វ៉ាក់សាំងកូវីដ-១៩

ចិនមានពលរដ្ឋជាង ៦០០លាននាក់ហើយ បានទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩


ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដ៏លឿនស្លេវរបស់ចិន គិតមកទល់ពេលនេះ មានពលរដ្ឋចិនជាង ៦០០លាននាក់ហើយ បានទទួលវ៉ាក់សាំងបង្ការកូវីដ១៩ពីរដ្ឋាភិបាលរបស់ខ្លួន ស្របពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងក៏កំពុងបន្ថែមល្បឿនបន្តទៀត ដើម្បីឲ្យសម្រេចបានតាមផែនការ ចាក់វ៉ាក់សាំងបាន៤០%នៃចំនួនប្រជាជនសរុប ត្រឹមចុងខែមិថុនានេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ចិនមានពលរដ្ឋជាង ៦០០លាននាក់ហើយ បានទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ (រូបភាព៖ Reuters)
ដោយ

បើតាមគណៈកម្មការសុខាភិបាលជាតិរបស់ចិន គិតមកដល់បច្ចុប្បន្ននេះ ប្រជាជនចិនទាំងក្មេងទាំងចាស់ប្រមាណ ៦២២លាននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំង ហើយបើគេរាប់ជាចំនួនវ៉ាក់សាំងវិញ គឺមានដល់ ៨៤៥លានដូស ដោយហេតុថា មានពលរដ្ឋខ្លះទទួលបាន១ដូស ខ្លះទៀតទទួលបានទាំងពីរដូស។ ប៉ុន្តែ អាជ្ញាធរសុខាភិបាលចិនពុំបានបង្ហាញពីទិន្នន័យ ពលរដ្ឋចិនដែលទទួលបានវ៉ាក់សាំងទាំងពីរដូស ថាមានចំនួនប៉ុន្មាននោះទេ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅត្រង់ថា ចិនបានក្លាយជាប្រទេសទី១ ដំបូងគេបំផុតដែលបានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង Sinovac សម្រាប់កុមារអាយុចាប់ពី៣ឆ្នាំដល់ ១៧ឆ្នាំ។ ប៉ុន្តែគេនៅមិនទាន់ដឹងនៅឡើយទេថា ដំណើរការចាក់វ៉ាក់សាំង សម្រាប់កុមារនឹងចាប់ផ្តើមឡើង នៅពេលណា។ 

ក្រៅពី Sinovac ក៏មានដែរវ៉ាក់សាំងមួយទៀតរបស់ចិនគឺ Sinopharm ដែលអជ្ញាធរចិន អះអាងថាវ៉ាក់សាំងរបស់ខ្លួនមួយប្រភេទនេះ ក៏មានប្រសិទ្ធភាពសម្រាប់ការពារកុមារពីជំងឺកូវីដ-១៩ផងដែរ។ ប៉ុន្តែគេមិនបានបញ្ជាក់ថា តើវ៉ាក់សាំងរបស់ Sinopharm អាចទទួលភ្លើងខៀវពីអាជ្ញាធរដែរ ឬយ៉ាងណានោះទេ។ មន្ត្រីសុខាភិបាលចិនគ្រាន់តែបានបញ្ជាក់ថា Sinopharm ក៏កំពុងស្ថិតក្នុងការត្រួតពិនិត្យដើម្បីទទួលបានការអនុញ្ញាតប្រើប្រាស់លើកុមារដូចគ្នា។

សូមបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំង រំពឹងថា អាចចាក់វ៉ាក់សាំងដល់ប្រជាជនខ្លួនបាន ៧០%នៃពលរដ្ឋគោលដៅ ក្នុងចំណោមប្រជាជនទាំង ១ពាន់៤រយលាននាក់របស់ខ្លួន នៅត្រឹមដំណាច់ឆ្នាំ២០២១ខាងមុខនេះ ខណៈដែលនៅរៀងរាល់ថ្ងៃបើគេគិតជាមធ្យម ចិនមានលទ្ធភាពអាចចាក់វ៉ាក់សាំងបាន ១៧លានដូសក្នុងមួយថ្ងៃ។

តាមទិន្នន័យដែលរៀបរៀងដោយសារព័ត៌មាន Bloomberg បានបង្ហាញថា គិតមកទល់ពេលនេះ ការចាក់វ៉ាក់សាំងនៅទូទាំងពិភពលោកសម្រេចបានជាង២ពាន់៣រយលានដូសហើយ នៅក្នុងប្រទេស១៧៨ប្រទេស។ បន្ទាប់ពីចិនដែលឈរកំពូលតារាងដែលមានការចាក់វ៉ាក់សាំងច្រើនជាងគេបំផុតនោះ សហរដ្ឋអាមេរិកក៏កំពុងសម្រុកចាក់វ៉ាក់សាំងកាន់តែច្រើនផងដែរ ដោយមកទល់ពេលនេះ អាមេរិកសម្រេចបានការចាក់វ៉ាក់សាំងជាង៣០០លានដូសហើយ បន្ទាប់មក គឺអឺរ៉ុបប្រកៀកប្រកិតនឹងសហរដ្ឋអាមេរិកដែរដែលមានជិត៣០០លានដូស និងឥណ្ឌាវិញចាក់បាន២៥០លានដូស៕

None



អត្ថបទបន្ទាប់


ជប៉ុន និងហ្វាំងឡង់ ត្រៀមកញ្ចប់ថវិកា ៤.៥០០លានដុល្លារអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធ 6G

ក្រុមអ្នកជំនាញផ្នែកឧស្សាហកម្មបច្ចេកវិទ្យាមកពីប្រទេសជប៉ុន និង ប្រទេសហ្វាំងឡង់ គ្រោងបើកការអភិវឌ្ឍ និងស្រាវជ្រាវរួមគ្នាមួយលើប្រព័ន្ធបច្ចេកវិទ្យាគម…

ថៃចាប់ផ្ដើមបន្ធូរបន្ថយវិធានការកូវីដ-១៩ បើទោះបីជា អ្នកឆ្លងថ្មីប្រចាំថ្ងៃនៅតែមានរាប់ពាន់នាក់

នាយករដ្ឋមន្ត្រីថៃលោកប្រយុទ្ធ ចាន់អូចាបានអះអាងថា បើទោះបីជាស្ថានភាពឆ្លងរីករាលដាលកូវីដ-១៩ ក្នុងប្រទេសថៃ នៅបន្ដកើតមានរាប់ពាន់នាក់ក្នុងមួយថ្ង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ