គម្រោង​បុរី​លំនៅដ្ឋាន​ប្រណីត

ប៉េង ហួត បើក​គម្រោង​លំនៅដ្ឋាន​ប្រណីត​​ថ្មី​មួយទៀត លើ​ផ្ទៃដី ៤០ហិកតា នៅតំបន់​ផ្លូវ​៦០​ម៉ែត្រ


ទីក្រុងរណប​ ING City ភាគខាងត្បូង​រាជ​ធានី​ភ្នំពេញ ឬ​គេ​ស្គាល់ថា តំបន់​ផ្លូវ​ ៦០ម៉ែត្រ (មហាវិថី​សម្ដេច​តេជោ ហ៊ុន សែន) កំពុង​ពន្លឿន​ការអភិវឌ្ឍ​របស់​ខ្លួន​យ៉ាង​គគ្រឹក​គគ្រេង​ ដោយ​ទាក់ទាញ​វិនិយោគិន​ធំៗ​ទាំង​ក្នុងស្រុក និងមក​ពីក្រៅស្រុក​ជាច្រើន ចូលមក​អភិវឌ្ឍ​ផ្សារ​ទំនើប មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អគារខុនដូ បុរី​លំនៅដ្ឋាន។
ប៉េង ហួត បើក​គម្រោង​លំនៅដ្ឋាន​ប្រណីត​​ថ្មី​មួយទៀត ឈ្មោះ ដឹស្តា មេរា ហ្កាដិន នៅ​លើ​ផ្ទៃដី ៤០ហិកតា នៅតំបន់​ផ្លូវ​៦០​ម៉ែត្រ។
ដោយ

តួយ៉ាង នៅថ្ងៃទី២២ កុម្ភៈ ២០១៩​នេះ បុរី ប៉េង ហួត បានបើក​ការសាងសង់​គម្រោង​​បុរីលំនៅដ្ឋាន​បែប​អេកូ​ធម្មជាតិ​បៃតង ដ៏ធំ​មួយ​ទៀត នៅ​លើ​ផ្លូវ​ក្រវាត់​ក្រុង​ទី២ នៅក្បែរ​ផ្លូវ ៦០​ម៉ែត្រ គឺ​​នៅ​ជិតទីតាំង​គម្រោង​​ផ្សារទំនើបអ៊ីអន ៣ តែម្តង។ 

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន ខេមបូណូមីស នៅ​ខាង​ក្រៅ​ពិធី​បុកគ្រឹះ​ចាប់​ផ្ដើម​ការសាសង់​គម្រោង ដឹស្តា មេរា ហ្កាដិន លោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយក​ក្រុមហ៊ុន ប៉េង ហួត គ្រុប បញ្ជាក់ឲ្យ​ដឹងថា ដឹស្តា មេរាហ្កាដិន គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ​២០២១​ខាងមុខ ដោយអភិវឌ្ឍ​លើ​ផ្ទៃ​ដី​ ៤០ហិកតា រួមមាន សួនច្បារបែបអេកូ​បៃតង​ដ៏ធំ​ទូលាយ និង​លំនៅដ្ឋាន​​ប្រណីតចម្រុះ​ម៉ូដ ​ប្រមាណ ១​ពាន់ខ្នង។

លោក​ឧកញ៉ា​បន្ត​ថា ស្ថិតនៅ​លើ​ទីតាំង​ដ៏​ល្អ ពោល​នៅ​កៀកនឹង​កណ្ដាលក្រុង មាន​ផ្លូវធំៗ​នៅ​ជុំវិញ និង​នៅ​ក្បែរ​ផ្សារទំនើប​ធំៗ គម្រោង​ ដឹស្តា មេរាហ្កាដិន សមស្របសម្រាប់ទាំង​ប្រជាពលរដ្ឋ​ដែល​ទិញស្នាក់នៅ និង​សម្រាប់ទាំង​អ្នក​វិនិយោគ​ទិញ​ទុក​លក់​បន្ត​យក​ចំណេញ​ទៅថ្ងៃ​ខាង​មុខ។ 


ផ្សារ​ទំនើប​ធំៗបី​ នឹង​ផុស​ឡើង​នៅ​តំបន់​ផ្លូវ ៦០ម៉ែត្រ!


លោកឧកញ៉ា ថៃ ម៉េងលី មានប្រសាសន៍ថា «ជាបទ​ពិសោធន៍​កន្លង​មក គឺ​ចាប់ពី​ឆ្នាំ​២០០៥ យើង​ឃើញ​ថា ទីណា​ដែល​បុរី​ប៉េង​ហួត​បោះទីតាំង ទីនោះ​នឹង​ក្លាយ​ជា​ទីប្រជុំជន​មមាញឹក​យ៉ាង​ឆាប់រហ័ស»។ 

ដោយ​មិន​បង្ហើប​ប្រាប់​ពី​ចំនួន​ទឹក​ប្រាក់​វិនិយោគសរុប លោកអគ្គនាយក​ដដែល បង្ហើប​ឲ្យ​ដឹងថា គម្រោង ដឹស្តា មេរាហ្កាដិន នឹង​សង់​ផ្ទះ​ប្រណីត​ចម្រុះ​ប្រភេទចំនួន ១០០០ខ្នង ដោយ​​ក្រុមហ៊ុន​គ្រោង​បញ្ចប់​ការ​សាងសង់​​និង​ប្រគល់​ផ្ទះ​ដល់​អតិថិជន​ជាជំហាន​ទីមួយ នៅពាក់កណ្ដាលឆ្នាំ​២០២០ ហើយ​បញ្ចប់​ការសាងសង់ទាំងស្រុងនៅឆ្នាំ​២០២១។ ចំពោះ​តម្លៃ​វិញ ផ្ទះ​ប្រណីត​នៅ​ក្នុង​គម្រោង​ថ្មី​នេះ មាន​តម្លៃ​ចាប់​ពី ១៨ម៉ឺន​ដុល្លារ​អាមេរិក​ឡើង​ទៅ។ 

ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានលើកឡើងថា តំបន់ទីក្រុងរណប ING City នេះ គឺជាតំបន់ដែលមានសក្ដានុពលខ្លាំង ក្នុងការសាងសង់ លំនៅដ្ឋាន និងអគារពាណិជ្ជកម្មចម្រុះ ដើម្បីពង្រីកកំណើនសេដ្ឋកិច្ចសង្គម ទៅថ្ងៃអនាគត។

សព្វថ្ងៃ នៅក្នុងទីក្រុងរណប ING City នេះ គេសង្កេតឃើញមាន គម្រោងវិនិយោគធំៗជាច្រើន បានប្រកាសសាងសង់ឡើងជាបន្តបន្ទាប់គ្នា រួមមាន ផ្សារទំនើបធំៗ គម្រោងបុរីលំនៅដ្ឋាន និងអគារពាណិជ្ជកម្មធំៗ និងជាពិសេសគឺ ផ្សារទំនើបខ្នាតយក្សនៅកម្ពុជា គឺផ្សារទំនើបអ៊ីអនសាខា ទី ៣ ដែលគ្រោងនឹងបើកទ្វារ នៅឆ្នាំ ២០២៣ខាងមុខនេះ។

សូម​ជម្រាប​ថា បច្ចុប្បន្នរាជធានីភ្នំពេញ មានទីក្រុងរណបធំៗចំនួន៧ ដែលបាននិងកំពុងសាងសង់ទៅតាមដំណាក់កាលនៃផែនការមេរបស់ខ្លួន។ អ្នកជំនាញអចលនទ្រព្យបានមើលឃើញថា នៅត្រឹមឆ្នាំ២០២០ រាជធានីភ្នំពេញអាចនឹងផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំងដោយសារទីក្រុងរណបចំនួន ៧ ដែលស្ថិតនៅជាប់នោះ ក្រោយពីគម្រោងធំៗជាច្រើនត្រូវបានសាង់សង់រួចរាល់៕




អត្ថបទបន្ទាប់


អាកាសយានដ្ឋានអន្តរជាតិថ្មីមួយទៀត ត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត គណៈកម្មការមួយ ដើម្បីរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។ នេះបើយោងតាមលិខិតមួយរ…

ធនាគារអភិវឌ្ឍន៍អាស៊ី ផ្ដល់ហិរញ្ញប្បទាន ៧៦​លាន​ដុល្លារ ជួយវិស័យកសិកម្មកម្ពុជា

ព័ត៌មាន
ហិរញ្ញប្បទាន ៧៦ លានដុល្លារអាមេរិក ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី ប្រើប្រាស់សម្រាប់ជួយគាំទ្រដល់វិស័យកសិកម្មកម្ពុជា តាមរយៈការបង្កើតនូវគម្រោងអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ