ដោយសារ មានមនុស្សច្រើនកកកុញនៅទីនេះ ទើបក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវ និងស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យរក្សាគម្លាត តាមការណែនាំ ដោយមានការសម្របសម្រួលរបស់មន្ត្រីផ្ទាល់ពេលមកទទួលសេវាបណ្ណបើកបរ និងបន្តរក្សាភ្ជាប់គោលការណ៍អនាម័យ ពាក់ម៉ាសឲ្យត្រឹមត្រូវតាមការចាំបាច់ ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩។
បន្ទាប់ពីការថយចុះចំនួនអ្នកជំងឺកូវីដ-១៩ជាបន្តបន្ទាប់ គួបផ្សំនឹងមិនមានករណីឆ្លងថ្មីផងនោះ គេសង្កេតឃើញថា ប្រជាពលរដ្ឋចាប់ផ្តើមចេញធ្វើការងារ និងបើកអាជីវកម្មជាធម្មតាវិញហើយ។ តួយ៉ាង គេសង្កេតឃើញការធ្វើចរាចរណ៍តាមដងផ្លូវ ពិសេសក្នុងរាជធានីភ្នំពេញហាក់ភាពសភាពមមាញឹកជាងមុន។
ទោះយ៉ាងណា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក នៅតែព្រមានពីស្ថានភាពដ៏គ្រោះថ្នាក់នៃមេរោគកូវីដ១៩នេះដដែល ដោយមិនអាចមានការធ្វេសប្រហែសជាដាច់ខាត៕