តម្លៃប្រេង

តម្លៃប្រេងរំកិលឡើងបន្តិចទៀតហើយ ក្រោយដំណឹងថា អូមីក្រុង មិនធ្វើឲ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ


តម្លៃប្រេងនៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ គឺបានរំកិលឡើងបន្តិចទៀតហើយ នៅគ្រាដែលអ្នកវិនិយោគ មានជំនឿចិត្តប្រសើរឡើងវិញ ក្រោយពីមានការបង្ហាញថា មេរោគបំប្លែងថ្មី អូមីក្រុង មិនអាចបណ្ដាលឲ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនោះទេ។ អ្នកវិនិយោគជឿជាក់ថា ផលប៉ះពាល់របស់មេរោគបំប្លែងថ្មី ទៅលើតម្រូវការប្រេងសកលលោក ក៏ទំនងជានៅមានកម្រិតនៅឡើយ ពោលគឺ មិនជះឥទ្ធិពលធ្ងន់ធ្ងរដល់ទីផ្សារសកលនោះទេ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តម្លៃប្រេងឆៅហក់ឡើងកាន់តែខ្លាំង
ដោយ

នៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅនៅទីផ្សារអង់គ្លេសបានកើនឡើងជិត១ដុល្លារបន្ថែមទៀត ដែលមានតម្លៃជាង ៧៦ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែល។ រីឯ ទីផ្សារប្រេងឆៅនៅអាមេរិកវិញ បានកើនឡើងជាង ១ដុល្លារបន្ថែមទៀតទេ ដែលមានតម្លៃ ៧២ដុល្លារ ៧២សេន។

បើមើលទៅលើតម្លៃប្រេងនៅទីផ្សារទាំងពីរនេះ ធៀបនឹងសប្ដាហ៍មុន ឃើញថាបានកើនឡើងប្រហែល ៨% ដែលជាកំណើនខ្ពស់ប្រចាំសប្ដាហ៍ជាលើកដំបូងក្នុងរយៈពេលជាង ៧សប្ដាហ៍កន្លងមកនេះ។ តម្លៃប្រេងលើទីផ្សារពិភពលោក ត្រូវបានគេមើលឃើញថា បានចាប់ផ្ដើមងើបឡើងវិញជាងកណ្ដាលវិញហើយ នៃផលខាតបង់ដែលទីផ្សារបានជួប គិតចាប់តាំងពីមានការផ្ទុះឡើងនៃមេរោគបំប្លែងថ្មី អូមីក្រុងមក។

អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់នៅក្រុមហ៊ុនមូលបត្រជប៉ុន Nomura បាននិយាយថា វាមានការកើនឡើងនូវភាពជឿជាក់ នៅគ្រាដែលគេមើលឃើញថា មេរោគបំប្លែងថ្មីអូមីក្រុង គឺមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស។

អ្នកវិនិយោគ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះអង្គការ OPEC+ ដែលប្រទេសជាសមាជិកនៃអង្គការនេះ នឹងមានកិច្ចប្រជុំមួយនៅថ្ងៃទី ៤ខែមករាខាងមុខនេះ ខណៈកាលពីដើមខែមុន អង្គការ OPEC+ បានព្រមព្រៀងគ្នានឹងបន្ដប្រកាន់ខ្ជាប់នូវគោលនយោបាយបង្កើនការពង្រីកទិន្នផលប្រេងប្រចាំខែរបស់ខ្លួនដែលមានស្រាប់ ដើម្បីធ្វើយ៉ាងណាធានាកុំឲ្យតម្លៃប្រេងធ្លាក់ចុះខ្លាំងត្រឡប់មកវិញ។

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះដែរ សហរដ្ឋអាមេរិកបានប្រកាសថា នឹងបញ្ចេញលក់ប្រេងឆៅចំនួន ១៨លានបារ៉ែលពីស្ដុកប្រេងបម្រុងរបស់ខ្លួន នៅថ្ងៃទី ១៧ខែធ្នូ ខណៈដែលកន្លងមកប្រទេសមហាអំណាចសេដ្ឋកិច្ចទី១ក្នុងពិភពលោកមួយនេះ ធ្លាប់បានប្រកាសថា នឹងបញ្ចេញប្រេងពីស្ដុកបម្រុងរបស់ខ្លួនសរុបដល់ជាង៥០លានបារ៉ែលឯណោះ ដើម្បីបន្ទាបតម្លៃប្រេងដែលកំពុងមានខ្ពស់នាពេលបច្ចុប្បន្ននេះ៕

None



អត្ថបទបន្ទាប់


រៀតណាមចាប់ផ្ដើមសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីជាលើកដំបូងក្នុងតម្លៃជិត១៧៤លានដុល្លារ

បន្ទាប់ពីជោគជ័យក្នុងការផលិតរថយន្តអគ្គិសនីនាពេលកន្លងទៅ ពេលនេះក្រុមហ៊ុនយក្សរបស់វៀតណាម Vingroup បានចាប់ផ្ដើមសាងសង់រោងចក្រផលិតអាគុយរថយន្តអ…

បញ្ហារដាក់រដុបមួយបានកើតឡើង អំឡុងពេលតៃវ៉ាន់ធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលប្រជាធិបតេយ្យ

វីដេអូប្រហែល១នាទី អំឡុងពេលកិច្ចប្រជុំដើម្បីប្រជាធិតេយ្យត្រូវបានគេបិទ និងដាក់ជំនួសដោយរូបភាពរលកសម្លេងវិញ ក្រោយពីថ្នាក់ដឹកនាំមួយរូបរបស់កោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ