![ផ្ទះគំរូ នៃគម្រោងបុរី ប៉េង ហួត ដឹស្តា ផ្លាទីនីម ប៉ូឡារីស២ តំបន់បឹងស្នោរ។](https://cdn.cambonomist.com/media/images/polaris-01.2e16d0ba.fill-960x540.jpg)
ប៉ុន្តែ ការអភិវឌ្ឍលំនៅដ្ឋានបែបបុរី ភាគច្រើនផ្តោតសំខាន់ទៅលើការរស់នៅតែប៉ុណ្ណោះ ដោយសារទីតាំងអភិវឌ្ឍន៍មិនសមស្របសម្រាប់លំនៅដ្ឋានប្រភេទអាជីវកម្ម ព្រោះការអភិវឌ្ឍក្នុងតំបន់នោះ នៅមានកម្រិត នៅឡើយ។
បើសម្លឹងមើលភាគខាងត្បូងឈាងខាងកើតទីក្រុងភ្នំពេញ គេឃើញថា កំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ដែលជាតំបន់ដ៏ល្អបំផុតសម្រាប់ការរស់នៅនិងប្រកបអាជីវកម្ម។ ជាពិសេស តំបន់បឹងស្នោរ កំពុងតែមានសន្ទុះកើនឡើងខ្លាំងនៃប្រជាជនដែលមកបោះទីលំនៅនិងប្រកបអាជីវកម្ម ដែលនឹងប្រែក្លាយជាតំបន់ពាណិជ្ជកម្មដ៏ធំមួយក្នុងពេលឆាប់ៗខាងមុខនេះ។
ដោយសារតែតំបន់បឹងស្នោរនេះ មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាពលរដ្ឋ បានធ្វើឲ្យក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ធ្វើការអភិវឌ្ឍគម្រោងលំនៅដ្ឋានសម្រាប់ការរស់នៅនិងប្រកបអាជីវកម្ម រហូតដល់ទៅជាង ១០គម្រោង រួមជាមួយការអភិវឌ្ឍជាផ្សារទំនើប PH អេកូម៉ល និងសួនកម្សាន្តបែប អឺរ៉ុប លើទំហំផ្ទៃដីជាង ២០០ហិកត ផងដែរ។
![គម្រោងបុរី ប៉េង ហួត ដឹស្តា ផ្លាទីនីម ប៉ូឡារីស២](https://cdn.cambonomist.com/media/images/polaris-04.original.jpg)
គម្រោងបុរី ប៉េង ហួត ដឹស្តា ផ្លាទីនីម ប៉ូឡារីស២ ជាគម្រោងមួយ ក្នុងចំណោមគម្រោងដទៃទៀត។ សម្រាប់គម្រោងនេះ ប្រមូលផ្តុំទៅដោយលំនៅដ្ឋានប្រភេទហ្សបហោស៍ (Shop House) ស័ក្តិសមសម្រាប់ធ្វើអាជីវកម្ម និងធ្វើជាការិយាល័យទំនើប ដែលទទួលបានការគាំទ្រពីអតិថិជន។ ដោយមើលឃើញនៅតែបន្តមានការគាំទ្រខ្លាំងពីអតិថិជន គម្រោង ដឹស្តា ផ្លាទីនីម ប៉ូឡារីស ២ បានបើកលក់ហ្សបហោស៍ ដំណាក់កាលទី២ បន្ថែមទៀតដើម្បីបំពេញតម្រូវការអតិថិជន។
ក្នុងគម្រោងនេះ ក្រុមហ៊ុនបានសាងសង់លំនៅដ្ឋានប្រភេទហ្សបហោស៍ ដូចជា៖ ហ្សបហោស៍ C ហ្សបហោស៍ D និង ហ្សបហោស៍ Classic រួមបញ្ចូលរចនាបថយ៉ាងល្អឥតខ្ចោះ ដោយផ្អែកលើគុណភាព ប្រណីតភាព សោភ័ណភាព ភាពស៊ីវិល័យ និងភាពច្នៃប្រឌិតខ្ពស់ ដែលមានបន្ទប់គេង៤ បន្ទប់ទឹក៥ ព្រមទាំងបរិវេណទទួលភ្ញៀវ ដែលមានបរិយាកាសស្រស់ស្រាយ កន្លែងទទួលទានអាហារ បន្ទប់ចម្អិនអាហារ និងកន្លែងចតរថយន្តធំទូលាយ ដែលស័ក្តិសមបំផុតសម្រាប់ការរស់នៅផង និងប្រកបអាជីវកម្មផង របស់លោកអ្នក។
ពិសេសជាងនេះទៅទៀត សម្រាប់អតិថិជន ដែលចង់បានហ្សបហោស៍ដ៏ប្រណីត ក្នុងគម្រោង ដឹស្តា ផ្លាទីនីម ប៉ូឡារីស២ ដំណាក់កាលទី២នេះ នឹងទទួលបានការបញ្ចុះតម្លៃពិសេស រហូតដល់ ៨% ចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែកក្កដា។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬ ចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup