លោក Imran Khan ឆ្លងកូវីដ-១៩

នាយករដ្ឋមន្ត្រី​ប៉ាគិស្ថាន​ ឆ្លង​កូវីដ-១៩ ក្រោយ​ចាក់​វ៉ាក់សាំងបាន២ថ្ងៃ


នាយករដ្ឋមន្ត្រី​ប៉ាគិស្ថាន លោក អ៊ីមរ៉ាន ខាន់ (Imran Khan) អាយុ ៦៨ឆ្នាំ បាន​តេស្ត​វិជ្ជមាន​មេរោគ​កូវីដ-១៩ នៅក្រោយ​ពេល​លោក​ចាក់​វ៉ាក់សាំងហើយ​បាន​ពីរថ្ងៃ ។ បច្ចុប្បន្ន លោក​នាយករដ្ឋមន្ត្រី​កំពុង​ធ្វើ​ចត្តាឡីស័ក​ខ្លួន​ឯង ។
លោក Imran Khan នាយករដ្ឋមន្ត្រី​ប៉ាគិស្ថាន ។
ដោយ

យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន អាល់ហ្សាហ្ស៊ីរ៉ា ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ប៉ាគិស្ថាន បាន​ឲ្យ​ដឹងថា «នៅខណៈ​នេះ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​អាចត្រឹមតែបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី​បាន​ធ្វើ​តេស្ត​វិជ្ជមាន​កូវីដ-១៩ និងបាន​ដាក់​ខ្លួន​លោក​ឲ្យ​នៅដាច់​ដោយ​ឡែកពីគេ​ឯង ។ យើង​នឹង​បញ្ចេញ​ព័ត៌មាន​លម្អិត​បន្ថែមទៀត នៅពេលក្រោយ ។»

លោក ខាន់ បាន​ទទួល​ដូស​ទីមួយ នៃ​វ៉ាក់សាំង Sinopharm (ស៊ីណូហ្វាម) ដែលផលិតនៅប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ខណៈ​ដែល​ប្រទេស​ប៉ាគិស្ថាន​​កំពុង​ប្រយុទ្ធប្រឆាំងនឹងរលកទី៣​នៃការឆ្លងរាលដាល​កូវីដ-១៩ ។ 

មួយរយៈពេល​ចុងក្រោយ​នេះ លោក ខាន់ បាន​រៀបចំ​កិច្ច​ប្រជុំ​ជាទៀងទាត់ ក្នុងនោះរាប់ទាំង​សន្និសីទ​សន្តិសុខ​ដែលធ្វើ​ឡើង​នៅ​រដ្ឋធានី​អ៊ីស្លាម៉ាបាដ​ផងដែរ ដែល​មាន​មនុស្ស​ចូលរួម​យ៉ាងច្រើន ។ លោក​នាយករដ្ឋមន្ត្រី​បានថ្លែងសុន្ទរកថា​ទៅកាន់​អង្គសន្និសីទ​នោះ​ដោយ​មិន​បាន​ពាក់​ម៉ាស់ទេ ។ 

ប្រជាជាតិ​អាស៊ី​ខាងត្បូង​ដែលមាន​ប្រជាជន ២២០លាននាក់នេះ កំពុង​ជួប​ប្រទះការកើនឡើង​ករណីឆ្លង​មេរោគ​កូវីដ-១៩​យ៉ាងគំហុក ដោយ​នៅថ្ងៃសៅរ៍ (ទី២០ មីនា) នេះ មានប្រជាជន​តេស្តវិជ្ជមានកូវីដ-១៩ ចំនួន ៣៨៧៦នាក់ (គិតត្រឹម២៤ម៉ោងចុងក្រោយ មកទល់នឹងថ្ងៃសៅរ៍) ហើយ​គិតមកដល់ពេលនេះ ចំនួន​ឆ្លងសរុប​បាន​កើនលើស ៦សែន ២ម៉ឺននាក់ហើយ ក្នុងនេះករណីស្លាប់សរុប មាន ១៣៧៩៩នាក់ ។

ប្រទេសប៉ាគិស្ថាន​ចាប់ផ្ដើម​យុទ្ធនាការចាក់វ៉ាក់សាំង​ជូន​ប្រជាជន នៅថ្ងៃទី១០ ខែមីនា ដោយ​ចាប់ផ្ដើម​ចាក់ឲ្យ​មុនគេ​ដល់​ប្រជាជន​ដែលមាន​វ័យចំណាស់ ។ ប៉ាគិស្ថាន​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​បន្ទាន់ នូវវ៉ាក់សាំង​ផលិតនៅប្រទេសចិន ស៊ីណូហ្វាម និង​ CanSinoBIO, វ៉ាក់សាំងអង់គ្លេស AstraZeneca និងវ៉ាក់សាំងរុស្ស៊ី Sputnik V ៕




អត្ថបទបន្ទាប់


តើពេញ១ខែ​នៃព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ មានផ្ទុះរឿងរ៉ាវសំខាន់ៗអ្វីខ្លះ?

គិតមកទល់ថ្ងៃទី ២០ខែមីនានេះ មាន​រយៈពេល​១ខែហើយ ដែល​ព្រឹត្តិការណ៍​​ឆ្លង​​សហគមន៍​២០កុម្ភៈ បានផ្ទុះឡើងនឹងកំពុងរីករាលដាលខ្លាំងឡើងៗនៅកម្ពុជ…

ក្រុមហ៊ុនផលិតរថយន្ដគ្រាក់ៗរបស់ជប៉ុនបង្ខំចិត្តកាត់បន្ថយការផលិតនៅអាមេរិក

ក្រុមហ៊ុនផលិតរថយន្ដជប៉ុនធំៗ ដែលមានរោងចក្រនៅអាមេរិក ដូចជា Honda និង Toyota ជាដើម ថ្មីៗនេះ បានប្រកាសថា ពួកគេនឹងកាត់បន្ថយផលិតកម្មរថយន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ