សមយុទ្ធយោធាដែលមានឈ្មោះថា Cold Response 2022 ត្រូវបានគេអះអាងថា ជាសមយុទ្ធយោធាធំបំផុតដែលពាក់ព័ន្ធនឹងកងកម្លាំងទាហានរបស់ ណាតូ ។ សមយុទ្ធនេះនឹងមានទាហានប្រហែល ៣ម៉ឺននាក់ ចូលរួម អមដោយយន្តហោះចម្បាំង ២០០គ្រឿង និងនាវាចម្បាំង ៥០គ្រឿង មកពី ២៧ប្រទេស ។
សមយុទ្ធយោធារបស់ ណាតូ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៤ ខែមីនានេះ រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នឹងអនុញ្ញាតឱ្យទាហានមកពីបណ្ដាប្រទេសលោកខាងលិចអនុវត្តហ្វឹកហាត់ជំនាញប្រយុទ្ធរបស់ខ្លួន នៅក្រោមអាកាសធាតុត្រជាក់ខ្លាំងនៅប្រទេសន័រវ៉េ ក្នុងនោះរួមទាំងតំបន់ អាក់ទិក ទាំងនៅលើដី នៅសមុទ្រ និងនៅលើអាកាស ។
មែនទែនទៅ សមយុទ្ធនេះមិនទាក់ទងអ្វីនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនទេ ពីព្រោះសមយុទ្ធនេះត្រូវគេរៀបចំផែនការឡើងតាំងពីមុនសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនម្ល៉េះ ហើយទីតាំងធ្វើសមយុទ្ធនេះទៀតសោត គឺនៅឆ្ងាយជាច្រើនរយគីឡូម៉ែត្រពីព្រំដែនរុស្ស៊ី ៕ (ប្រភព៖ ប៊ីប៊ីស៊ី)