កូវីដ១៩ នៅថៃ

រដ្ឋាភិបាលថៃ​គ្រោង​បញ្ចេញ​កម្ចី​អនុគ្រោះ ជិត ៣,២​ពាន់​លានដុល្លារ​ ដើម្បី​ជួយ​វិស័យទេសចរណ៍និង​សេវាកម្ម


រដ្ឋាភិបាលប្រទេសថៃ​គ្រោង​ថវិកា​កម្ចី​អនុគ្រោះមួយកញ្ចប់​ថ្មីទៀត ដែលមានទឹកប្រាក់ជិត ៣,២ពាន់​លានដុល្លារ​អាមេរិក ដើម្បីជួយ​ដល់​សហគ្រាស​ខ្នាតតូច​និង​មធ្យម នៅក្នុង​វិស័យ​ទេសចរណ៍ និង​សេវាកម្ម ដែល​រងគ្រោះដោយសារ​វីរុស​កូវីដ១៩។ នេះ​បើ​យោងតាមសារព័ត៌មាន​ក្នុងស្រុកថៃ ដែលដកស្រង់សម្ដី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ។
ទេសចរណ៍ថៃ
ដោយ

កម្ចីនេះនឹងផ្ដល់នូវលក្ខខណ្ឌធូរស្រាលជាង​កម្មវិធី​កម្ចីអនុគ្រោះ ៥០០ប៊ីលាន​បាត របស់​ធនាគារកណ្ដាល ។ 

រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក អ៊ុតតាម៉ា សាវ៉ាណាយ៉ាណា បានប្រាប់​អ្នកសារព័ត៌មានថា "កម្ចី​អនុគ្រោះនេះ​នឹង​ជួយ​កាត់បន្ថយ​ការចំណាយរបស់​ប្រតិបត្តិករ​វិស័យ​ទេសចរណ៍និង​សេវាកម្ម និង​ផ្ដល់​នូវ​សាច់ប្រាក់ដល់​ពួកគេ​ដើម្បី​រក្សា​ការងារ​បុគ្គលិក​នៅក្នុង​វិស័យ​នេះ ។ ហើយ​កញ្ចប់​កម្ចីនេះ​នឹង​បញ្ចេញ​ក្នុង​ពេល​ឆាប់ៗខាងមុខ ។" 

កញ្ចប់កម្ចីនេះ នឹងត្រូវផ្ដល់​ដោយ​ធនាគារសន្សំ​របស់រដ្ឋាភិបាល (Government Savings Bank) ហើយនឹងអនុវត្តតាមវិធានការ​សង្គ្រោះ​នានាសម្រាប់​សហគ្រាសតូច​និងមធ្យម ដែល​ផ្ដល់​ការងារដល់ប្រមាណ ៨០% នៃ​កម្លាំង​ពលកម្ម​សរុប​របស់​ប្រទេសថៃ ។ 

វីរុសកូវីដ១៩ បាន​ជះឥទ្ធិពលអវិជ្ជមាន​យ៉ាងធ្ងន់ធ្ងរទៅលើ​សេដ្ឋកិច្ច​របស់​ប្រទេសថៃ ជាពិសេស វិស័យទេសចរណ៍ ដោយសារតែការបិទច្រកព្រំដែន​ និងការ​បិទការហោះហើរអន្តរជាតិ ។ ហើយឆ្នាំ​២០២០នេះ ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ ត្រូវធនាគារ​កណ្ដាល​ថៃ​ព្យាករថា នឹង​ធ្លាក់ចុះ​ដល់ទៅ ៨០% ៕




អត្ថបទបន្ទាប់


សហព័ន្ធស្រូវអង្ករកម្ពុជា បើកកិច្ចប្រជុំបន្ទាន់មួយ ក្រោយពីមានការស្នើសុំឲ្យលុបប្រព័ន្ធអនុគ្រោះពន្ធ GSP លើអង្ករកម្ពុជានាំទៅអាមេរិក

សហព័ន្ធស្រូវអង្ករអាមេរិកកាលពីពេលថ្មីៗនេះបានស្នើទៅកាន់គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិអាមេរិកលើគម្រោងញត្តិលុបចោលកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ…

ក្រសួងប្រកាសរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី 0៩នាក់ទៀតហើយ ក្នុងចំណោមអ្នកដំណើរ៧៩នាក់ ដែលមកពីប្រទេសអារ៉ាប៊ីតសាអូឌីតកាលពីថ្ងៃមុន

រំលងតែមួយថ្ងៃសោះ នៅព្រឹកថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាសថា បានរកឃើញករណីវិជ្ជមានជំងកូវីដ-១៩ថ្មី ចំនួន០៩នាក់ទៀតហើយកាលពីថ្ងៃទី ១៣ ខែកក្កដា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ