នៅក្នុងនោះយើងសង្កេតឃើញថា សូម្បីតែគម្រោង បុរី ប៉េង ហួត ដឹស្តា ណេតឈឺរ៉ល ក៏ស្ថិតនៅលើទីតាំងអំណោយផលល្អ ទល់មុខនឹងផ្សារប៉េសេ ដែលជាតំបន់ទីប្រជុំជនមួយ លើកំណាត់ផ្លូវលេខ ៣៧១ នេះដែរ។ ក្នុងគម្រោងនេះផ្ទាល់ថែមទាំងមានរចនាបថស្ថាបត្យកម្មលេចធ្លោជាងគេ ក្នុងតំបន់គួបផ្សំជាមួយនឹងក្លឹបហាត់ប្រាណ អាងហែលទឹក សួនកំសាន្ត និងផ្សារទំនើប Lucky Express សុទ្ធសឹងតែជាតម្រូវការក្នុងការរស់នៅប្រចាំថ្ងៃ។
លំនៅដ្ឋានក្នុងគម្រោងទៀតសោតត្រូវបានរចនាឡើងប្រកបដោយគុណភាពខ្ពស់ ភាពច្នៃប្រឌិត ផាសុកភាព និង ភាពប្រណីតឥតខ្ចោះ ក្នុងការរស់នៅ។ ចំណែកឯវីឡាភ្លោះ ជាវីឡាបែបទាន់សម័យ និងទីធ្លាខាងមុខគេហដ្ឋានធំទូលាយ ទទួលបានការគាំទ្រច្រើនពីអតិថិជន។ វីឡាភ្លោះនេះ មាន បន្ទប់គេង៤ បន្ទប់ទឹក៥ ព្រមទាំងបន្ទប់ទទួលភ្ញៀវដែលមានបរិយាកាសស្រស់ស្រាយ កន្លែងទទួលទានអាហារ បន្ទប់ចំអិនអាហារ និងកន្លែងចតឡានធំទូលាយ ដែលស័ក្ដិសមបំផុតសម្រាប់គ្រួសារគ្រប់ស្រទាប់វណ្ណៈ។
កាន់តែពិសេសជាងនេះទៅទៀត អតិថិជននឹងទទួលបានការបញ្ចុះតម្លៃរហូត៣% ទិញភ្លាម រស់នៅភ្លាម ពីវីឡាភ្លោះ ក្នុងគម្រោងបុរី ប៉េង ហួត ដឹស្តា ណេតឈឺរ៉ល ហើយលោកអ្នកក៏អាច បង់រំលស់ដោយគ្មានប្រាក់កក់ រយៈពេល១៧ឆ្នាំ ។ បញ្ជាក់: ការផ្តល់ជូនពិសេសនេះត្រឹមដំណាច់ខែ កុម្ភ: ជាមួយតែវីឡាភ្លោះ ១ ខ្នងប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬ ចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕