សេចក្តីណែនាំដែលបានចុះហត្ថលេខា ដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មកាលពីថ្ងៃពីថ្ងៃទី ០៩ មេសានេះបញ្ជាក់ថា អគ្គនាយកដ្ឋានកសិកម្មត្រូវធ្វើការប៉ាន់ស្មានបរិមាណស្រូវ អង្ករដែលមានក្នុងស្តុក ទាំងក្នុងរោងម៉ាស៊ីន និងក្នុងសហគមន៍ គ្រួសារកសិករ ព្រមទាំងសិក្សាវាយតម្លៃអំពីផ្ទៃដីដែលមានសក្តានុពលដាំបន្លែផងដែរ។
ចំពោះអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វវិញក៏ត្រូវធ្វើកាប៉ាន់ប្រមាណពីតម្រូវការសត្វ សាច់ និងជាពិសេសត្រូវបំផុសចលនាចិញ្ចឹមសត្វដល់ប្រជាកសិករ និងត្រូវចាត់វិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការនាំចូលសត្វ សាច់សត្វ ដោយខុសច្បាប់។
ជាមួយនឹងការទទួលខុសត្រូវនេះដែរ រដ្ឋបាលជលផលក៏ត្រូវប៉ាន់ប្រមានពីតម្រូវការ ក៏ដូចជាការផ្គត់ផ្គង់ផលនេសាទ ដើម្បីធានាបាននូវការផ្គត់ផ្គង់ សម្រាប់ប្រើប្រាស់ក្នុងស្រុក និងរក្សាស្ថិរភាពតម្លៃទីផ្សារ និងបរិមាណគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ។
ការចេញសេចក្តីណែនាំដល់គ្រប់អង្គភាពក្រោមឱវាទក្នុងក្រសួងកសិកម្មនេះ គឺជាការអនុវត្តន៍តាមអនុសាសន៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន លើវិធានការត្រៀមបម្រុងស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋ ក្នុងស្ថានភាពដែលមានផលប៉ះពាល់ជាសកលបង្កដោយជំងឺកូវីដ ១៩៕