឹង​កាត់​បន្ថយ​បុគ្គលិក ឬ​ក្នុង​ករណី​អាក្រក់​ជាង​នេះ អាច​នឹង​ក្ស័យ​ធន​ជា​ដើម។

លោក​ឧកញ៉ា ហ៊ួត អៀងតុង បន្ត​ថា បច្ចុប្បន្ន កម្ចី​នៅ​ធនាគារ​ពាណិជ្ជ​ក្នុង​ស្រុក មាន​អត្រា​ការ​ប្រាក់​ក្នុង​មួយ​ឆ្នាំ ចន្លោះ​ពី ៨ ទៅ​១២​ភាគរយ ដែល​ជា​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​ស្រាប់ រួមនឹង​ថ្លៃ​ប្រតិបត្តិការ​ផ្សេងៗ​ផង​នោះ។ ដូច្នេះ ទើប​សមាគម​ត្រៀម​ដាក់​សំណើ​ទៅ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​សម្រួល​ទាំង​ការ​ទទួល​បាន​ប្រភព​ទុន និង​ទាំង​ការ​អនុគ្រោះ​ពន្ធ​ផង។

ជា​ការ​អះអាង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា គោលដៅ​នៃ​ការ​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​កម្ចី​មិន​ឲ្យ​លើស​ពី​១៨​ភាគរ​ក្នុង​១​ឆ្នាំ​នេះ គឺ​ដើម្បី​ការពារ​អតិថិជន​ពី​ការ​ទទួល​កម្ចី​ដែល​មាន​ការ​ប្រាក់​ខ្ពស់​ពេក និង​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​កម្ចី​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ទៅ​វិញ។

យ៉ាងណា​ក៏​ដោយ លោក​ឧកញ៉ា ហ៊ួត អៀងតុង ប្រធាន​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ បញ្ជាក់​ថា ការ​កំណត់​មិន​ឲ្យ​មាន​អត្រា​ការ​ប្រាក់​កម្ចី​លើស​ពី​១៨​ភាគ​រយ​ក្នុង​មួយ​ឆ្នាំសម្រាប់​កម្ចី​ចេញ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ និង​ប្រតិបត្តិករ​ឥណទាន អាច​ធ្វើការ​បាន​​ក្នុង​ទំហំ​ទឹក​ប្រាក់​ជុំវិញ ៥​ពាន់​ដុល្លារ ប៉ុន្តែ មាន​ការ​លំបាក​សម្រាប់​កម្ចី​ក្រោម​១​ពាន់​ដុល្លារ​អាមេរិក។

ក្នុង​បរិបទ​នេះ​ដែរ គ្រឹះស្ថាន​ផ្តល់​ប្រាក់​កម្ចី​ត្រូវ​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការ​ស្វែងរក​យុទ្ធសាស្រ្ត​ដើម្បី​រក្សា​និរន្តរភាព​រៀងៗ​ខ្លួន ដោយ​អនុវត្ត​តាម​យុទ្ធវិធី​រៀងៗ​ខ្លួន​ដែរ​ ដោយ​អ្នក​ខ្លះ​ព្យាយាម​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេងៗ និង​កាត់​បន្ថយ​ការ​ផ្តល់​កម្ចី​ខ្នាត​តូចៗ​ជាដើម។ 

ដូច្នេះ យើង​រង់ចាំ​មើល​វាសនា​អនាគត​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​តូចៗ​នៅ​កម្ពុជា នឹង​ទៅ​ជា​យ៉ាង​ណា?៕




អត្ថបទបន្ទាប់


អាយុ​ត្រឹម​២៦ឆ្នាំ ក្លាយ​ជា​មហាសេដ្ឋី​ក្មេង​ជាង​គេ​បំផុត​លើ​ពិភព​លោក

រៀងរាល់ឆ្នាំ ទស្សនាវដ្ដី​ពិភព​លោក Forbes ចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​លំដាប់​កំពូលៗ​នៅ​លើ​ពិភពលោក និង​នៅ​តាម​ប្រទេស​នីមួយៗ។ អ្វីដែ…

តើ​ធ្វើ​ដូចម្ដេច​ទើប​ជួយ​ពលរដ្ឋ​ខ្មែរ​ចាក​ផុត​បំណុល​វ័ណ្ឌ​ក​បាន?

បេសកកម្ម​ស្នូល​របស់​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ គឺ​ផ្តល់​ទុន(កម្ចី) ដល់​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​យក​ទៅ​ប្រកប​អាជីវកម្ម​ដើម្បី​ចិញ្ចឹម​គ្រួស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ