លោក ម៉ា ថា ជីវិតរស់នៅរបស់មនុស្សលោកនឹងកាន់តែងាយស្រួលដោយសារមានជំនួយពីគ្រឿងម៉ាស៊ីនដែលកាន់តែវ័យឆ្លាតឡើងៗ ដែលនឹងអាចជំនួសដៃជើងមនុស្សសម្រាប់ការងារជាច្រើន។
មហាសេដ្ឋីចិនដ៏ល្បីឈ្មោះដដែល ថ្លែងថា ៖ «ខ្ញុំគិតថា ក្នុងពេល៣០ឆ្នាំខាងមុខនេះ មនុស្សនឹងធ្វើការតែ ៤ម៉ោងប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយប្រហែលជាធ្វើការតែ ៤ថ្ងៃក្នុងមួយសប្ដាហ៍។ ជីតាខ្ញុំធ្វើការ ១៦ម៉ោង ក្នុងមួយថ្ងៃ នៅចម្ការ ហើយគិតថា គាត់រវល់ណាស់។ សព្វថ្ងៃ យើងធ្វើការតែ ៨ម៉ោងក្នុងមួយថ្ងៃ ៥ថ្ងៃក្នុងមួយសប្ដាហ៍ ហើយយើងគិតថា យើងរវល់ណាស់»។
👉 គួរអាន ! ជេក ម៉ា ថា បច្ចេកវិទ្យាថ្មីអាចនឹងបង្កជាសង្គ្រាមលោកលើកទី៣
លោក ជេក ម៉ា ជាស្ថាបនិកនិងអគ្គនាយកក្រុមហ៊ុន Alibaba ដែលលក់ទំនិញនៅលើអនឡាញដ៏ធំផុតនៅប្រទេសចិន។ បើតាមតួលេខចុងក្រោយ លោក ជេក ម៉ា មានទ្រព្យសម្បត្តិ ៣៤ពាន់លានដុល្លារអាមេរិក គិតត្រឹមខែមិថុនា ឆ្នាំ២០១៧នេះ៕
អានអត្ថបទដើមជាភាសាអង់គ្លេស នៅលើគេហទំព័រ ASIA TRIBUNE