ពាណិជ្ជកម្មថៃ

រដ្ឋប្រហារនៅមីយ៉ាន់ម៉ា៖ថៃខាតបង់មួយថ្ងៃ ១,៥ លានដុល្លារពីពាណិជ្ជកម្មតាមព្រំដែនជាមួយមីយ៉ាន់ម៉ា


ប្រទេសថៃបានប៉ាន់ប្រមាណថា ខ្លូននឹងខាតបង់លើការធ្វើពាណិជ្ជកម្មចេញចូលច្រកតាមព្រំដែនជាមួយមីយ៉ាន់ម៉ាក្នុងមួយថ្ងៃ ៥០លានបាត ឬស្មើនឹងជាង ១,៥ លានដុល្លារអាមេរិក ដោយសារតែការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា កាលពីថ្ងៃច័ន្ទទី១ ខែកុម្ភៈ ដែលបង្កឲ្យមានផលលំបាកក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ជាមួយនឹងការរឹតបណ្តឹងការត្រួតពិនិត្យ សន្តិសុខពីយោធាមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
រូបភាព៖ Reuters
ដោយ

បើតាមអ្នកជំនាញផ្នែកពាណិជ្ជកម្មអន្តរជាតិរបស់ថៃ នៅចំពោះមុខភាពមិនប្រាកដប្រជានៃស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ា ប្រទេសថៃនឹងខាតបង់ប្រាក់រាប់សិបលានបាតក្នុងមួយខែៗ ពីការធ្វើពាណិជ្ជកម្មជាមួយគ្នា ដែលនេះនឹងក្លាយជាបន្ទុកមួយទៀតទៅលើរដ្ឋាភិបាលលោកប្រាយុទ្ធ ស្របពេលដែលសេដ្ឋកិច្ចថៃកំពុងសង្កត់សង្កិនដោយកូវីដ១៩។

ក្រោយរដ្ឋប្រហារ នៅព្រឹកថ្ងៃទី១មករា សហគមន៍អន្តរជាតិបានចេញមកប្រតិកម្ម និងថ្កោលទោសយ៉ាងខ្លាំងទៅលើយោធាមីយ៉ាន់ម៉ា ដែលក្នុងនោះសហរដ្ឋអាមេរិកក្រោមរដ្ឋការរបស់លោក Joe Biden ដែលទើបឡើងកាន់ដំណែងថ្មីៗ ក៏បានអះអាងដែលថាខ្លួននឹងមិនរុញរារក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីលើមីយ៉ាន់ម៉ានោះទេ។ 

ប្រការនេះ ចោទជាការព្រួយបារម្ភយ៉ាងខ្លាំងពីសេដ្ឋវិទូថៃ ដែលពួកគេព្រមានថាទណ្ឌកម្មសេដ្ឋកិច្ចលើមីយ៉ាន់ម៉ា នឹងប៉ះពាល់ដល់ការវិយោគថៃនៅមីយ៉ាន់ម៉ា ក៏ដូចជាសេដ្ឋកិច្ចថៃទាំងមូល។ មិនមែនតែថៃទេ ដែលរកស៊ីនៅមីយ៉ាន់ម៉ា កម្ពុជាយើងក៏មានក្រុមហ៊ុនធំមួយចំនួន រកស៊ីនៅមីយ៉ាម៉ាផងដែរ តួយ៉ាងធនាគារអេស៊ីលីដា ក៏មានបង្កើតមីក្រូហិរញ្ញវត្ថុនៅមីយ៉ាន់ម៉ាផងដែរ។

ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេមើលឃើញថាស្ថិតនៅក្នុងចំណោមប្រទេស៣ នៅអាស៊ាន ដែលត្រូវបាន IMF ព្យាករថានឹងមានកំណើនសេដ្ឋកិច្ចវិជ្ជមាន ២% នៅឆ្នាំ២០២០ ហើយនៅឆ្នាំ២០២១នេះ ប្រទេសដែលទើបត្រូវបានធ្វើរដ្ឋប្រហារមួយនេះ ក៏ធ្លាប់ត្រូវបានព្យាករថានឹងមានកំណើន៥,៧%ដែរ។

មីយ៉ាន់ម៉ា ក៏មានទំនាក់ទំនងរកស៊ីជាមួយបណ្ដាប្រទេសនៅអាស៊ានដែរ ដោយទំហំពាណិជ្ជកម្មរវាងមីយ៉ាន់ម៉ា និងអាស៊ាន នៅ៩ខែនៃឆ្នាំសារពើពន្ធ២០១៩-២០២០ សម្រេចបានដល់ទៅប្រមាណ ១០ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា។

ក្នុងនោះផងដែរ ប្រទេសថៃ សិង្ហបុរី និងម៉ាឡេស៊ី គឺជាប្រទេសដៃគូពាណិជ្ជកម្មធំជាងគេរបស់មីយ៉ាន់ម៉ានៅអាស៊ាន ដែលសរុបទៅទំហំពាណិជ្ជកម្មរវាងមីយ៉ាន់ម៉ា និងប្រទេសទាំង៣នេះ មានជាង ៧ពាន់លានដុល្លារ។ ដោយឡែក នៅ៩ខែឆ្នាំសារពើពន្ធ ២០១៩-២០២០ ចំពោះពាណិជ្ជកម្មរវាងមីយ៉ាម៉ាជាមួយនឹងកម្ពុជាវិញមានតែជិត ២៦លានដុល្លារអាមេរិកប៉ុណ្ណោះ៕

None



អត្ថបទបន្ទាប់


សេដ្ឋកិច្ច​កោះតៃវ៉ាន់​កើន​​ខ្ពស់​ជាង​​សេដ្ឋកិច្ចចិន​ជា​លើកដំបូង ក្នុង​រយៈពេល​៣០ឆ្នាំចុងក្រោយ

ជាលើកដំបូង​បង្អស់​ហើយ ក្នុងរយៈពេល​ ៣០ឆ្នាំចុងក្រោយ​នេះ ដែល​កំណើន​សេដ្ឋកិច្ច​កោះតៃវ៉ាន់​បាន​វ៉ា​ដាច់​អត្រា​កំណើន​របស់​សេដ្ឋកិច្ច​មហាយក្…

តម្លៃប្រេងឥន្ធនៈនៅកម្ពុជា បន្តឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ

តម្លៃប្រេងឥន្ធនៈនៅកម្ពុជា បានបន្តឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ