វៀតណាមនាំចេញត្រីប្រា

វៀតណាម ទទួលបានជោគជ័យលើការបន្ធូរបន្ថយពន្ធនាំចូលត្រីប្រា ពីអាមេរិកហើយ


បន្ទាប់ពីមានការទន្ទឹងរង់ចាំអស់ជាច្រើនឆ្នាំ ទីបំផុត ដំណឹងដ៏រីករាយក៏ចូលមកដល់សម្រាប់ប្រជាជន វៀតណាម។ នាយកដ្ឋានពាណិជ្ជកម្មអាមេរិក បានសម្រេចបន្ទាបអត្រាពន្ធការពារការលក់បង្ខូចថ្លៃ លើ ត្រីប្រា ដែលនាំចូលមកពី ប្រទេសវៀតណាម ដោយតម្លៃពន្ធបានថយចុះពី ១ដុល្លារ ៣៧សេន មកនៅត្រឹមតែ ១៥សេន ប៉ុណ្ណោះក្នុងមួយគីឡូក្រាម ខណៈ ក្រុមហ៊ុននាំចេញ ដែលមិនបានចុះបញ្ជីជាមួយ នាយកដ្ឋានពាណិជ្ជកម្មអាមេរិក នឹងត្រូវបង់ពន្ធពេញថ្លៃ ២,៣៩ដុល្លារ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាម ទទួលបានជោគជ័យលើការបន្ធូរបន្ថយពន្ធនាំចូលត្រីប្រា ពីអាមេរិកហើយ
ដោយ

ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដូច​ជា ក្រសួង​ស្ថាប័នរដ្ឋ សមាគម​អ្នក​នាំ​ចេញ និង​ផលិត​គ្រឿង​សមុទ្រ​វៀតណាម ជា​ពិសេស អ្នក​នាំ​ចេញ​ត្រី​ប្រា​ផ្ទាល់​តែ​ម្តង​ត្រូវ​បន្ត​សហការ​ផ្តល់​ព័ត៌មាន​សុ​ក្រិត និង​ច្បាស់លាស់​ដល់ នាយកដ្ឋាន​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​នា​ពេល​ខាង​មុខ​។

យោង​តាម​សមាគម​អ្នក​នាំ​ចេញ និង​ផលិត​គ្រឿង​សមុទ្រ​វៀតណាម បាន​គូសបញ្ជាក់​ថា ក្នុង​ត្រីមាស​ទី ១​ដើមឆ្នាំ​នេះ បញ្ហា​មេរោគ​កូ​វី​ដ​១៩ បាន​សាយភាយ​ឥទ្ធិពល​អាក្រក់​ដល់ ការ​នាំ​ចេញ​ត្រី​ប្រា ដោយ​សម្រេច​បាន​ត្រឹមតែ​ជាង ៣៣០​លាន​ដុល្លារ​អា​មេ​រិ​ក ធ្លាក់​ចុះ​ប្រមាណ ៣០% ធៀប​នឹង​ពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។

សមាគម បន្ត​ថា ក្នុង​ខែមីនា កន្លង​ទៅ​នេះ ការ​នាំ​ចេញ​ត្រី​ប្រា ទៅ​សហរដ្ឋអាមេរិក សម្រេច​បាន ២៣​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ២៦% ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​អភិវឌ្ឍន៍​អាជីវកម្ម​ពី​ខ្នាត​តូច ទៅ​ជា ខ្នាត​ធំ នៅ​ក្នុង​វិស័យ​នេះ គឺ​នៅ​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង ដោយសារ​តែ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់ សហគ្រាស​ធំ​ៗ អាច​ធ្វើ​ឲ្យ ផលិតកម្ម​ត្រី​ប្រា អាច​ទទួល​ទិន្នផល​ច្រើន​ជាង​មុន ដែល​ធ្វើ​ឲ្យ​មានការ​លំបាក សម្រាប់​អ្នក​ចាប់ផ្តើម​ពង្រីក​អាជីវកម្ម​ថ្មី​ៗ​។

លើស​ពី​នេះ ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​របស់​វៀតណាម ក៏​ទទួល​បាន​នូវ​ការ​លើកទឹកចិត្ត ចំពោះ​ការ​នាំ​ចេញ​ត្រី​ប្រា ទៅ​កាន់​សហរដ្ឋអាមេរិក ដោយ​អាច​នាំ​ចេញ​បាន​ក្នុង​អត្រាពន្ធ​សូន្យ​ផង​ដែរ​។

គួរ​ជម្រាប​ដែរ​ថា ត្រី​ប្រា​វៀតណាម មាន​កាតព្វកិច្ច​ជាប់ពន្ធ​ការពារ​ការ​លក់​បង្ខូច​ថ្លៃ​របស់ អា​មេ​រិ​ក តាំងពី​ឆ្នាំ ២០០៣​មក​ម្ល៉េះ ហើយ​អត្រាពន្ធ ត្រូវ​បាន​ពិនិត្យ និង​កែប្រែ​ជា​រៀង​រាល់​ឆ្នាំ ហើយ​កាលពី​ចុងឆ្នាំ ២០១៩​កន្លង​ទៅ នាយកដ្ឋាន​កសិកម្ម​អា​មេ​រិ​ក ទើបតែ​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ សេវាកម្ម​ត្រួតពិនិត្យ​គុណភាព ត្រី​ប្រា របស់​ប្រទេស​វៀតណាម ក្រោយ​ការ​ចរចា​គ្នា​អស់​រយៈពេល​ជាង ៣​ឆ្នាំ ហើយ​វា សបញ្ជាក់​ថា ប្រទេស​វៀតណាម មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​គុណភាព​ល្អ និង​អាច​បំពេញ​ទៅ​តាម​លក្ខខណ្ឌ​របស់ អា​មេ​រិ​ក ដែល​ជា​ប្រទេស​ដ៏​តឹងរ៉ឹង​បំផុត ក្នុង​ពិភពលោក​៕

None



អត្ថបទបន្ទាប់


ជំងឺកូវីដ១៩ មិន​អាច​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ផលនេសាទកម្ពុជា​ធ្លាក់ចុះឡើយ រយៈពេល៣ខែឆ្នាំនេះ

នៅក្នុងរយៈពេល៣ខែដំបូងឆ្នាំ២០២០នេះ ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស នៅតែបង្ហាញពីសញ្ញាកើនឡើងគួរឲ្យកត់សម្គាល់ បើទោះបីជ…

ថៃ​នឹងចែក​លុយ​ដល់​គ្រួសារ​កសិករ ១០លានគ្រួសារ ក្នុងមួយគ្រួសារ ជាង ៤៦០ដុល្លារ

ជាវិធានការថ្មីមួយទៀតដើម្បីសម្រាល​ផល​ប៉ះពាល់​ពី​មេរោគ​រាតត្បាត​កូវីដ១៩ ប្រទេស​ថៃ​មាន​ផែនការ​ចែក​លុយសុទ្ធ​ដល់​គ្រួសារ​កសិករ ប្រមាណ ១០ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ