អង្គការ OPEC

តើមានហេតុផលអ្វីខ្លះជំរុញឱ្យអង្គការ OPEC បន្ទាបការព្យាករពីតម្រូវការប្រេងសកលលោកនៅឆ្នាំ២០២៤?


អង្គការបណ្ដាប្រទេសនាំចេញប្រេង ហៅកាត់ថា អូប៉ិក (OPEC) នៅដើមសប្តាហ៍នេះ បានបន្ទាបការព្យាករពីកំណើនតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈ នៅលើពិភពលោកក្នុងឆ្នាំ២០២៤ នេះ ក្រោយតម្រូវការប្រេងប្រើប្រាស់ប្រេងនៅឆមាសទី១ឆ្នាំនេះ ទាបជាងការរំពឹងទុក គួបផ្សំការរំពឹងតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅចិនចុះខ្សោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge Malaysia។
អង្គការ OPEC
ដោយ

អង្គការ OPEC បានបន្ទាបការព្យាករ​ពីកំណើនតម្រូវការប្រើប្រាស់ប្រេងនៅលើទីផ្សារពិភពលោកនៅឆ្នាំ២០២៤ នេះពី២,២៥លាន ធុងបារ៉ែលក្នុង១ថ្ងៃ ដែលខ្លួនបានព្យាករកាលពីខែមុនមកនៅត្រឹម២,១១លានធុងបារ៉ែល ក្នុង១ថ្ងៃវិញ។

ការព្យាករបន្ទាបកំណើនតម្រូវការប្រើប្រាស់ប្រេងនេះ ធ្វើឡើងក្រោយអង្គការ OPEC មើលឃើញទិន្នផលប្រើប្រាស់ប្រេងឥន្ធនៈ នៅក្នុងឆមាសទី១ ទាបជាងការរំពឹងទុក ស្របពេលមានការរំពឹងការធ្លាក់ចុះតម្រូវការប្រើប្រាស់ប្រេងនៅក្នុងប្រទេសចិន។

នេះគឺជាការកាត់បន្ថយលើកដំបូងសម្រាប់ការព្យាករ​ក្នុងឆ្នាំ២០២៤ របស់អង្គការ OPEC ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣ ហើយការបន្ទាបការព្យាករកំណើនតម្រូវការប្រេងជាសកលនេះ អាចម្យ៉ាងដោយ​សារតម្រូវការប្រេងនៅប្រទេសចិន ធ្លាក់ចុះ ស្របពេលនិន្នាការរបស់ប្រទេសនានា លើពិភពលោកកំពុងផ្តោតការយកចិត្តទុកដាក់លើការប្រើប្រាស់ថាមពលស្អាត ឬថាមពលកកើតឡើងវិញជំនួសឱ្យការប្រើប្រាស់ប្រេងឥន្ធនៈ ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន និងសារធាតុកាបូន។
ទន្ទឹមនឹងនេះ អង្គការបណ្ដាប្រទេសនាំចេញប្រេងនេះ ក៏មិនទាន់ហ៊ានព្យាករសម្រាប់កំណើនតម្រូវការប្រេងសម្រាប់ឆ្នាំក្រោយនោះដែរ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ថៃ នៅតែបន្ដស្នើឱ្យកម្ពុជា វិលរកតុចរចាពាក់ព័ន្ធនឹងការផលិតប្រេងនៅតំបន់ត្រួតស៊ីគ្នា ខណៈដំណើរការកំពុងជាប់គាំង

ភាគីថៃ នៅតែបន្ដអំពាវនាវឱ្យភាគីកម្ពុជា វិលរកតុចរចាពាក់ព័ន្ធនឹងការផលិតប្រេងរួមគ្នានៅតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ (OCA) ខណៈដំណើរការក…

ក្រុមហ៊ុននាំចេញអង្ករវៀតណាម កំពុងព្រួយបារម្ភចំពោះការចំណាយថ្លៃដើមផលិតកើនឡើង ខណៈតម្លៃអង្ករជាសកលកំពុងធ្លាក់ចុះ

ក្រុមហ៊ុននាំចេញអង្កររបស់វៀតណាម មួយចំនួន អាចប្រឈមនឹងការខាតបង់នៅឆ្នាំនេះដោយសារតម្លៃផលិតកម្មកើនឡើងខ្ពស់ រីឯតម្លៃអង្ករជាសកលកំពុងធ្លាក់ចុះ។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ