
«អ្វីដែលយើងមើលឃើញ យើងឃើញអំពីឱកាសនៅក្នុងបញ្ហា មានន័យថា កូវីដអាចបញ្ចប់នៅថ្ងៃណាមួយឆាប់ៗនេះ ក៏ប៉ុន្តែវិស័យអប់រំ ការអប់រំសម្រាប់កុមារ ការអប់រំសម្រាប់មនុស្សម្នាក់ៗគឺពេញមួយជីវិត»។ នេះជាការលើកឡើងរបស់លោក យ៉ុង ជលសា ជានាយកសាលាអន្តរជាតិផ្លេនីត(Planet International School) សាខាច្បារអំពៅ។
នៅក្នុងអំឡុងពេលនៃការរាលដាលជំងឺកូវីដ១៩នេះ គេសង្កេតឃើញមានសាលាឯកជនជាច្រើនបានសម្រេចបិទទ្វារបណ្តោះអាសន្ន ពីព្រោះថា មិនអាចទ្រទ្រង់លើការចំណាយដែលគ្មានចំណូលអស់រយៈពេលជិតកន្លះឆ្នាំមកហើយនោះ។
ប៉ុន្តែនៅក្នុងដំណាក់កាលនេះ បែរជាមានសាលាអន្តរជាតិមួយបើកសម្ពោធសាខាថ្មីមួយទៀតនៅតាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខវិទ្យាល័យច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺសាលាអន្តរជាតិផ្លេនីត(Planet International School) ។


លោក យ៉ុង ជលសា ជានាយកសាលាអន្តរជាតិផ្លេនីត(Planet International School) សាខាច្បារអំពៅបានមានប្រសាសន៍ថា «បើសិនជាយើងវិភាគស្ថានភាពបច្ចុប្បន្នហ្នឹង យើងឃើញសាលាមួយចំនួនដោយសារផលប៉ះពាល់ដ៏ខ្លាំងរបស់កូវីដ-១៩ហ្នឹង គឺធ្វើឲ្យសាលាមួយចំនួនបិទទ្វារ តែយើងបែរជាសម្ពោធ អញ្ចឹងវាផ្ទុយទៅនឹងបរិបទ នាពេលបច្ចុប្បន្ននេះ ប៉ុន្តែអ្វីដែលយើងមើលឃើញ យើងឃើញអំពីឱកាសនៅក្នុងបញ្ហា មានន័យថា កូវីដអាចបញ្ចប់នៅថ្ងៃណាមួយឆាប់ៗនេះ ក៏ប៉ុន្តែវិស័យអប់រំ ការអប់រំសម្រាប់កុមារ ការអប់រំសម្រាប់មនុស្សម្នាក់ៗគឺពេញមួយជីវិត»។


លោក យ៉ុង ជលសា បានបន្ថែមថា ការបើកគម្រោងសាលាអន្តរជាតិផ្លេនីត (Planet International School) សាខាច្បារអំពៅនេះ គឺមានថ្នាក់គ្រប់គ្រងសាលាមានគម្រោងយូរមកហើយ តែនៅពេលទាន់មានឱកាសល្អ សាលាក៏សម្រេចបើកសាខាមួយទៀត ដែលជាសាខាទីនេះ តែម្តងទៅ។
ដោយមើលឃើញ ពីសារប្រយោជន៍នៃការបណ្តុះបណ្តាលកុមារតូច អ្នកម្តាយពីរូបបានបញ្ជូនកូនៗរបស់គាត់ មកសិក្សានៅសាលាអន្តរជាតិផ្លេនីត(Planet International School)តាំងពី៣ឆ្នាំ។
អ្នកស្រី ដានី បានឲ្យដឹងថា ចាប់តាំងពីបានបញ្ជូនកូនរបស់គាត់មកសិក្សានៅសាលាអន្តរជាតិផ្លេនីត(Planet International School)នេះ បានធ្វើឲ្យកូនរបស់គាត់មានការវិវឌ្ឍល្អប្រសើរច្រើន។ អ្នកស្រីបានបញ្ជាក់ថា «កាលមុនគាត់រពឹសច្រើន និយាយអីគាត់អត់ស្តាប់ តាមតែចិត្តខ្លួនឯង ដល់ពេលឥឡូវឃើញថាគាត់ចាស់ទុំច្រើន ចឹងខ្ញុំគិតថា យើងគួរតែឲ្យកូនចូលរៀន នៅសាលាហ្នឹង ទើបល្អ ព្រោះថាជាសាលាមានជំនាញខាងបណ្តុះបណ្តាលកុមារតូច ដែលជាគ្រឹះដ៏សំខាន់សម្រាប់ក្មេង»។




មិនខុសគ្នាពីអ្នកស្រី ដានីទេ អ្នកស្រីហេង ណារី ដែលជាអាណាព្យាបាលសិស្សមួយរូបទៀត យល់ឃើញថា ការជ្រើសរើសសាលារៀន ដែលមានកម្មវិធីសិក្សាច្បាស់លាស់និងត្រឹមត្រូវ ដែលមានការទទួលស្គាល់ជាអន្តរជាតិបែប គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អនាគតកូន។
អ្នកស្រីហេង ណារី បញ្ជាក់ថា «សាលាអន្តរជាតិផ្លេនីត(Planet International School)នេះ មានកម្មវិធីសិក្សាល្អ ដែលយកមកពីសហរដ្ឋអាមេរិក និងមានការទទួលស្គាល់ជាអន្តរជាតិ ហើយតាំងពីគាត់ចូលរៀនសាលាហ្នឹងមក គាត់មានទំនាក់ទំនងល្អជាមួយមិត្តភក្តិ ក្រុមគ្រួសារ ជាពិសេសគាត់អាចអនុវត្តនិយាយភាសាអង់គ្លេសបានល្អច្រើនមែនទែន»។
គួរបញ្ជាក់ថា សាលាអន្តរជាតិPlanet បានបង្កើតឡើងតាំងពីឆ្នាំ២០១៧ មកម៉្លេះ ដោយផ្តោតសំខាន់លើការអប់រំកុមារតូច ដោយកម្មវិធីសិក្សារបស់សាលានេះ គឺជាកម្មវិធីសិក្សារបស់ស្ថាប័ន អាយ ភី ស៊ី របស់សហរដ្ឋអាមេរិក ដែលជាស្ថាប័នល្បីល្បាញក្នុងការអប់រំ និងមានការទទួលស្គាល់ជាអន្តរជាតិ។ បើតាមជានាយកសាលាអន្តរជាតិផ្លេនីត(Planet International School) សាខាច្បារអំពៅថ្មីនេះ បើសិនជា សាលាទី២នេះ មានដំណើរការល្អប្រសើរនោះ សាលានឹងមានគម្រោងបើកសាខាទី៣បន្តទៀត នារយៈពេល៣ឆ្នាំខាងមុខ៕