
តាមរយៈគេហទំព័ររបស់នាយកដ្ឋាននេះបានឲ្យដឹងទៀតថា រាល់ការហៅចូលមកកាន់លេខទាន់ហេតុការណ៍ ១១៥ មានពេលខ្លះរង់ចាំយូរ រឺមិនអាចភ្ជាប់បាន ដោយសារប្រពន្ធ័ត្រូវធ្វើការបញ្ជូន ការហៅទៅកាន់ទូរសព្ទ័ដៃមន្ត្រីចំនួន ២៥នាក់ ដែលរង់ចាំទទួលការហៅចូល ដោយពេលខ្លះពួកគាត់កំពុងជាប់រវល់ភ្ជាប់ជាមួយសាធារណៈជនដទៃទៀតរួចហើយ។ ហេតុដូច្នេះប្រពន្ធ័នឹងធ្វើការបញ្ជូន ការហៅរបស់លោកអ្នក បន្តពីលេខមួយទៅលេខមួយទៀត ដោយមិនកាត់ផ្តាច់ការហៅចូលទេ ដែលជាហេតុធ្វើអោយមានការរង់ចាំយូរបន្តិច (អាចលើសពី៣-៤នាទី)។ យ៉ាងណាមិញ ក្រុមការងារទូរសព្ទ័ទាន់ហេតុការណ៍លេខ ១១៥ ក៏នោតែរង់ចាំទទួលនូវការរាយការណ៍ និងសាកសួរពត៌មានអំពីជំងឺ COVID-19 ដដែល។

សូមជម្រាបថា ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញករណីឆ្លងមេរោគ Covid-19 ចំនួន ៤ករណីថ្មីបន្ថែមទៀត ដែលបានធ្វើឲ្យករណីឆ្លងសរុប បានកើនឡើងដល់ទៅ ៣៧ ករណីហើយ គិតត្រឹមយប់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០នេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីថ្មីនេះ គឺកើតមានលើជនជាតិម៉ាឡេស៊ី២នាក់ អាយុ៦០ និង៦៤ឆ្នាំ នៅខេត្តកំពត និងជនជាតិខ្មែរ២នាក់ អាយុ៧១ និង៥២ឆ្នាំ នៅខេត្តត្បូងឃ្មុំ៕