រដ្ឋនុយក្លេអ៊ែរច្រានចោលការការស្តីបន្ទោសរបស់ UN!

កូរ៉េខាងជើងថា «សោកស្ដាយខ្លាំង» ក្រោយប្រមុខ UN ថ្កោលទោសខ្លួន ហើយបានចោទ UN ថា ជា «អាយ៉ងអាមេរិក»


យោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនៅថ្ងៃអាទិត្យ ទី ២០ វិច្ឆិកា បានសម្តែង «ការសោកស្តាយយ៉ាងខ្លាំង» ចំពោះការថ្កោលទោសរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ចំពោះការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបខ្លួននាពេលថ្មីៗនេះ។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងរូបនេះ ក៏បានចោទប្រកាន់ចំៗទៅកាន់ប្រមុខអង្គការសហប្រជាជាតិទៀតថា គឺជា អាយ៉ងរបស់អាមេរិក។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
កូរ៉េខាងជើងថា «សោកស្ដាយខ្លាំង» ក្រោយប្រមុខ UN ថ្កោលទោសខ្លួន ហើយបានចោទ UN ថា ជា «អាយ៉ងអាមេរិក»

រដ្ឋផ្តាច់ការកូរ៉េខាងជើងកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា បានធ្វើតេស្តសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ដែលគេចាត់ទុកថា ជាមីស៊ីលដ៏មានឥទ្ធិពលបំផុតរបស់ទីក្រុងព្យុងយ៉ាង។ ការណ៍នេះហើយបានជំរុញឱ្យអង្គការសហប្រជាជាតិតាមរយៈលោក អាតូនីអូ ហ្គូតឺរេស អំពាវនាវឱ្យបញ្ឈប់ «សកម្មភាពបង្កហេតុនេះជាបន្ទាន់»។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសរដ្ឋកូរ៉េខាងជើង លោកស្រី ឆូ សុន ហួរ (Choe Son Hui) បានសម្តែង «ការសោកស្ដាយយ៉ាងខ្លាំង ហើយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ហ្គូតឺរេស មានអាកប្បកិរិយាគួរឱ្យស្អប់ខ្ពើម»។ លោកស្រី ថែមទាំងបាននិយាយ ចោទប្រកាន់ប្រមុខអង្គការសហប្រជាជាតិ លោក Guterres ថា គឺជាអាយ៉ងរបស់អាមេរិក។

លោកស្រី ឆូ និយាយាថា សេចក្តីថ្លែងការណ៍របស់ប្រមុខអង្គការសហប្រជាជាតិគឺមានលក្ខណៈ «ប្រាសចាកពីគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងបេសកកម្មដ៏ត្រឹមត្រូវរបស់ខ្លួនគឺរក្សាភាពមិនលំអៀង ភាពជាកណ្តាល និងសមធម៌លើគ្រប់បញ្ហាទាំងអស់»។

មន្ត្រីជាន់ខ្ពស់ទីក្រុងព្យុងយ៉ាងរូបនេះបានបន្ថែមទៀតថា កូរ៉េខាងជើងគឺមានសិទ្ធិ និងមានលទ្ធភាពក្នុងការការពារខ្លួនក្រោមបរិយាកាសសន្តិសុខគួរឱ្យព្រួយបារម្ភនៅឧបទ្វីបកូរ៉េថ្មីៗនេះ ក៏ព្រោះតែកិច្ចសហប្រតិបត្តិការយោធាចង់ឈ្លានពាន និងប្រកបដោយគ្រោះថ្នាក់របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធរបស់គេគឺកូរ៉េខាងត្បូងនិងជប៉ុន»។

គួរជម្រាបថា បើតាមការបញ្ជាក់របស់ព័ត៌មានរដ្ឋ KCNA បានឱ្យថា ការបាញ់សាកល្បងមីស៊ីលអន្តរទ្វីបកាលពីថ្ងៃសុក្រសប្តាយ៍មុននេះមានឈ្មោះថា Hwasong-17 ដែលត្រួតពិនិត្យដោយលោក គីម ជុងអ៊ុន ដោយផ្ទាល់តែម្តង។ មីស៊ីលនេះត្រូវបានគេដឹងថា ហោះបានក្នុងរយៈចម្ងាយ១ពាន់គីឡូម៉ែត្រ និងមានរយៈកម្ពស់ ៦១០០ គីឡូម៉ែត្រ ពោលគឺមានថាមពលខ្សោយជាងមីស៊ីលអន្តរទ្វីបដែលទីក្រុងព្យុងយ៉ាងបាញ់កាលពីខែមីនាបន្តិច តែនេះក៏ចាត់ទុកថា ជាការជោគជ័យរបស់រដ្ឋនុយក្លេអ៊ែរមួយនេះបាត់ទៅហើយក្នុងការបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដ៏មានឥទ្ធិពលយ៉ាងដូច្នេះ។

ជាមួយគ្នានោះ ក្រោយការធ្វើតេស្តនៅថ្ងៃសុក្រនោះ ជប៉ុន និងអាមេរិកបានធ្វើសមយុទ្ធយោធារួមគ្នាបន្ថែមទៀតនៅតំបន់ដែនអាកាសលើសមុទ្រជប៉ុនជាការឆ្លើយតបវិញផងដែរ។ មែនទែនទៅ រដ្ឋនុយក្លេអ៊ែរដឹកនាំដោយបុរសខ្លាំង គីម ជុងអ៊ុន បានបាញ់មីស៊ីលក្នុងចំនួនដ៏ច្រើនមិនធ្លាប់មានក្នុងប៉ុន្មានខែចុងក្រោយនេះ។

ទោះជាបែបនេះក្តី សេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 បាននិយាយដែរថា ការធ្វើតេស្តកាលពីថ្ងៃសុក្រនេះគឺជា «ទង្វើដែលមិនប្រុងប្រយ័ត្ន និងរំលោភបំពានយ៉ាងខ្លាំង» លើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍នេះបន្ថែមទៀតថា កូរ៉េខាងជើងក្នុងឆ្នាំ២០២២នេះ បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ហើយប្រទេសនេះ «នឹងមិនអាចមានឋានៈក្លាយជារដ្ឋអាវុធនុយក្លេអ៊ែរ ដែលពិភពលោកទទួលស្គាល់នោះឡើយ»។




អត្ថបទបន្ទាប់


រុស្ស៊ីបង្កើនការលក់មូលបត្របំណុលរដ្ឋជាង ១៣ពាន់លានដុល្លារត្រឹមតែ១ថ្ងៃ ខណៈការចំណាយក្នុងសង្គ្រាមនៅអ៊ុយក្រែនប៉ោងឡើង

បើតាមការចុះផ្សាយដោយក្រសួងការពារជាតិរបស់អង់គ្លេសថ្មីៗនេះបានឱ្យដឹងថា ប្រទេសរុស្ស៊ីបានធ្វើការចេញលក់មូលបត្របំណុលរដ្ឋដ៏ធំបំផុតមិនធ្លាប់មាន ដ…

សេដ្ឋកិច្ចមហាយក្សឥណ្ឌានឹងថមថយកំណើនមកវិញនៅឆ្នាំ២០២៣ ដោយសារកត្តាអ្វីខ្លះ?

ធនាគារវិនិយោគដ៏ធំរបស់អាមេរិក ហ្គោលម៉េន ស៊ែក (Goldman Sachs) បានរំពឹងថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌានឹងថយចុះមកត្រឹមកំណើន ៥,៩% នៅឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ