ករណីនិងការស្លាប់ថ្មីដោយកូវីដ១៩ធ្លាក់ចុះ ៣សប្តាហ៍ជាប់ៗគ្នា

WHO៖ ករណីកូវីដ១៩ និងការស្លាប់ថ្មីនៅជុំវិញពិភពលោកមានការធ្លាក់នូវសប្តាហ៍ទី ៣ ខែកុម្ភៈនេះ


អង្គការសុខភាពពិភពលោកបានអះអាងថា ចំនួនករណីមេរោគថ្មីនៅជុំវិញពិភពលោកបានធ្លាក់ចុះ ២១% ក្នុងសប្តាហ៍ចុងក្រោយនេះ ខណៈដែលការកត់សម្គាល់នៅ ៣ សប្តាហ៍ជាប់ៗគ្នានេះ ករណីជំងឺកូវីដ១៩ ក៏បានធ្លាក់ចុះផងដែរ។ នៅក្នុងរបាយការណ៍ អង្គការសុខភាពពិភពលោកបានឱ្យដឹងថា មានការឆ្លងវីរុសថ្មីច្រើនជាង ១២ លាននាក់កាលពីសប្តាហ៍មុននេះ ខណៈចំនួនអ្នកស្លាប់ថ្មីបានធ្លាក់ចុះ ៨% មកនៅត្រឹមប្រហែល ៦ម៉ឺន៧ពាន់នាក់នៅទូទាំងពិភពលោក ដែលនេះជាលើកទីមួយហើយដែលការស្លាប់ប្រចាំសប្តាហ៍បានធ្លាក់ចុះចាប់តាំងពីដើមខែមករា។
ករណីនិងការស្លាប់ថ្មីដោយកូវីដ១៩ធ្លាក់ចុះ ៣សប្តាហ៍ជាប់ៗគ្នា
ដោយ

បើទោះបីជា ការឆ្លង និងករណីស្លាប់នៅទូទាំងពិភពលោកហាក់ថមថយចុះនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះ ក៏ពិតមែន ប៉ុន្ដែ គេសង្កេតឃើញថា នៅតំបន់ខ្លះ នៅតែបន្ដមានការរីករាលដាលខ្លាំង។ ក្នុងនោះ តំបន់ប៉ាស៊ីហ្វិកខាងលិច គឺជាតំបន់តែមួយគត់ដែលបានឃើញករណីឆ្លងកូវីដ១៩មានការកើនឡើង ២៩% ខណៈចំនួននៃការឆ្លងនៅកន្លែងផ្សេងទៀតបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ប៉ុន្ដែសម្រាប់ចំនួនអ្នកស្លាប់ថ្មី ក៏បានកើនឡើងផងដែរនៅប៉ាស៊ីហ្វិកខាងលិច និងអាហ្រ្វិក។ ចំនួនករណីឆ្លងថ្មីនៃកូវីដ១៩ខ្ពស់បំផុតត្រូវបានគេឃើញនៅក្នុងប្រទេសរុស្ស៊ី អាល្លឺម៉ង់ ប្រេស៊ីល សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

ទន្ទឹមនេះ WHO បាននិយាយថា អូមីក្រុង នៅតែជាមេរោគបំប្លែងលេចធ្លោ និងបានរីករាលដាលច្រើនលើសលប់នៅទូទាំងពិភពលោក ដែលមានចំនួនច្រើនជាង ៩៩% ខណៈមេរោគឌែលតា មានតិចជាង ១% ប៉ុណ្ណោះ។

មន្ត្រីសុខាភិបាលជាន់ខ្ពស់មួយរូបបានកត់សម្គាល់ថា អូមីក្រុង បង្កឱ្យមានជំងឺស្រាលជាងមេរោគបំប្លែងនៃជំងឺកូវីដ១៩ពីមុនៗ ហើយនៅក្នុងប្រទេសដែលមានអត្រាការចាក់វ៉ាក់សាំងខ្ពស់ មេរោគអូមីក្រុងបានរីករាលដាលយ៉ាងទូលំទូលាយក៏ពិតមែន ប៉ុន្តែការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់មិនមានការកើនឡើងច្រើននោះទេ។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រនៅតែព្រមានថា វានៅតែអាចទៅរួចដែលមេរោគបំប្លែងអាចចម្លងបាន និងស្លាប់ច្រើនជាងមុននៃជំងឺកូវីដ១៩ ប្រសិនបើមេរោគត្រូវបានអនុញ្ញាតឱ្យរីករាលដាលដោយមិនមានការគ្រប់គ្រង។

គួរជម្រាបថា ក្រោយមើលឃើញករណីឆ្លងថ្មីហាក់មានការថមថយចុះ នៅសប្តាហ៍នេះ ចក្រភពអង់គ្លេសបានប្រកាសថា ខ្លួននឹងលុបចោលវិធានការរឹតត្បិតកូវីដទាំងអស់ដែលនៅសេសសល់ ហើយ ប្រទេសស៊ុយអែតឯណោះវិញ ក៏បានបោះបង់ចោលការធ្វើតេស្តទ្រង់ទ្រាយធំសម្រាប់អ្នកដែលមានរោគសញ្ញាទៀតហើយ ដោយនិយាយថាការចំណាយលើការធ្វើតេស្ត និងលើការរឹតបន្តឹងជំងឺរាតត្បាតគឺ លែងសមហេតុផលទៀតហើយ សម្រាប់ប្រទេសរបស់ពួកគេ។ សម្រាប់អង់គ្លេស គម្រោងលុបចោលវិធានការរឹតបន្ដឹងនេះដែរ សូម្បីតែអ្នកតេស្ដរកឃើញថាវិជ្ជមានកូវីដ១៩ ក៏មិនត្រូវបានតម្រូវឲ្យធ្វើចត្តាឡីស័កតទៅទៀតដែរ ពោលគឺ ពួកគេមានសិទ្ធិដើរហើរ ដោយសេរី និងអាចទៅធ្វើការបានធម្មតាផងដែរ៕

អត្ថបទ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


អ្នកជំនាញUN៖ ចិន និងរុស្សីជាលក់អាវុធឲ្យរបបសឹកភូមាយកទៅវាយប្រហារលើជនស៊ីវិល

អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា បាននិយាយថា រុស្ស៊ី និងចិនបាននិងកំពុងផ្តល់ឲ្យរបបសឹកភូមា នូវយន្តហោះចម្បា…

រុស្សីប្រកាសបើកប្រតិបត្តិការយោធាជាផ្លូវការនៅភាគខាងកើតអ៊ុយក្រែន ស្លាប់របួស និងខូចខាតអស់ជាច្រើន

ក្រោយមានការផ្ទុះសង្គ្រាមប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងអ៊ុយក្រែនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ មក សភាពការណ៍នៅអ៊ុយក្រែននៅបន្ដវឹកវនៅឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ