ការចំណាយនេះត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អះអាងថា កម្ពុជាបានចំណាយតិចតួចបំផុតនិងទទួលបានគុណភាព និងប្រយោជន៍ជាច្រើនពីវេទិកាពិភពលោកមួយនេះ។
មន្រ្តីដដែលបានកត់សម្គាល់ប្រទេសហ្វ៊ីលីពិននឹងចំណាយថវិកាចំនួន ១៣០លានដុល្លារអាមេរិកសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំនេះ។
ថវិកានេះបានចាយនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោករយៈពេល ៣ថ្ងៃក្នុងរាជធានីភ្នំពេញ ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ស្តីពីអាស៊ាន ក្រោមប្រធានបទ«យុវជន បច្ចេកវិទ្យា និងការរីកចម្រើន» ដែលមានការចូលរួមពីមេដឹកនាំនិងវិនិយោគិនកំពូលៗ ប្រមាណជាង ៧០០នាក់។
សហប្រធានដឹកនាំរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក អ្នកវិនិយោគក៏ដូចជាពាណិជ្ជករល្បីៗ និងមេដឹកនាំមកពីប្រទេសក្នុងតំបន់ និងពិភពលោក ថា ពិតណាស់ កម្ពុជាទទួលបានប្រយោជន៍កាន់តែច្រើនពីកេរ្តិ៍ឈ្មោះ របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក និងធ្វើឲ្យអន្តរជាតិស្គាល់កាន់តែច្បាស់ពីកម្ពុជា។
វេទិកាសេដ្ឋកិច្ចពិភពលោកនេះដែរ អាចនិយាយបានថា ជាមេដែកឆក់ស្រូបទាញអ្នកវិនិយោគបរទេសជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង និងឈានទៅរកការបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។
មិនតែប៉ុណ្ណោះ វេទិកាដ៏ធំមួយនេះ ក៏គឺជាឱកាសមាសសម្រាប់បង្ហាញពីសក្តានុពលរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកផងដែរ។
វេទិកាសេដ្ឋកិច្ចពិភពលោកនៅកម្ពុជា ធ្វើឲ្យពិភពលោកកាន់តែជ្រាបច្បាស់ពីប្រទេសកម្ពុជា៕