ខណៈពេលដែលជំងឺកូវីដ ១៩កំពុងតែបន្តរាតត្បាត ធនាគារឯកទេសវីងបានអនុញ្ញាតដល់អតិថិជនទាំងអស់អាចបង់ថ្លៃទឹក ភ្លើងនិងសំរាម ដោយគ្មានការកំណត់និងមិនអស់ថ្លៃសេវា។ការផ្តល់ជូនដ៏ពិសេសនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ខែតុលា រហូតដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០។
ដើម្បីទទួលបានការផ្តល់ជូនដ៏ពិសេសនេះ លោកអ្នកគ្រាន់តែចូលទៅក្នុងកម្មវិធី Wing Money App បន្ទាប់មកចូលទៅក្នុងមុខងារ “ទូទាត់វិក្កយបត្រ” និងជ្រើសរើស “ថ្លៃទឹក ភ្លើង” និងស្វែងរកដៃគូសហការ និងបញ្ចូលចំនួនទឹកប្រាក់ដែលអ្នកត្រូវបង់ជាការស្រេច។
ការផ្តល់ជូននេះនឹងអនុវត្តចំពោះតែអ្នកដែលធ្វើការទូទាត់ថ្លៃទឹក ភ្លើង និងសំរាមតាមរយៈកម្មវិធីស្មាតហ្វូនវីង និងអនុវត្តចំពោះតែការទូទាត់ជាមួយអគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុងសៀមរាប និងរដ្ឋាករស្វយ័ត គ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញតែប៉ុណ្ណោះ។
ដោនឡូត Wing Money App ដាក់ក្នុងទូរស័ព្ទរបស់អ្នកថ្ងៃនេះ ដើម្បីទទួលបានបទពិសោធន៍ ការទូទាត់វិក្កយបត្រ ទឹក ភ្លើង និង សំរាមដោយឥតគិតថ្លៃ៕