ជម្លោះការទូតរុស្សី-អាមេរិក

ជម្លោះការទូតរុស្សី-អាមេរិក៖ អ្នកការទូតរុស្សីជិត៣០នាក់ទៀត នឹងត្រូវបណ្តេញចេញពីអាមេរិក


ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយថា អ្នកការទូតរុស្ស៊ី ២៧នាក់បន្ថែមទៀត និងក្រុមគ្រួសាររបស់ពួកគេ ត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក ហើយគ្រោងនឹងចាកចេញនៅថ្ងៃទី៣០ខែមករាខាងមុខនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ទង់ជាតិ អាមេរិក និង ទង់ជាតិ ប្រទេសរុស្សី

ជម្លោះ​ការទូត​រវាង​រុ​ស្សី​និង​អា​មេ​រិ​ក នៅ​បន្ត​ឆេះ​ងំ​នៅឡើយ​ទេ​មក​ដល់​ពេល​នេះ​។ បើ​តាម​ការ​អះអាង​ពី​លោក​ឯកអគ្គរដ្ឋទូត​រុ​ស្សី​ប្រចាំ​នៅ​អា​មេ​រិ​ក លោក អាណា​តូ​លិ អាន់​តូ​នូវ (Anatoly Antonov) អ្នកការទូត​រុ​ស្សី​មួយ​ក្រុម​ធំ ដែល​មាន​គ្នា​ប្រមាណ ២៧​នាក់ បូក​រួម​ទាំង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង​នោះ នឹង​ចាក​ចេញពី​សហរដ្ឋអាមេរិក ត្រឡប់​ទៅ​ប្រទេស​រុ​ស្សី​វិញ​នៅ​ថ្ងៃ​ទី​៣០ មក​រា ឆ្នាំ​២០២២​ខាង​មុខ​ហើយ​។ លោក អាណា​តូ​លិ បាន​បង្ហាញ​ក្តី​បារម្ភ​ពី​ការ​បន្ត​ចាកចេញ​របស់​មន្ត្រី​ទូត​របស់​ខ្លួន​ព្រោះថា បច្ចុប្បន្ន លោក​កំពុង​ខ្វះ​មន្ត្រី​សម្រាប់​បម្រើ​ការងារ ស្រាប់​ទៅ​ហើយ​។

ភាគី​រុ​ស្សី​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ឆ្នាំ​២០១៦ គ្រា​ដែល​ចំណង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ចាប់ផ្តើម​រង្គោះរង្គើ មក​ទល់​នឹង​ពេល​នេះ មាន​មន្ត្រី​ការទូត​រុ​ស្សី​យ៉ាង​ហោច ១០០​នាក់​ហើយ ដែល​បាន​បណ្តេញ​ចេញពី​សហរដ្ឋអាមេរិក​។

យ៉ាងណាមិញ បើ​គិត​ត្រឹម​ចុងខែ​តុលា​ឆ្នាំ​២០២១​នេះ នៅ​មាន​មន្ត្រី​ជនជាតិ​រុ​ស្សី​ប្រមាណ​ជិត ២០០​នាក់​ទៀត កំពុង​បន្ត​ធ្វើ​ការងារ​នៅ​ក្នុង​សហរដ្ឋអាមេរិក​នៅឡើយ បូក​រួម​ទាំង​កងកម្លាំង​ការងារ​រុ​ស្សី ធ្វើការ​នៅ​អង្គការសហប្រជាជាតិ ក្នុង​ទីក្រុង​ញូយ៉ក​ផង​ដែរ​។ 

គួរ​រំឭក​ថា ទំនាក់ទំនង​ចាប់តាំងពី​ពេល​ក្រោយ​សង្គ្រាមត្រជាក់​រវាង​ប្រទេស​ទាំង​ពីរ បាន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត ពោល​គឺ​រុ​ស្សី និង​សហរដ្ឋអាមេរិក កំពុង​មាន​ជម្លោះ​ទាក់ទិន​នឹង​បេសកកម្ម​ការទូត​របស់​ខ្លួន ដែល​ក្នុង​នោះ ក៏​រួម​មាន​ភាព​រកាំរកូស​ទាក់ទង​នឹង​ចំនួន​អ្នកការទូត ដែល​ត្រូវ​បញ្ជូន​ទៅ​ធ្វើការ​នៅ​ក្នុង​ស្ថានទូត ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

បន្ថែម​ពីលើ​បញ្ហា​ស្ថានទូត​នេះ នៅ​មាន​បញ្ហា​ធំ​ៗ​ពីរ​ទៀត ដែល​រុញច្រាន​ឲ្យ​មហាអំណាច​លើ​ពិភពលោក​ទាំង​ពីរ មើល​មុខ​គ្នា​មិន​ត្រង់ គឺ​ការ​ចោទប្រកាន់​ពី​សំណាក់​ភាគី​អា​មេ​រិ​កលើ​រុ​ស្សី​ថា​បាន លូកដៃ​ចូល​ក្នុង​ការ​បោះ​ឆ្នោត​របស់​អា​មេ​រិ​ក​ចំនួន​ពីរ​ដង និង​ចុង​ក្រោយ​កាលពី​ខែឧសភា គឺជា​ការ​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណែ​ត​លើ​ក្រុមហ៊ុន និង​ប្រព័ន្ធ​បង្ហូរ​ប្រេង​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​អា​មេ​រិ​ក ដែល​បាន​បណ្តាល​ឲ្យ​ខាតបង់​ប្រាក់​អស់​ជា​ច្រើន​ផង​ដែរ​។

សូម​ជម្រាប​ថា កាលពី​ពេល​ថ្មី​ៗ​នេះ​សហរដ្ឋអាមេរិក​បាន​កំណត់ ដាក់​ជនជាតិ​រុ​ស្ស៊ី​ដែល​ស្វែងរក​ទិដ្ឋាការ​ចូល​ទឹកដី​សហរដ្ឋអាមេរិក ទៅ​ក្នុង​បញ្ជី​ក្រប​ខណ្ឌ​នៃ "​ជន​គ្មាន​ផ្ទះសម្បែង​" (homeless) ឬ​ជន​អានា​ថា ដើម្បី​បាន​ទិដ្ឋាការ​ធ្វើ​ដំណើរ​ចូល​ទៅ​សហរដ្ឋអាមេរិក​។ ប្រការ​នេះ​ត្រូវ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​ទីក្រុង​ម៉ូ​ស្កូ​៕ 

None



អត្ថបទបន្ទាប់


ជាមួយនឹងអេស៊ីលីដាម៉ូបាល មិនចាំបាច់ទៅធនាគារក៏អាចប្រើសេវាធនាគារបានយ៉ាងងាយស្រួល និងសុវត្ថិភាពខ្ពស់

បច្ចេកវិទ្យាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងជីវភាពប្រជាពលរដ្ឋ ហើយក្នុងនោះ វិស័យធនាគារ កំពុងមានវឌ្ឍនភាពកាន់តែប្រសើរទាក់ទងនឹងវិស័យបច្ចេក…

តើមេរោគ អូមីក្រុងនឹងជិះឥទ្ធិពលយ៉ាងណាខ្លះ ទៅលើគោលដៅស្ដារវិស័យទេសចរណ៍កម្ពុជា?

ការផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុងនៅតំបន់អាហ្វ្រិកកំពុងបង្កក្តីបារម្ភថ្មីបន្ថែមទៀតដល់ពិភពលោក ស្របពេលមេរោគចាស់ៗនៅមិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ