វិស័យអាកាសចរណ៍

ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនមួយ នឹងទិញយន្តហោះ១៥២គ្រឿង ក្នុងតម្លៃសរុប២៤ពាន់លានដុល្លារ


ក្រុមហ៊ុនអាកាសចរណ៍របស់ហ្វីលីពីន Cebu Pacific គ្រោងនឹងទិញយន្តហោះពីក្រុមហ៊ុនផលិតយន្ត Airbus រហូតដល់ទៅ១៥២គ្រឿង ជាមួយតម្លៃសរុប២៤ពាន់លានដុល្លារ ដើម្បីពង្រីកចំនួនយន្តហោះរបស់ខ្លួន និងបំពេញតាមការងើបឡើងវិញនៃតម្រូវការហោះហើរស្របពេលប្រាក់ចំណូលដុលរបស់ខ្លួនបានកើនឡើងជាង១០០% នៅក្នុងត្រីមាសដំបូងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
វិស័យអាកាសចរណ៍
ដោយ

ក្រុមហ៊ុនអាកាសចរណ៍ Cebu Pacific បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានចុះហត្ថលេខាលើអនុស្សរណៈសម្រាប់ការបញ្ជាទិញយន្តហោះចំនួន១៥២គ្រឿង ពីក្រុមហ៊ុន Airbus ដែលនឹងបញ្ចប់រួចរាល់នៅក្នុងត្រីមាសទីបីឆ្នាំនេះ។ នាយកប្រតិបត្តិក្រុមហ៊ុន Cebu Pacific លោក ម៉ៃឃែល សាក់ (Michael Szucs) បាននិយាយថា យន្តហោះទាំងនេះ រួមមាន ប្រភេទ A321neo ចំនួន១០២គ្រឿង និងប្រភេទ A320neo ចំនួន៥០គ្រឿង ហើយការបញ្ជាទិញនេះនឹងផ្តល់ឱ្យក្រុមហ៊ុននូវភាពបត់បែនជាអតិបរមា ដើម្បីពង្រីកចំនួនយន្តហោះស្របតាមលក្ខខណ្ឌទីផ្សារ។

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ សមាជិកសភាហ្វីលីពីន បានស៊ើបអង្កេតលើក្រុមហ៊ុននេះជុំវិញការត្អូញត្អែររបស់អ្នកដំណើរអំពីការកក់សំបុត្រលើសលប់ និងការពន្យារពេលជើងហោះហើរផងដែរ។

លោក សាក់ បាននិយាយថា នៅពេលរួចរាល់ហើយ កិច្ចព្រមព្រៀងនៃការទិញយន្តហោះនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មអាកាសចរណ៍ក្នុងស្រុក និងជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តគ្មានងាករេរបស់ក្រុមហ៊ុននេះដើម្បីគាំទ្រកំណើនរបស់ហ្វីលីពីន។

ក្រុមហ៊ុន Cebu Pacific មានផ្លូវហោះហើរក្នុងស្រុកចំនួន៦៥ និងផ្លូវអន្តរជាតិចំនួន៣៣ជាមួយនឹងយន្តហោះសរុបចំនួន៨៧គ្រឿង ហើយការបញ្ជាទិញយន្តហោះរបស់ក្រុមហ៊ុនបានធ្វើឡើងស្របពេលប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុននេះបានកើនឡើងជិត១០៨% ក្នុងត្រីមាសទីមួយឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


សហរដ្ឋអាម៉េរិក ប្រឈមកង្វះរ៉ែលោហៈកម្រធ្ងន់ធ្ងរ ខណៈមហាយក្សចិនកាន់កាប់៨០%នៃខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រនេះ

សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចទី១ របស់ពិភពលោកទាំងផ្នែកសេដ្ឋកិច្ច និងយោធាកំពុងប្រឈមការខ្វះខាតយ៉ាងធ្ងន់ធ្ងរនូវរ៉ែលោហៈដ៏កម្រមួយប្រភេទមានឈ្មោ…

ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍ សម្រាប់ការអនុវត្តមុខងារសេសសល់នៃ អ.វ.ត.ក.

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃពុធ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ