អតិផរណាហ្វីលីពីន

ធនាគារកណ្ដាលហ្វីលីពីននឹងបង្កើនអត្រាការប្រាក់១%បន្ថែម ដើម្បីទប់ទល់អតិផរណា


អត្រាអតិផរណានៅប្រទេសហ្វីលីពីន កាលពីខែមីនា បានកើនឡើងដល់កម្រិតមួយខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជិត ៤ ឆ្នាំមកនេះ ដែលធ្វើឱ្យគេរំពឹងទុកកាន់តែច្បាស់ឡើងថា ធនាគារកណ្ដាលហ្វីលីពីនអាចនឹងដំឡើងអត្រាការប្រាក់១%បន្ថែមទៀត ព្រមទាំងធ្វើសកម្មភាពកាន់តែខ្លាំងក្លាឡើងថែមទៀតផងដែរ ដើម្បីទប់ទល់សម្ពាធតម្លៃទំនិញ ក៏ដូចជាអតិផរណាដែលកំពុងហក់ឡើងខ្ពស់។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អត្រាអតិផរណានៅប្រទេសហ្វីលីពីន កាលពីខែមីនា បានកើនឡើងដល់កម្រិតមួយខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជិត ៤ ឆ្នាំមកនេះ

តួលេខក្នុងស្ថិតិបានកើនលើសពីការព្យាករណ៍ជាមធ្យម ៥,៩% ទៅទៀតនៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារ Reuters ប៉ុន្តែគឺស្ថិតនៅក្នុងចន្លោះពី៥,៧% ទៅ ៦,៥% ដែលធនាគារកណ្ដាលហ្វីលីពីនបានព្យាករណ៍សម្រាប់ខែនេះ ខណៈដែលអតិផរណានៅក្នុងឆមាសទីមួយនៃឆ្នាំនេះជាមធ្យមគឺ ៤,៤%។

រដ្ឋាភិបាលហ្វីលីពីនបានអះអាងថា ធនាគារកណ្ដាលរបស់ប្រទេសនេះ អាចនឹងបង្កើនអត្រាការប្រាក់១%បន្ថែមទៀតនៅឆ្នាំនេះ បន្ទាប់ពីបានមើលឃើញពីអត្រាអតិផរណាកាលពីខែមិថុនា បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំមកនេះ។

ការដំឡើងអត្រាការប្រាក់បន្ថែម១%ទៀតនេះ នឹងធ្វើឲ្យអត្រាប្រាក់ដែលកំណត់ដោយធនាគារកណ្ដាលហ្វីលីពីននឹងមានដល់ ៣,៥% ហើយការពិនិត្យឡើងវិញនូវគោលនយោបាយហិរញ្ញវត្ថុ អាចនឹងត្រូវធ្វើឡើងនៅខែសីហាខាងមុខ។

ធនាគារកណ្ដាលរបស់ហ្វីលីពីន បានរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ជាបន្ដបន្ទាប់តាំងពីខែឧសភាមក ដើម្បីទប់ស្កាត់សម្ពាធអតិផរណា។

ការធ្លាក់ចុះតម្លៃប្រាក់ប៉េសូរបស់ហ្វីលីពីនមិនត្រឹមអាចជំរុញឱ្យអតិផរណាកើនឡើងនោះទេ ប៉ុន្តែវាថែមទាំងអាចទប់ស្កាត់អំណាចទិញរបស់អតិថិជនផងដែរ។ គម្លាតកាន់តែតូចរវាងអត្រាការប្រាក់ហ្វីលីពីន និងសហរដ្ឋអាមេរិកបានដាក់បន្ទុកកាន់តែខ្លាំង ទៅលើប្រាក់ប៉េសូរបស់ហ្វីលីពីនដែលកំពុងជួញដូរនៅជិតដល់កម្រិតទាបបំផុតរយៈពេល ១៧ ឆ្នាំកន្លងមកនេះ បើធៀបនឹងប្រាក់ដុល្លារ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កៅអីនាយករដ្ឋមន្ត្រីអង់គ្លេសកំពុងរង្គើខ្លាំង ខណៈរដ្ឋមន្ត្រីមួយចំនួនដាក់ពាក្យលាលែង

ព័ត៌មាន
តំណែងនាយករដ្ឋមន្ត្រីអង់គ្លេសរបស់លោក Boris Johnson កំពុងរង្គោះរង្គើយ៉ាងខ្លាំងនាពេលនេះ។ រង្គោះរង្គើ ក៏ដោយសារតែ មានរដ្ឋមន្ត្រីសំខាន់ៗមួយចំន…

ប្រទេសធំៗនៅអាស៊ានបញ្ចេញសាច់ប្រាក់ដល់ពលរដ្ឋដើម្បីទប់ទល់នឹងអតិផរណា

ព័ត៌មាន
យ៉ាងហោចណាស់ មានរដ្ឋាភិបាលមកពីបីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមាន សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានចាប់ផ្តើម បញ្ចេញនូវកញ្ចប់ថវិកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ