សមាគមឧកញ៉ារៀបចំវេទិកាធុរកិច្ច

សមាគមឧកញ៉ារៀបចំវេទិកាធុរកិច្ច ដើម្បីបង្ហាញបច្ចុប្បន្នភាពបរិយាកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា


ស្របពេលសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជាស្ថិតក្នុងងស្ថានភាពមិនច្បាស់លាស់ និងបន្តរងសម្ពាធពីឥទ្ធិពលនៃសង្គ្រាននៅអ៊ុយក្រែន វិបត្តិអតិផរណា និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាច សមាគមឧកញ៉ាកម្ពុជាសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ ដើម្បីពិភាក្សាលើបច្ចុប្បន្នភាពនៃបរិយាកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។
សមាគមឧកញ៉ារៀបចំវេទិកាធុរកិច្ច
ដោយ

ឱកាស និងបញ្ហាប្រឈមក្នុងវិស័យសំខាន់មួយចំនួនដូចជា វិស័យកសិកម្ម ទេសចរណ៍ ភស្តុភារកម្ម និងអចលនទ្រព្យជាដើម បានក្លាយជាប្រធានបទនៃវេទិកាធុរកិច្ចលើកដំបូងនេះ។ ក្រៅពីសមាជិកសមាជិការបស់សមាគមឧកញ៉ាកម្ពុជា ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុព័ន្ធពាណិជ្ជកម្មនៃស្ថានទូតនានានៅកម្ពុជា និងតំណាងវិស័យឯកជនសរុបចំនួន៤០០រូប។ សមាគមឧកញ៉ាកម្ពុជាបានចាត់ទុកវេទិកានេះ គឺឱកាសសម្រាប់អ្នកឧកញ៉ា និងឧកញ៉ាក្នុងការបង្កើតទំនាក់ទំនងឲ្យកាន់តែទូលំទូលាយ និងសិក្សាឱកាសវិនិយោគសក្តានុពល។

សមាគមឧកញ៉ាកម្ពុជាបានគូសបញ្ជាក់ថា ការរៀបចំវេទិកាធុរកិច្ចកម្ពុជាប្រចាំឆ្នាំ២០២៣លើកដំបូងរបស់ខ្លួន គឺធ្វើឡើងដើម្បីពិភាក្សាពីបច្ចុប្បន្នភាពនៃបរិយាកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។ វេទិកានេះនឹងផ្តោតការពិភាក្សាសំខាន់ទៅឱកាស និងបញ្ហាប្រឈមនានាក្នុងវិស័យសំខាន់ៗមួយចំនួនដូចជាវិស័យកសិកម្ម វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច វិស័យកម្មន្តសាល និងភស្តុភារកម្ម វិស័យសំណង់ និងអចលនទ្រព្យ ព្រមទាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ។ លើសពីនេះវេទិកានេះ ក៏មានការធ្វើបទបង្ហាញពីស្ថានភាពវិនិយោគក្នុងឆ្នាំ២០២៣ និងច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ និងបទបង្ហាញផ្សេងៗទៀតផងដែរ។
អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជាបានចាត់ទុកវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ គឺជាឱកាសមួយសម្រាប់អ្នកឧកញ៉ា ឧកញ៉ា និងអ្នករកស៊ីក្នុងវិស័យផ្សេងៗក្នុងការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគឲ្យកាន់តែទូលំទូលាយ និងការសិក្សាឱកាសវិនិយោគសក្តានុពល។
បើតាមការគូសបញ្ជាក់របស់សមាគមឧកញ៉ាកម្ពុជា វេទិកាដែលធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានេះ មន្ត្រីជាតិ និងអន្តរជាតិ និងអ្នកវិនិយោគចូលរួមសរុបចំនួន៤០០រូប។
វេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ ក៏រៀបចំឲ្យមានការសួរដេញដោយរវាងអ្នកសម្របសម្រួល និងវាគ្មិនអ្នកជាអ្នកជំនួញធំៗ និងអ្នកជំនាញសេដ្ឋកិច្ច លើប្រធានបទសំខាន់ៗ ពាក់ព័ន្ធនឹង វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច, ប្រធានបទស្តីពីវិស័យកម្មន្តសាល និងភស្តុភារកម្ម និងប្រធានបទស្ដីពីវិស័យសំណង់ និងអចលនទ្រព្យជាដើម។
គួរបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជាត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០២២ ហើយត្រូវបានរាជរដ្ឋាភិបាលចេញ ស.ជ.ណ ទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ បន្ថែមលើនេះរាជរដ្ឋាភិបាលទទួលស្គាល់ថា សមាគមឧកញ៉ាកម្ពុជាជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឲ្យបុគ្គល ដែលទទួលបានគោរមងារឧកញ៉ាទាំងអស់កម្ពុជា និងផ្តល់នូវការទទួស្គាល់មួយកម្រិតជាផ្លូវការរបស់រាជរដ្ឋាភិបាលដោយផ្តោតជាសំខាន់លើភាពជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានដាក់សមាគមនេះឲ្យស្ថិតក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងផ្តល់ឱកាសឲ្យសមាគមអាចចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាលក្នុងបេសកកម្មមួយចំនួនទាំងក្នុងស្រុក និងក្រៅស្រុក៕




អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានទំហំជាង ៧ពាន់លានដុល្លារ មានកំណើនជិត២% នៅ៧ខែឆ្នាំនេះ

ដ្បិតស្ថានភាពនៃការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារអន្តរជាតិ ហាក់មិនទាន់បង្ហាញសញ្ញាណវិជ្ជមាននៅឡើយ ប៉ុន្តែសម្រាប់ការធ្វើពាណិជ្ជកម្មរវ…

រដ្ឋាភិបាលថ្មីថៃត្រូវគេរំពឹងថា នឹងចេញយ៉ាងពិតប្រាកដបន្ទាប់ពីថ្ងៃទី១៦ ខែសីហា

គណបក្សភឿថៃ ដែលជាគណបក្សលេខ២នៅក្នុងការបោះឆ្នោតកាលពីខែឧសភា ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យគណបក្សឆ្ពោះទៅមុខ ដែលជាគណបក្សឈ្នះឆ្នោតលំដាប់លេខ១នៅក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ