ថវិកាទុកទិញវ៉ាក់សាំង

នាយករដ្ឋមន្ត្រីកម្ពុជា៖ ថវិកាពីសប្បុរសជនផ្ដល់ជូនរាជរដ្ឋាភិបាលទុកទិញវ៉ាក់សាំងការពារកូវីដ-១៩ កើនដល់១៨លានដុល្លារអាមេរិកហើយ!


សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២០នេះថា បន្ទាប់ពីសម្តេច បានប្រកាសពីការទិញវ៉ាក់សាំង ការពារកូវីដ-១៩ មក គិតមកទល់ពេលនេះ (ព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២០) ចំនួនថវិកាសរុបដែលមានសប្បុរសជនចូលរួម ជាង១៨លានដុល្លារអាមេរិហើយ។
សម្តេចហ៊ុន សែន ៖ ផលិតផលកសិកម្មអាចនឹងនាំចូលទៅទីផ្សារចិនបានកាន់តែច្រើនថែមទៀត ខណៈកូវីដ-១៩នៅមិនទាន់បញ្ចប់ (រូបភាព៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន)
ដោយ

សម្ដេច ហ៊ុន សែន​ បាន​ចាត់ទុក​ចលនា​គាំទ្រ​យ៉ាង​ធំធេង តាមផ្លូវចិត្ត​ និងទាំងតាម​ការផ្ដល់ថវិកា​សម្រាប់​ការទិញ​វ៉ាក់សាំង​នេះថា គឺជា »ខឿន​ការពារ​សុខភាព​របស់ប្រជាជន» បន្ទាប់ពី​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន​នាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។

បើតាម​សម្តេច ហ៊ុន សែន សម្រាប់​អ្នកដែល​ចង់​បរិច្ចាគ​ចូលរួម​ផ្ដល់​ថវិកា​សម្រាប់ការ​ទិញ​វ៉ាក់សាំង​កូវីដ-១៩ នេះ អាច​ទាក់ទង​តាមរយ៖

១,.លោក សេង ទៀង រដ្ឋលេខា​ធិការ​ទីស្តីការ​គណរដ្ឋមន្ត្រី​ដែលមាន​លេខ​ទូរស័ព្វ 012 961971​ប្រចាំការ​ទទួល​នៅទីស្តី​ការ​គណៈរដ្ឋមន្ត្រី។

២. ធានាគារ ABA លេខ​គណនេយ្យ (001249176) Tep Sothy ។

សម្តេច ហ៊ុន សែន​បាន​បញ្ជាក់​តាមរយៈ​សារសំឡេង​ដែរថា ចំពោះវ៉ាក់សាំង ជំហាន​ដំបូង​ដែលនឹង​ទិញ​១លានដូសនោះ នឹង​អាច​ចាក់​សម្រាប់​មនុស្ស​ចំនួន ៥០ម៉ឺននាក់ ខណៈដែល​ប្រជាជន​កម្ពុជា​ដែល​ត្រូវការ​វ៉ាក់សាំងនេះ គឺមាន​ប្រមាណ ១០លាននាក់។ សម្តេច បន្ថែមថា នៅជំហាន​ដំបូង វ៉ាក់សាំងនេះ អាចនឹង​ចាក់ជូន​សម្រាប់​ក្រុមគ្រូពេទ្យ ដែលជា​អ្នកប្រឈម​នឹង​ហានិភ័យខ្ពស់ និងជាអ្នកជូរមុខ​ក្នុងការ​សង្គ្រោះពលរដ្ឋ បន្ទាប់មក គឺគ្រូបង្រៀន ដែលមានប្រមាណ ១២ម៉ឺននាក់​ រួចហើយ​អាចបន្ត​ចាក់​ជូន​​សម្រាប់​កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីយុត្តិធម៌ ព្រៃឈើ និងបរិស្ថាន៕

None



អត្ថបទបន្ទាប់


រក​ឃើញ​ឆ្លង​សហគមន៍ ០២នាក់ថ្មីទៀត; អ្នកជំងឺ​ធ្លាប់​ទៅ​ហាង Zando និង Pedro នៅថ្ងៃទី២៧ វិច្ឆិកា

លទ្ធផល​តេស្ត​សំណាក​ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០២០ បាន​បង្ហាញថា មាន​ករណី​វិជ្ជមាន​កូវីដ-១៩ ដែល​ជា​ករណី​ឆ្លង​ក្នុងសហគមន៍ ថ្មី ចំនួន ០២នាក់…

ឆ្នាំ២០២០ វៀតណាម ធ្លាក់ចុះការនាំចេញផលិតផលវាយនភណ្ឌ លើកដំបូងបង្អស់នៅក្នុងរយៈពេល២៥ឆ្នាំ!

ការនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរវៀតណាមត្រូវបានរំពឹងថានឹងធ្លាក់ចុះ ១៥% មកនៅត្រឹមចំនួនទឹកប្រាក់នាំចេញ៣៤ពាន់លានដុល្លារអាមេរិកប៉ុណ្ណោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ