
នេះសបញ្ជាក់អំពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់សម្ដេច ដល់បងប្អូនកម្មករ និងប្រជាជនកម្ពុជាយើង ក៏ដូចជាការរំលឹកឱ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាពាក់ម៉ាសជាប់ជានិច្ច ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសម្ដេចតេជោ ហ៊ុន សែន ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។
ក្នុងឳកាសនោះ លោក ឧកញ៉ា ថៃ ម៉េងលី អគ្គនាយក ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសំណេះសំណាលសួរសុខទុក្ខនិងផ្តាំផ្ញើដល់បងប្អូនកម្មករឱ្យថែរក្សាអនាម័យ និងសុខភាព។ លោកឧកញ៉ាមានប្រសាសន៍ថា៖ “សូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្តល់នូវម៉ាសចំនួន៣ម៉ឺនម៉ាសដល់បងប្អូនកម្មកររបស់បុរីប៉េង ហួត។នេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចដែលតែងតែគិតគូ រួមសុខរួមទុក្ខជាមួយបងប្អូនកម្មករ ក៏ដូចជាមួយប្រជាជនខ្មែរ។ សូមអរគុណផងដែរដល់បងប្អូនដែលបានខិតខំប្រឹងប្រែងធ្វើការងារបានយ៉ាងល្អ។ ចុងក្រោយសូមបងប្អូន ចូលរួមថែរក្សាអនាម័យ រក្សាគម្លាតសុវត្ថិភាព លាងសំអាតដៃ និងពាក់ម៉ាស ដើម្បីទប់ស្កាត់ជំងឺ កូវីដ១៩ទាំងអស់គ្នា។”



ក្នុងការចែកម៉ាស់នេះដែរ រដ្ឋបាលខណ្ឌច្បារអំពៅ ក៏បានណែនាំឱ្យកម្មករនៅបុរីប៉េង ហួត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស លាងដៃនឹងអាកុល ឬជែល សម្អាតអនាម័យខ្លួនប្រាណ និងរក្សាគម្លាតសុវត្ថិភាពសង្គម ពោលគឺត្រូវអនុវត្តឱ្យបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាការពារឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាយើង៕