
អ្នកជំងឺចុងក្រោយគេ ក្នុងចំណោមអ្នកជំងឺ២៧៤នាក់នោះ ជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ១៨ឆ្នាំ ស្នាក់នៅខេត្តព្រះសីហនុ បានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី ដោយបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី និងបានមកដល់កម្ពុជា កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០។
ថ្វីត្បិតតែ មិនទាន់រកឃើញករណីថ្មី និងព្យាបាលអ្នកជំងឺជាសះស្បើយ ១០០%មែន តែក្រសួងសុខាភិបាលនៅតែក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យបន្តប្រុងប្រយ័ត្នការពារខ្លួនកម្រិតខ្ពស់ ព្រោះថាហានិភ័យនៃការចម្លងមកកម្ពុជា ជាពិសេសនាពេលរដូវភ្ជុំបិណ្ឌនាពេលខាងមុខនេះ ដោយសារតែការរាតត្បាតនៃមេរោគនេះនៅក្នុងពិភពលោក កាន់តែរាលដាលយ៉ាងរហ័ស។ម្យ៉ាងវិញទៀត ជំងឺនេះពុំទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលនៅឡើយទេ។

គួររម្លឹកថា កម្ពុជាក៏ធ្លាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយ ១០០% នេះ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ហើយនៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានព្យាបាលជាសះស្បើយ ១០០%ទៀត ជាលើកទី២ ៕