ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការសេវាកម្ម និងឥណទានលំនៅឋានរបស់ប្រជាពលរដ្ឋកម្ពុជា និយោជិតក្រុមហ៊ុន ក៏ដូចជាអតិថិជន ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បាននិងកំពុងសហការជាមួយធនាគារនានាក្នុងនោះមាន ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ហៅកាត់ថា FTB ជាធនាគារពាណិជ្ជទី១នៅកម្ពុជាដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ និងជាដៃគូធុរកិច្ចដ៏សំខាន់ និងយូរអង្វែងមួយរបស់ក្រុមហ៊ុន។ កិច្ចសហការនេះត្រូវបានពង្រីកមួយកម្រិតថែមទៀតតាមរយៈ ពិធីចុះហត្ថលេខាជាផ្លូវការ អនុស្សរណៈនៃការយោគយល់ អំពីកិច្ចសហការពាណិជ្ជកម្ម និងអត្ថប្រយោជន៍បុគ្គលិក រវាងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ជាមួយ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅ(ទីកន្លែងចុះហត្ថលេខា) ដើម្បីផ្តល់ភាពងាយស្រួលជាពិសេសជូនដល់បុគ្គលិកធនាគារ FTB ដែលមានបំណងចង់វិនិយោគ ទិញលំនៅឋានពីគម្រោងណាមួយរបស់ ក្រុមហ៊ុនអ័រគីដេ ។
កិច្ចសហការដៃគូពាណិជ្ជកម្មនេះ គឺអតិថិជនដែលទិញផ្ទះពី ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន អាចស្នើប្រាក់កម្ចី ពីធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា រហូតដល់ ៨០% ក្នុងទំហំទឹកប្រាក់សរុបនៃតម្លៃអចលនទ្រព្យ រីឯរយៈពេលកម្ចីគឺបានរហូតដល់ ២០ឆ្នាំ ក្នុងអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ ៩,៣៥% សម្រាប់ប្រាក់ដុល្លារ និងត្រឹមតែ ៨,៧៥% សម្រាប់ប្រាក់រៀល ស្ថិតក្នុងលក្ខខណ្ឌងាយស្រួលក្នុងការអនុម័តប្រាក់កម្ចី និងមានកម្មវិធីពិសេសសម្រាប់អតិថិជន ក៏ដូចជាបុគ្គលិកធនាគារផងដែរ។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះផងដែរ លោកជំទាវ ខៀវ សស៊ីលៀប នាយិកាប្រតិបត្តិទូទៅ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន មានប្រសាសន៍ថា “យើងមានមោទនភាពដែលបានសហការជាមួយ FTB ជាធនាគារពាណិជ្ជទី១នៅកម្ពុជាដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ និងជាដៃគូធុរកិច្ចដ៏សំខាន់ និងយូរអង្វែងមួយរបស់ក្រុមហ៊ុន។ កិច្ចសហការមួយនេះផ្តល់ទំនុកចិត្ត ភាពងាយស្រួល និងសេវាឆាប់រហ័សលើការអនុម័តកម្ចីទិញផ្ទះជូនដល់អតិថិជនរបស់យើងផ្ទាល់ ហើយក៏មានជាកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់អតិថិជនក៏ដូចជាបុគ្គលិកធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាផងដែរ។ នេះគឺជាកាលានុវត្តភាពមួយដែលផ្តល់ជូនយ៉ាងពិសេសដល់អតិថិជនទាំងអស់ ក៏ដូចជាបុគ្គលិកធនាគារផ្ទាល់។
ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា នឹងបន្តកិច្ចសហការជាដៃគូសម្រាប់គម្រោងផ្សេងទៀតនៅថ្ងៃអនាគត សំដៅរួមចំណែកអភិវឌ្ឍវិស័យអចលនទ្រព្យ និងវិស័យធនាគារ និងហិរញ្ញវត្ថុឲ្យមានការរីកចម្រើនខ្លាំងក្លាជាលំដាប់ និងប្រកបដោយនិរន្តរភាព។”
លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា មានប្រសាសន៍ថា៖ “ស្របតាមទិសដៅអភិវឌ្ឍន៍របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស
នៃកម្ពុជា (FTB) យើងនឹងបន្តពង្រីកសកម្មភាពប្រតិបត្តិការរបស់ខ្លួន
និងលើកកម្ពស់កម្រិតស្តង់ដារសេវាកម្ម និងផលិតផលថ្មីៗ ដែលជាដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្របជូនដល់អតិថិជន
និងទីផ្សារ។ ទន្ទឹមគ្នានេះកិច្ចសហការរវាងធនាគារFTB ជាមួយនិងក្រុមហ៊ុន
អ័រគីដេ ឌីវែឡុបម៉ិន ពិតជាឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ក្នុងការចូលរួមអភិវឌ្ឍវិស័យអចលនទ្រព្យ
និងវិស័យធនាគារ ក៏ដូចជាការផ្តល់ទំនុកចិត្តបន្ថែមទៀតជូនដល់អតិថិជនដែលកំពុងស្វែងរកនូវសេវាកម្ចីទិញលំនៅឋានសម្រាប់ការស្នាក់នៅប្រកបដោយផាសុកភាព
និងសម្រាប់ការវិនិយោគដែលទទួលបានផលចំណេញកាន់តែច្រើន ។ ជាមួយកម្ចីទិញលំនៅឋានរបស់ធនាគារ
អតិថិជនពិតជាទទួលបាននូវភាពងាយស្រួលក្នុងការដំណើរការ ទទួលបានការអនុម័តរហ័ស កម្ចីមានរយ:វែង និងជាមួយអត្រាការប្រាក់ប្រកួតប្រជែង ជាពិសេសនោះ គឺអតិថិជនអាចទទួលបានឥណទានក្នុងកំឡុងពេលមិនទាន់មានប្លង់កម្មសិទ្ធិ»។
ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជា បាននិងកំពុងធ្វើការអភិវឌ្ឍន៍លើគម្រោងមួយចំនួនដូចជា៖ គម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង និង គម្រោងខុនដូអ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ដែលគម្រោងនីមួយៗត្រូវបានអភិវឌ្ឍនៅលើទីតាំងដែលមានសក្តានុពលខ្ពស់ ចរន្តសេដ្ឋកិច្ចល្អ មានភាពងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មនានា ជាពិសេសរួមមានគ្រប់ប្រភេទនៃលំនៅឋានដែលសមស្របទៅតាមតម្រូវការរបស់អតិថិជនទៀតផង។
គ្រប់គម្រោងទាំងអស់របស់ អ័រគីដេ ការបង់ប្រាក់ គឺមានភាពងាយស្រួល និងមានភាពបត់បែនបំផុតទៅតាមតម្រូវការ និងលទ្ធភាពរបស់អតិថិជន គឺអតិថិជនអាចធ្វើការបង់ប្រាក់ត្រឹមតែ ០,៨៣% តែប៉ុណ្ណោះក្នុងមួយខែ រហូតដល់ ២៤ ខែដោយគ្មានការប្រាក់ និងគ្មានប្រាក់កក់។ ចំពោះទំហំទឹកប្រាក់ដែលនៅសល់ អតិថិជនអាចស្នើកម្ចីពី ធនាគារដៃគូអ័រគីដេ FTB បានដោយស្វ័យប្រវត្តិ។
សម្រាប់ព័ត៌មានលម្អិត អតិថិជនអាចអញ្ជើញ ទៅសាកសួរព័ត៌មាននៅគ្រប់ការិយាល័យលក់ទាំងបីទីតាំងរួមមាន៖
- គម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦អា ហួសស្ពានជ្រោយចង្វារ៧គ.ម បត់ឆ្វេងតាមស្តុបអ័រគីដេ។
- គម្រោងខុនដូអ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម តាមបណ្តោយផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិស៊ី-អាយ-អេ និងជាប់សាលាអន្តរជាតិណតប្រ៊ីត។
- គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង តាមបណ្តោយផ្លូវវត្តតាំងកសាង (ផ្លូវ១០៥K) ទល់មុខ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ ឬ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 098 73 3333 – 076 879 9999 – 085 388 388 – 095 277 277 ឬ ហ្វេសប៊ុកផេច https://www.facebook.com/orkide.development