ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ លើកទី២


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បានអញ្ជើញចូលរួមជាអធិបតីដឹកនាំកិច្ចប្រជុំ គ.យ.ប. ដោយមានការចូលរួមពី ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្ដីនៃអគ្គលេខាធិការដ្ឋាន គ.យ.ប.។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ លើកទី២
ដោយ

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានការសម្រេចពីគណៈរដ្ឋមន្រ្ដីលើឯកសារទស្សនាទាន ស្ដីពីក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤, អគ្គលេខាធិការដ្ឋាន គ.យ.ប. បានរៀបចំសេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដោយបានឆ្លងកាត់ការប្រជុំបច្ចេកទេស និងការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីធានាឱ្យការរៀបចំនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅ និងប្រកបដោយគុណភាព ក្នុងការប្រើប្រាស់ជាឧបករណ៍បង្កើនប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការរបស់រាជរដ្ឋាភិបាល សំដៅ ធានាឱ្យបាននូវការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ទទួលបានជោគជ័យ និងផ្លែផ្កាខ្ពស់។ កិច្ចប្រជុំនេះ គឺជាចំណុចគន្លឹះ (Critical point) ដើម្បីផ្ដល់គោលគំនិតធំៗ ជូនអគ្គលេខាធិការដ្ឋាន គ.យ.ប. ក្នុងការកសាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ឱ្យបានគ្រប់ជ្រុងជ្រោយ និង អាចវាស់វែងបាន ប្រកបដោយប្រសិទ្ធភាព និង គណនេយ្យភាព។

អង្គប្រជុំបានស្ដាប់បទបង្ហាញរបស់អគ្គលេខាធិការដ្ឋាន ស្តីពី ១). វឌ្ឍនភាពការងារកន្លងមក, ២). សេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដែលរួមបញ្ចូលទាំង ភាពចាំបាច់នៃការរៀបចំក្របខ័ណ្ឌនេះ, គោលបំណង, អភិក្រម, តួនាទីនិងភារកិច្ចរបស់ក្រសួង ស្ថាប័ន, យន្ដការសម្របសម្រួលស្ថាប័ន,​ យន្ដការតាមដាន ត្រួតពិនិត្យ, យន្ដការវាយតម្លៃ, ប្រព័ន្ធរាយការណ៍និងការប្រើប្រាស់លទ្ធផល, បញ្ហាប្រឈមនៃការអនុវត្ដ, ការជ្រើសរើសសូចនាករសមិទ្ធកម្មគន្លឹះ, ៣). ទិសដៅការងារ និង ៤). បញ្ជីសូចនាករសមិទ្ធកម្មគន្លឹះ (KPIs)។

បន្ទាប់ពីបានពិភាក្សាយ៉ាងផុសផុលមក, ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តល់ការណែនាំបន្ថែមដល់អគ្គលេខាធិការដ្ឋាន គ.យ.ប. ក្នុងការពន្លឿន និងជំរុញបញ្ចប់សេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនេះឱ្យចប់សព្វគ្រប់ ដែលរួមមាន៖ ការកំណត់ឱ្យបានច្បាស់នូវមុខងារ តួនាទី និងវិសាលភាពនៃយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណនេះ, ការកំណត់សូចនាករសមិទ្ធកម្មគន្លឹះ (KPIs) ដែលមានលក្ខណៈជាយុទ្ធសាស្រ្ដ និងកែទម្រង់, ការជំរុញយន្ដការសម្របសម្រួលស្ថាប័ន និង ការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់យន្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ដែលក្របខ័ណ្ឌនេះ នឹងត្រូវក្លាយជាក្របខ័ណ្ឌរួម សម្រាប់ការអនុវត្ដទូទាំងប្រទេស ទាំងថ្នាក់ជាតិ, ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់នូវគោលការណ៍ណែនាំឱ្យអគ្គលេខាធិការដ្ឋានបន្ដសហការជាមួយក្រសួងផែនការ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិ, ក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំយន្ដការសម្របសម្រួលអន្ដរក្រសួង ស្ថាប័ន, ការកំណត់សូចនាករសមិទ្ធគន្លឹះ ដែលមានក្រសួង ស្ថាប័នជាម្ចាស់, និងជំរុញឱ្យក្រសួង​ ស្ថាប័នត្រូវផ្សារភ្ជាប់យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១, ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ, និងផែនការតាមវិស័យ ផងដែរ៕

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុនផលិតរថយន្ត Great Wall របស់ចិន បិទទីស្នាក់ការកណ្តាលនៅអឺរ៉ុប និងបញ្ឈប់បុគ្គលិកទាំងអស់?

ក្រុមហ៊ុនផលិតរថយន្តចិន Great Wall នឹងបិទទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងម៉ូនិក ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី១ ខែសីហា និងបញ្ឈប់បុគ្គលិកទា…

ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ តើកម្ពុជានឹងទទួលបានផលអ្វីខ្លះ?

ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា បានអះអាងនៅចំពោះមុខ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ