អាមេរិក-ចិន

អាមេរិកគ្រោងទទួលជួបក្រុមមេដឹកនាំប្រទេសកោះនៅប៉ាស៊ីហ្វិក ក្រោយចិនកំពុងតាមឱបក្រសោបតំបន់មួយនេះកាន់តែខ្លាំង


សេតវិមានអាមេរិកបាននិយាយកាលពីចុងសប្តាហ៍មុនថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមមេដឹកនាំនៃបណ្តាប្រទេសកោះប៉ាស៊ីហ្វិកនៅក្នុងជំនួបផ្ទាល់មួយ ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី២៨ដល់២៩ខែកញ្ញានេះ នៅទីក្រុងវ៉ាស៊ីនតោន។ នេះជាកិច្ចខិតខំប្រឹងប្រែងមួយរបស់សហរដ្ឋអាមេរិកក្នុងការបង្កើនទំនាក់ទំនងជាមួយតំបន់មួយនេះ ក្រោយពីប្រទេសចិនហាក់បង្ហាញការចាប់អារម្មណ៍ខ្លាំងនៅមួយរយៈចុងក្រោយ និងកំពុងតាមឱបក្រសោបតំបន់ប្រទេសកោះប៉ាស៊ីហ្វិកកាន់តែខ្លាំងឡើង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អាមេរិកគ្រោងទទួលជួបក្រុមមេដឹកនាំប្រទេសកោះនៅប៉ាស៊ីហ្វិក ក្រោយចិនកំពុងតាមឱបក្រសោបតំបន់មួយនេះកាន់តែខ្លាំង
ដោយ

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំកំពូលនេះនឹងឆ្លុះបញ្ចាំងពី ការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិកលើបញ្ហាសំខាន់ៗដូចជា ការប្រែប្រួលអាកាសធាតុ ការឆ្លើយតបនឹងជំងឺរាតត្បាត ការងើបឡើងវិញនៃសេដ្ឋកិច្ចតំបន់ សន្តិសុខដែនសមុទ្រ ការការពារបរិស្ថាន និងការជំរុញឱ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានសេរីភាព និងបើកចំហ។

មន្ត្រីរដ្ឋបាលម្នាក់បានប្រាប់ទីភ្នាក់ងារ Reuters ថាសេតវិមានបានអញ្ជើញប្រទេសកោះប៉ាស៊ីហ្វិកចំនួន ១២ រួមទាំងប្រទេសកោះសូឡូម៉ុន (Solomon) ផងដែរ។ Solomom កាលពីខែមេសាទើបបានសម្រេចកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសចិនដែលធ្វើឱ្យរដ្ឋការទីក្រុងវ៉ាស៊ីនតោនព្រួយបារម្ភយ៉ាងខ្លាំងពីឥទ្ធិពលដែលកាន់តែរះខ្ពស់ឡើងរបស់ទីក្រុងប៉េកាំង។

ប្រជុំកោះសូឡូម៉ុនដែលងាកចេញពីទំនាក់ទំនងផ្លូវការជាមួយកោះតៃវ៉ាន់ ដោយបែរមកចាប់ដៃជាទីក្រុងប៉េកាំងវិញកាលពីឆ្នាំ២០១៩នោះ គឺជាចំណុចដ៏សំខាន់មួយក្នុងការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងចិន និងសហរដ្ឋអាមេរិកនៅក្នុងតំបន់ជាយុទ្ធសាស្ត្រសំខាន់មួយនេះ។

ក្រៅពីនោះក៏មានដែរ សហព័ន្ធរដ្ឋមីក្រូនេស៊ី ប្រទេសគីរីបាទី ប្រទេសប៉ាពួញូហ្គីណេ ប្រទេសវ៉ានូអាទូ ប្រទេសសាម័រ ប្រទេសតុងហ្គា និងប្រទេសហ្វីជី ប្រទេសកោះម៉ាសល់ ប្រទេសណូរូ ប្រទេសប៉ាលូ និងប្រទេសទូវ៉ាលូ។ គួរបញ្ជាក់ដែរថា ប្រទេសដែនកោះទាំងនេះ សុទ្ធតៃវ៉ាន់បានរាប់បញ្ចូលនៅក្នុងចំណោមសម្ព័ន្ធមិត្តការទូតផ្លូវការទាំង ១៤ ប្រទេសរបស់ខ្លួន។

ទោះយ៉ាងណា សេតវិមានមិនបានផ្តល់ព័ត៌មានលម្អិតថាប្រទេសណាខ្លះបានយល់ព្រមចូលរួមសម្រាប់កិច្ចប្រជុំកំពូលនេះទេ។

សូមជម្រាបថា សហរដ្ឋអាមេរិកបានបង្កើនការចូលរួមជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិកក្រោមការដឹកនាំរបស់លោកចូ បៃឌិន ក្នុងនោះលោកបានបញ្ជូនគណៈប្រតិភូនិងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៅទស្សនកិច្ចប្រទេសកោះទាំងនេះ និងបានប្រកាសផែនការបើកស្ថានទូតនៅប្រទេសកោះសូឡូម៉ុន ប្រទេសគីរីបាទី និងប្រទេសតុងហ្កាផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


រុស្ស៊ីផ្អាកបង្ហូរឧស្ម័នឱ្យអឺរ៉ុបដោយគ្មានពេលកំណត់ ក្រោយG7សម្រេចជាផ្លូវការវិធានការកំណត់តម្លៃប្រេងរុស្ស៊ី

ព័ត៌មាន
កាលពីដើមសប្តាហ៍មុន គ្រាដែលរុស្ស៊ីប្រកាសផ្អាកបង្ហូរឧស្ម័នបណ្តោះអាសន្នរយៈពេល៣ថ្ងៃទៅឱ្យអឺរ៉ុបនោះ មេដឹកនាំអឺរ៉ុបបារម្ភថាម៉ូស្គូនឹងប្រើឱកាសនេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ