កូវីដ១៩«អូមីក្រុង»នៅអឺរ៉ុបនិងអាមេរិក

តំបន់អឺរ៉ុប និងអាមេរិក រងការគំរាមកំហែងកាន់តែខ្លាំងពីអូមីក្រុង ខណៈថ្ងៃឈប់សម្រាកឆ្នាំថ្មីខិតចូលមកដល់


តំបន់អឺរ៉ុប និងនៅសហរដ្ឋអាមេរិក កំពុងត្រូវបានគំរាមកំហែងដោយកូវីដ១៩បំប្លែងខ្លួនអូមីក្រុង ខណៈដែលរដូវកាលឈប់សម្រាកឆ្លងឆ្នាំថ្មី និង បុណ្យណូអែល ក៏កំពុងចូលមកដល់ដូចគ្នាដែរ។ នៅចំពោះមុខ បញ្ហានេះប្រទេសនៅតំបន់អឺរ៉ុប ដូចជាហូឡង់ កាលពីថ្ងៃអាទិត្យទី១៩ធ្នូ បានសម្រេចបិទខ្ទប់ប្រទេស និងរឹតបន្ដឹងការដើរហើរជាបន្តបន្ទាប់ ស្របពេលដែលអូមីក្រុងកំពុងឆ្លងរាលដាល យ៉ាងឆាប់រហ័សនៅប្រទេសជាច្រើនពាសពេញពិភពលោក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ពលរដ្ឋអឺរ៉ុបឈររងចាំទិញអាហារក្រោមព្រិលធ្លាក់
ដោយ

នាយក​រដ្ឋមន្ត្រី​ហូ​ឡង់ លោក ម៉ាក រ៉ុ​តទី បាន​ចេញ​មក​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន ដោយ​បញ្ជា​ឲ្យ​ចាប់ផ្តើម​បិទ​ខ្ទប់​ប្រទេស​ចាប់ពី​ថ្ងៃអាទិត្យ​ទី​១៩​ធ្នូ​តទៅ​។ សម្រាប់​វិធានការ​បិទ​ខ្ទប់​លើក​នេះ ហាង​ទំនិញ​ទាំងអស់​នៅ​ហូ​ឡង់ និង​សូ​ម្បី​តែ​ភោជនីយដ្ឋាន ហាង​កាត់សក់ កន្លែង​ហាត់ប្រាណ សារមន្ទីរ ត្រូវ​បិទទ្វារ​យ៉ាងតិច​រហូត​ដល់​ថ្ងៃ​ទី​១៤​ខែមករា​។

ស្រប​ពេល​ដែល​ហូ​ឡង់ ជ្រើស​យក​ការ​បិទ​ខ្ទប់ ដើម្បី​ទប់ទល់​នឹង​កូ​វី​ដ​១៩​អូ​មី​ក្រុង ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​អឺរ៉ុប មិន​បាន​ធ្វើ​ដូច​គ្នា​នេះ​ទេ​។ រដ្ឋាភិបាល​ដទៃ​ទៀត​នៅ​អឺរ៉ុប ទំនងជា​ដាក់​ចេញ​វិធានការ​សុវត្ថិភាព​សង្គម​មួយ​ចំនួន​ប៉ុណ្ណោះ ដោយសារ​តែ​គេ​មិន​ចង់​បង់ខាត ការ​ចំណាយ​របស់​ពលរដ្ឋ សម្រាប់​ការ​ទិញ​ទំនិញ និង​ដើរ​កម្សាន្ដ​អំឡុង​ថ្ងៃ​បុណ្យ​ណូអែល និង​ថ្ងៃ​ឆ្លង​ឆ្នាំ​។

ជាក់ស្តែង ចក្រភព​អង់គ្លេស និង​ប្រទេស​អ៊ី​តា​លី បាន​ប្រកាស​ថា នឹង​ដាក់​ចេញ​វិធានការ​សុវត្ថិភាព ឲ្យ​បាន​មុន​ថ្ងៃ​បុណ្យ​ណូអែល​ចូល​មក​ដល់​។

ចំណែក​ប្រទេស​បារាំង ដែល​កំពុង​ទទួលស្គាល់ ពី​សន្ទុះ​កំណើន​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ៗ ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​លោក ហ្ស​ង់ កា​ស្តិច បញ្ជាក់​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ដែរ​ថា រដ្ឋាភិបាល​ក្រុងប៉ារីស ចង់​ផ្តល់​អាទិភាព​លើ​ការ​ទទួលខុសត្រូវ​របស់​ពលរដ្ឋ​ម្នាក់​ៗ និង​ការ​បង្កើន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ពិសេស​ការ​ចាក់​ដូ​ស​ទី​៣​។ នាយក​រដ្ឋមន្ត្រី​បារាំង​អះអាង​ទៀត​ថា បារាំង​មិន​ទាន់​ចាំបាច់​ដាក់​ចេញ​វិធានការ​រឹតត្បិត ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​នោះ​ទេ​។

ដោយឡែក​នៅ​អា​មេ​រិ​ក​វិញ មន្ត្រី​ជំនាញ​ផ្នែក​សុខាភិបាល​របស់​សេត​វិមាន លោក អាន់​តូ​នី ហ្វោ​ស៊ី បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​ត្រៀម​នឹង​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​ក្រុម​គ្រួសារ ក្នុង​ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ មក​ទទួលយក​ថ្នាំ​វ៉ាក់សាំង​ដូ​ស​ជំរុញ​។ បន្ថែម​ពីលើ​នេះ លោក​បាន​សំណូមពរ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​នៅ​ពេល ចេញ​មក​ទី​សារ​ធារ​ណៈ​ដែល​មាន​មនុស្ស​ច្រើន​កុះករ​។

ករណី​ឆ្លង​កូ​វី​ដ​១៩​ទូទៅ នៅ​សហរដ្ឋអាមេរិក​ចាប់ពី​ដើមខែ​ធ្នូ​មក​ទល់​ពេល​នេះ បាន​កើនឡើង​ប្រមាណ​៥០% ធៀប​នឹង​ខែវិច្ឆិកា​។

សូម​ជម្រាប​ថា កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ដែល​មាន​កំរិត​ឆ្លង​រហ័ស អូ​មី​ក្រុង បាន​ឆ្លង​រាលដាល​ទៅ ៨៩​ប្រទេស និង​ដែនដី ជុំវិញ​ពិភពលោក​ហើយ​។ ក្នុង​នោះ អូ​មី​ក្រុង បាន​ធ្វើ​ឲ្យ​ករណី​ឆ្លង​នៅ​ក្នុង​សហគមន៍​នៃ​ប្រទេស​ភាគច្រើន កើនឡើង​ជាង​ទ្វេ​ដង​។ នេះ​បើ​តាម​ការ​ប្រកាស​ពី​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​៕
None



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសចិន៖ ប៉េកាំងមិនខ្លាចរអារនឹងការប្រឈមមុខជាមួយអាមេរិកឡើយ

រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិនលោក វ៉ាង យី បាននិយាយនៅថ្ងៃច័ន្ទទី២០ខែធ្នូ នេះថា ប្រទេសចិននឹងមិនភ័យខ្លាចក្នុងការប្រឈមមុខដាក់គ្នាជ…

អបអរសាទរអ្នកទទួលបាន iPhone13 ពី PIIK MALL! ចំណែកអ្នកមិនទាន់ទទួលបាន iPhone 13 កុំទាន់អស់សង្ឃឹមណា! កម្មវិធីនឹងនៅតែបន្ដទៀតពី PIIK MALL

មិនធម្មតាមែន! មហាព្រឹត្តិការណ៍ដែលមិនធ្លាប់មាន បានផ្តល់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជារាប់ម៉ឺននាក់ ធ្វើឱ្យអតិថិជននិងហ្វេនៗរំភើប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ