ចាប់តាំងពីខែកក្កដាកន្លងទៅ មានហាងជាច្រើនចាប់ផ្ដើមបើកដំណើរការសាកល្បង ពេលនេះភ្ញៀវអាចអញ្ជើញមកទស្សនាហាងយើងខ្ញុំ និងគយគន់ទេសភាពដ៏ស្រស់ត្រកាល នៅតាមមាត់ទន្លេដោយក្ដីរីករាយ។
នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត WB Arena យើងកំពុងស្ថិតនៅក្នុងរយៈពេលនៃការផ្តល់ជូននូវកម្មវិធីពិសេស និងប្រូម៉ូសិនពិសេសៗជាច្រើន សម្រាប់សាធារណជន ដើម្បីទទួលបានអារម្មណ៍ស្វាគមន៍យ៉ាងកក់ក្ដៅជាពិសេស មិនថាពួកគាត់នៅលីវ មានគូ ឬមកជាមួយនឹងក្រុមគ្រួសាររបស់ខ្លួននោះទេ។
មជ្ឈមណ្ឌលកម្សាន្ត WB Arena មានបរិយាកាសល្អបរិសុទ្ធ 100% សម្រាប់កុមារ ដែលអាចអោយកុមារអាចលេងកម្សាន្តយ៉ាងសប្បាយរីករាយជាច្រើនម៉ោងផងដែរ។
មជ្ឈមណ្ឌលកម្សាន្ត WB Arena មានហាងទំនិញជាច្រើនមុខផ្សេងៗគ្នា ហើយតូបលក់នឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ ដែលនឹងមានរៀបចំព្រឹត្តិការណ៍ពិសេសរំភើបញាប់ញ័រជាច្រើន និងមានភោជនីយដ្ឋានលក់ម្ហូបអាហារឆ្ងាញ់ៗនៅពាសពេញបរិវេណទីធ្លារបស់យើង។
ឥឡូវនេះ លោកអ្នកអាចអញ្ជើញមកពិសាម្ហូបអាហារដ៏ឆ្ងាញ់អស្ចារ្យជាច្រើនជម្រើសនៅ WB Arena រួមមានដូចជា៖
ហាង Pizza Company
រសជាតិពិសេសគ្រប់ពេលវេលាទាំងអស់ សូមជ្រើសរើសភីហ្សា ឈីសដែលឆ្ងាញ់នៅទីក្រុង។
ហាងការ៉េម Dairy Queen
សម្រាប់ការ៉េមឆ្ងាញ់ជារៀងរាល់ថ្ងៃ។ ហាង Dairy Queen ផ្ដល់ជូននូវការ៉េមឆ្ងាញ់ៗគ្រប់រសជាតិទៅតាមចំណង់ចំណូលចិត្តរបស់អ្នកគ្រប់គ្នានៅក្នុងគ្រួសារ។
ហាងនំប៉័ង Tous Les Jours
សូមអញ្ជើញមកទទួលបទពិសោធន៍រសជាតិកាហ្វេ និងនំដ៏ឈ្ងុយឆ្ងាញ់ពិសេសកម្រិតខ្ពស់បំផុត។
ហាងកាហ្វេ Inthanin Coffee
សូមអញ្ជើញមកពិសាកាហ្វេតាមចំណង់ចំណូលចិត្តបែបលក្ខណៈគ្រួសារថ្មីៗឈ្ងុយឆ្ងាញ់ ជាមួយនឹងសេវាកម្មដ៏ល្អប្រណីតកម្រិតខ្ពស់របស់យើង។
ហាង Dakasi
អតិថិជនជាទីស្រឡាញ់របស់យើង អាចអញ្ជើញមកទិញភេសជ្ជៈនៅក្នុងហាងរបស់យើងបាន។
ហាង Snow Yoghurt
សម្រាប់ថ្ងៃដែលមានអាកាសធាតុក្ដៅខ្លាំង ឬពិសាបង្អែមលាងមាត់ បន្ទាប់ពីពិសាអាហាររួច។
ម៉ាត Aeon Express
ហាងលក់ទំនិញដែលផ្ដល់ភាពងាយស្រួលក្នុងការទិញទំនិញតាមតម្រូវការរបស់លោកអ្នក។
ហាង Kimchi Spicy Noodle
ហាងមីស៊ុបបែបកូរ៉េរសជាតិហិល ដែលលោកអ្នកចូលចិត្ត។
ហាង Stack Burger
អ្នកគ្រប់គ្នាចូលចិត្តញ៉ាំហាំបឺហ្គ័រដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ ហើយហាំបឺហ្គ័រដែលអតិថិជនរំពឹងចង់ពិសានោះ គឺមាននៅទីនេះ។
THE PLAYHOUSE គឺជាកន្លែងកម្សាន្តសម្រាប់កុមារដែលមានទីធ្លាទំហំ 500 ម៉ែត្រការ៉េ ដែលផ្ដល់ភាពសប្បាយរីករាយដល់កុមារពេញមួយថ្ងៃ ជាមួយនឹងប្រដាប់ប្រដាក្មេងលេងដ៏សម្បូរបែប ដូចជា(ពោងខ្យល់) លោតលេង ទោងយោល ក្ដាររំអិល និងរបារតោងឡើង និងឧបករណ៍កម្សាន្តជាច្រើនផ្សេងទៀត។ ពិសេសទៅទៀតនោះ ភ្ញៀវគ្រប់វ័យទាំងអស់សុទ្ធតែទទួលបានការស្វាគមន៍ឱ្យចូលរួមទស្សនានៅក្នុង មជ្ឈមណ្ឌល ពិភព (បច្ចេកវិទ្យា) សិប្បនិម្មិត NYXiA VR ZONE ដែលមានទំហំ 150 ម៉ែត្រការ៉េ ដែលមាន stands និង pods ដើម្បីនាំអ្នកគ្រប់គ្នាទៅទស្សនានូវទស្សនីយភាពក្នុងពិភពផ្សេងៗគ្នាតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។
ទីធ្លាខាងក្រៅ ក៏មានព្រឹត្តិការណ៍ពិសេសជាច្រើនផងដែរនាពេលរាត្រី រួមមាន កម្មវិធីសម្ដែងសិល្បៈវប្បធម៌ និងការរាំកម្សាន្ត កម្មវិធីប្រគុំតន្រ្តីសម័យទំនើប ដែលភ្ញៀវទេសចរទាំងអស់ អាចទទួលបានភាពសប្បាយរីករាយ និងភ្លក់ម្ហូបខ្មែរ និងបរទេសបានផងដែរ។
សព្វថ្ងៃនេះ ហាងលក់ម្ហូប និងភេសជ្ជៈក្នុងស្រុក និងមុខម្ហូបអាស៊ានដ៏ឈ្ងុយឆ្ងាញ់ កំពុងតែបើកដំណើរការផងដែរ។ ចាប់ពីពេលនេះតទៅ អតិថិជនទាំងអស់ អាចរីករាយក្នុងការដើរលំហែកម្សាន្ត និងគយគន់ទេសភាពតាមដងផ្លូវមាត់ទន្លេ និងស្រូបយកខ្យល់អាកាសបរិសុទ្ធនៅទីនេះ។ មជ្ឈមណ្ឌលកម្សាន្ត WB Arena ក៏មានបង្ហាញផ្ទាំងរូបភាពដ៏ល្អប្រណិត ដូចជាផ្ទាំងគំនួរលើជញ្ជាំង និងសិល្បះទំនើបរាងគូប នៅជុំវិញផ្លូវដើរ។
ផ្សារលក់ទំនិញទេសចរណ៍ នឹងបើកដំណើរការក្នុងពេលឆាប់ផងដែរ ហើយចំនួនតូបលក់ទំនិញក្នុងផ្សារសម្រាប់ជួលក៏មានចំនួនកំណត់ផងដែរ។ ប៉ុន្តែតូបមួយចំនួនក៏នៅមានសម្រាប់ជួលផងដែរ ដោយក្នុងនោះក៏មានការបញ្ចុះតម្លៃដ៏ពិសេសលើការចុះកិច្ចព្រមព្រៀងជួលភ្លាមៗផងដែរ។ សូមកុំឱ្យឱកាសនេះកន្លងផុតទៅ! ឱកាសដ៏ពិសេសនេះ អាចឱ្យអ្នកជួលបើកដំណើរការតូបលក់ទំនិញដោយមិនបង់ថ្លៃឈ្នួលចាប់ពីខែកក្កដា ឆ្នាំ2019 ដល់ខែធ្នូ ឆ្នាំ2019 ប៉ុន្តែអ្នកជួល ត្រូវតែត្រៀមខ្លួនបើក និងដំណើរការហាងរបស់ខ្លួននៅក្នុងរយៈពេល 1ខែ បន្ទាប់ពីការចុះឈ្មោះ។
មជ្ឈមណ្ឌលកម្សាន្ត WB Arena ត្រូវបានរំពឹងថានឹងក្លាយជាគោលដៅទេសចរណ៍ក្នុងទីក្រុងលេខ 1 នៅក្នុងប្រទេសកម្ពុជា ដែលមានកន្លែងកម្សាន្ត ហាងអាហារល្បីៗ និងហាងលក់ទំនិញដ៏ច្រើនសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈទាំងអស់។
សម្រាប់ព័ត៌មានអំពីទីតាំងបន្ថែមដែលនៅទំនេរសម្រាប់ជួល សូមទាក់ទងក្រុមការងារ The Mall Company
ទូរស័ព្ទ៖ 089 999 681 | 093 999 621 (ភាសាខ្មែរ និងអង់គ្លេស)
អ៊ីមែល៖ [email protected]