អត្ថបទ​ក្រុមហ៊ុន

រកឯណាបាន! ទិញ​ភ្លាម ចំណេញ​ភ្លាម រហូត​ដល់ 4​ម៉ឺន​ដុល្លារ ពីគម្រោង​ស្ថិត​លើ​ដង​វិថី​ពាណិជ្ជកម្ម​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ1 របស់​បុរី ប៉េង ហួត


រកឯណាបាន! ទិញភ្លាម ចំណេញភ្លាម រហូតដល់ 4 ម៉ឺនដុល្លារ លើគម្រោងអភិវឌ្ឍលំនៅឋានបែបអាជីវកម្ម ដឹស្តាផ្លាទីនីម ខេភីថល វ័ន ដ៏លេចធ្លោរបស់ បុរី ប៉េង ហួត ដែលលក់អស់ជាង 40% នៃគម្រោងទាំងមូល។ ក្រៅពីការចំណេញ ៤ ម៉ឺនដុល្លារខាងលើ លោកអ្នកនឹងទទួលបានគោលការណ៍បង់ប្រាក់កាន់តែមានភាពងាយស្រួល ដែលមានអត្រាការប្រាក់ចាប់ពី 4.99% ឡើងទៅជាមួយជម្រើសធនាគារដៃគូសហការថែមទៀតផង។
រកឯណាបាន! ទិញ​ភ្លាម ចំណេញ​ភ្លាម រហូត​ដល់ 4​ម៉ឺន​ដុល្លារ ពីគម្រោង​ស្ថិត​លើ​ដង​វិថី​ពាណិជ្ជកម្ម​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ1 របស់​បុរី ប៉េង ហួត
ដោយ

គម្រោងដឹស្តាផ្លាទីនីម ខេភីថល វ័ន ជាគម្រោងស្ថិតនៅលើផ្លូវជាតិលេខ1 ដែលមានចំងាយត្រឹមតែ 5នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) គឺជាបណ្តុំនៃសហគមន៍ទំនើបចម្រុះដ៏ថ្មីសន្លាងមួយ ដែលបង្កើតបានជាតំបន់សក្តានុពលពាណិជ្ជកម្មដ៏មមាញឹកមួយនាពេលអនាគត សម្រាប់ការប្រកបអាជីវកម្ម ក្នុងការផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនរាប់ម៉ឺនគ្រួសារដែលកំពុងរស់នៅក្នុងគម្រោងមេ ហ្គ្រេនស្តាផ្លាទីនីមទាំងមូល ព្រមទាំងប្រជាជនដែលរស់នៅក្នុង ទឹកដីខណ្ឌច្បារអំពៅនេះផ្ទាល់តែម្តង។ 

គម្រោងដ៏ថ្មីសន្លាងនេះ ក៏ជាចរន្តផ្លូវចេញចូលថ្មីដ៏សំខាន់មួយទៀតដែលតភ្ជាប់ពីផ្លូវជាតិលេខ1 ឆ្ពោះទៅកាន់  មហាវិថីក្លាស្ទ័រ ដែលជាបណ្តុំពាណិជ្ជកម្មដ៏សម្បូរបែប ព្រមទាំងតភ្ជាប់ទៅមហាវិថី អេកូ ខលឡិកសិន ដែលជាមហាវិថីសួនសាធារណៈ មានប្រវែងជាង 2 គីឡូម៉ែត្រ រួមជាមួយផ្លូវសម្រាប់ជិះកង់ និងផ្លូវរត់ Marathon   ស្តង់ដាអន្តរជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ គម្រោងដ៏ថ្មីសន្លាងនេះ ក៏តភ្ជាប់ ទៅកាន់គម្រោង ភីអេច យូរ៉ូផាក ដែលជាសួនកម្សាន្តបែបអឺរ៉ុបដំបូងគេ និងមានតែមួយគត់ក្នុងរាជធានីភ្នំពេញ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គម្រោងដឹស្តាផ្លាទីនីម ខេភីថល វ័ន បានអភិវឌ្ឍឡើងជាមួយហ្សបហោស៍ប្រភេទថ្មីសុទ្ធសាធ ដែលមានទំហំ 4.5m x 14m កម្ពស់3ជាន់ បែងចែកចេញជា 4បន្ទប់គេង 5បន្ទប់ទឹក បរិវេណចម្អិនអាហារ និងបរិវេណសម្រាប់ប្រកបអាជីវកម្ម និងទទួលភ្ញៀវ ដែលស័ក្តិសមឥតខ្ចោះនៃការរួមបញ្ចូលរចនាបថខ្មែរ និង អឺរ៉ុប ដោយផ្តល់ជូននូវភាពប្រណិតទាន់សម័យ ផាសុកភាពក្នុងការរស់នៅ និងប្រកបអាជីវកម្មអោយកាន់តែរីកចម្រើនជានិរន្តរ៍។

គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ និងបរិស្ថានបៃតងស្រស់ ព្រមទាំងបណ្តុំពាណិជ្ជកម្ម និងអាជីវកម្មខ្នាតតូច-ធំគ្រប់ប្រភេទ ស្ថិតក្នុងបណ្តុំសហគមន៍អភិវឌ្ឍទំនើបចម្រុះបែបនេះ អតិថិជនប្រាកដជាទទួលបាននូវបទពិសោធន៍  នៃការរស់នៅដ៏អស្ចារ្យ ជាមួយគម្រោង ដឹស្តាផ្លាទីនីម ខេភីថល វ័ន ប្រកបដោយភាពស៊ីវិល័យ ឧត្តមភាព សុវត្ថិភាព សុខុមាលភាព និងសុភមង្គលក្នុងក្រុមគ្រួសារ ដែលនឹងធ្វើឲ្យជីវិតលោកអ្នកកាន់តែមានន័យ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងមកកាន់ទូរសព្ទលេខ 015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook: www.facebook.com/boreypenghuoth




អត្ថបទបន្ទាប់


អ្នកជំនាញ៖ ទោះកូវីដ-១៩ អូសបន្លាយជិត២ឆ្នាំ ប៉ុន្ដែវិស័យធនាគារនៅតែឈរជើងរឹងមាំ

ថ្នាក់ដឹកនាំនៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុបានអះអាងថា ទោះបីកម្ពុជាទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩អូសបន្លាយមកជិត២ឆ្នាំមកហ…

ជម្លោះពាណិជ្ជកម្មចិន-អាមេរិកជាប់គាំង នៅតែមិនទាន់រកច្រកចេញឃើញ?

គេសង្កេតឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជម្លោះពាណិជ្ជកម្មរវាងប្រទេសចិន និងអាមេរិកនៅតែជាបញ្ហាក្ដៅ ដែលពិភពលោកកំពុងមានការព្រួយបារម្ភ និងតា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ