អាជីវកម្ម​ប្តូរប្រាក់

អាជីវករប្តូរប្រាក់ត្អូញត្អែរថា បាត់ភ្ញៀវរហូត៨០ភាគរយ នៅអំឡុងពេលវិបត្តិកូវីដ-១៩នេះ


តាំងពីមានការរីករាលដាលនៃមេរោគកូវីដ-១៩មក អាជីវកម្មស្ទើរតែទាំងអស់កំពុងតែប្រឈមនឹងផលប៉ះពាល់ បាត់បង់អតិថិជន ក៏ដូចជាប្រាក់ចំណូល។ យ៉ាងណាមិញ ក្រុមអាជីវកររកស៊ីប្តូរប្រាក់ក៏បានត្អូញត្អែរដែរថា ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩នេះមក គិតមកទល់នឹងពេលនេះ ចរន្តភ្ញៀវមកធ្វើការប្តូរប្រាក់នៅកន្លែងប្តូរប្រាក់ ក្នុងរាជធានីភ្នំពេញមានភាពស្ងប់ស្ងាត់ជាងមុន គឺបាត់ភ្ញៀវរហូតដល់ប្រមាណ ៨០%ឯណោះ។
អាជីវករប្តូរប្រាក់ ត្អូញត្អែរថា បាត់ភ្ញៀវរហូត៨០ភាគរយ នៅអំឡុងពេលវិបត្តិកូវីដ-១៩នេះ (រូបភាព៖ ហេង ភារម្យ)
ដោយ

ម្ចាស់អាជីវកម្ម​ប្តូរប្រាក់​លីហួរ លោកស្រី ស៊ាង លីម បាន​បញ្ជាក់​នៅថ្ងៃទី២៥ ខែមិថុនា​ថា ចាប់តាំង​ពីដើម​ខែមករា តម្រូវការ​ទីផ្សារប្តូរ​ប្រាក់​បានធ្លាក់ចុះ​ជាបន្ត​បន្ទាប់​ ដែលនៅ​តាមកន្លែង ​ប្តូរប្រាក់​នីមួយៗ គឺមិនសូវ​មានតម្រូវការ និងលក់​មិនដាច់​ភាគច្រើន ពោលគឺទីផ្សារ​នេះ បានការ​ធ្លាក់ចុះ​យ៉ាង​លឿន​នៅក្នុង​អំឡុង​ពេល​នៃវិបត្តិ​កូវីដ-១៩នេះ។

អាជីវករ​ប្ដូរប្រាក់រូបនេះ បានបញ្ជាក់ទៀតថា ចលនា​ភ្ញៀវមកប្តូរ​ប្រាក់ចេញ​ចូលនៅកន្លែង​អាជីវកម្ម​ប្តូរប្រាក់​ក្នុង​រាជធានីភ្នំពេញ​បានធ្លាក់ចុះ​យ៉ាងខ្លាំង ពោលគឺ​ពីកម្រិត ១០០ភាគរយ​មកនៅ​ត្រឹម ១៥ ទៅ២០ភាគរយប៉ុណ្ណោះ គិតមកទល់​សព្វថ្ងៃនេះ ពោលគឺ ផលរបរ​ដែលធ្លាប់​តែទទួល​បាន ១០០ភាគរយ​ពីមុន នៅសល់តែ ២០ភាគរយ​ប៉ុណ្ណោះ។

ទន្ទឹមនឹង​ចំនួន​ភ្ញៀវ​ចូល​មកប្ដូរប្រាក់​ធ្លាក់ចុះ លោកស្រី ស៊ាង លីម បន្ថែមថា ផលចំនេញ​ពីថ្លៃកំរៃ​ជើងសារ​បានមកពី ការ​ប្ដូរ​ប្រាក់នេះ ក៏កំពុងតែ​មានការថមថយ​ទៅតាមនោះដែរ។

បើទោះបីជា​ ចរន្ដ​នៃការ​ប្ដូរប្រាក់​ក្នុងស្រុក​មានការថយចុះក៏ពិតមែន ប៉ុន្ដែ ចំពោះស្ថិរភាព​អត្រាប្ដូរ​ប្រាក់​ គឺមិនមាន​ការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ។ តួយ៉ាង គិតត្រឹមថ្ងៃទី ២៥ ខែមិថុនា អត្រាប្តូរប្រាក់​​នៅរក្សា​តម្លៃថេរ​ដដែល ដោយការទិញ​​ចូល ១ដុល្លារថ្លៃ​៤.០៩០​រៀល ខណៈលក់​ចេញ១ដុល្លារ​ ថ្លៃ ៤.១០០ រៀល។

សូមបញ្ជាក់ដែរថា ដើម្បីរួមចំណែក​រក្សាស្ថិរភាព​ថ្លៃ និងលើក​កម្ពស់​ប្រសិទ្ធភាព​គោនយោបាយ​រូបិយវត្ថុ​សម្រាប់​ត្រីមាស​បន្ទាប់​ នាពេលថ្មីៗនេះ ធនាគារជាតិ​ទើបតែ​បានដាក់​ចេញ​នូវវិធានការ​ចំនួន​៣ ដែលទី១ នឹងធ្វើអន្ដរាគមន៍​លើទីផ្សារ​ប្ដូរប្រាក់ តាមការចាំបាច់​ ដើម្បីរក្សា​ស្ថិរភាព​អត្រា​ប្ដូរប្រាក់។ ទី២ បន្ដផ្គត់ផ្គង់​សន្ទនីយភាព​ជាប្រាក់​រៀល តាមរយៈ​ប្រតិបត្តិការ​ផ្ដល់សន្ទនីយ​ភាព ដោយមាន​ការធានា ក្នុងទំហំ​សមស្រប។ និងទី៣ចុងក្រោយ គឺបន្ដពង្រឹង​ការប្រើប្រាស់​ប្រាក់រៀល​ឲ្យបាន​ទូលំទូលាយ តាមវិធានការ​ ដែលមាន​ស្រាប់ និងវិធានការ​តាមយន្ដការ​ទីផ្សារ៕

None



អត្ថបទបន្ទាប់


អាជីវកម្មជួលការិយាល័យធ្វើការរួម (Co-working Space) កំពុងប្រឈមនឹងការដួលរលំ បើកូវីដ-១៩បន្ដអូសបន្លាយ

ជំងឺកូវីដ-១៩ បាននាំមកនូវបញ្ហាជាច្រើនដល់ក្រុមហ៊ុនទាំងតូច និងធំនៅកម្ពុជា ជាពិសេសប្រភេទ អាជីវកម្ម ខ្នាតតូច និងមធ្យម ដែលទើបបង្កើតឡើងថ្មីៗត…

នាយករដ្ឋមន្ត្រីវៀតណាម៖ វៀតណាមមិនទាន់រួចរាល់ សម្រាប់ការបើកទ្វារស្វាគមន៍ទេសចរអន្តរជាតិនៅឡើយទេ

ដោយសារតែ បញ្ហាកូវីដ-១៩ ហាក់កំពុងមានរលកឆ្លងថ្មី នៅក្នុងប្រទេសមួយចំនួននៅតំបន់អាស៊ី និងស្ថានភាពសកលនៅតែមិនទាន់មានភាពធូរស្បើយនៅឡើយនោះ នា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ