រោងចក្រ​ផលិតស្ករស

រោងចក្រផលិតស្ករសរបស់ អ្នកឧកញ៉ា លី យ៉ុង ផាត់ មានសក្ដានុពលផលិតបានស្ករស និងស្ករឆៅ ២ ពាន់តោនក្នុងមួយថ្ងៃ


រោងចក្រផលិតស្ករអំពៅ របស់ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គឺ ដែលជារបស់អ្នកឧកញ៉ា លី យ៉ុងផាត់ បច្ចុប្បន្ននេះ មានសក្ដានុពលអាចផលិតស្ករស និងស្ករឆៅ សរុបចំនួន ២ពាន់តោន ក្នុងមួយថ្ងៃ ដោយក្នុងខ្សែច្រវ៉ាក់ផលិតកម្មនេះ ត្រូវការអំពៅប្រមាណ១ម៉ឺនតោន។ នេះបើតាមការបញ្ជាក់ របស់រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
រោងចក្រផលិតស្ករសរបស់ អ្នកឧកញ៉ា លី យ៉ុង ផាត់ មានសក្ដានុពលផលិតបានស្ករស និងស្ករឆៅ ២ ពាន់តោនក្នុងមួយថ្ងៃ
ដោយ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់​យ៉ាងដូច្នេះ នៅក្នុង​ដំណើរ​ចុះពិនិត្យសកម្មភាព​ប្រមូផល​អំពៅ និងខ្សែ​ច្រវ៉ាក់​ផលិតកម្ម​របស់ក្រុមហ៊ុន​កិន និងផលិតស្ករអំពៅ​ភ្នំពេញ ស៊ូហ្គឺ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩។

ឯកឧត្តម វេង សាខុន​បាន​លើកឡើងយ៉ាងដូច្នេះថា «តាមការឲ្យដឹងពីអ្នកគ្រប់គ្រងទូទៅថារោងចក្រមានសក្តានុពលផលិតក្នុងមួយថ្ងៃបានស្ករស ចំនួន ១ពាន់តោន និងស្ករឆៅ ចំនួន ១ពាន់តោន ដោយប្រើអំពៅប្រហែល ១ម៉ឺនតោន ក្នុងនោះ ៣០ភាគរយ​ក្រុមហ៊ុន​ផលិត និង​៧០ ភាគរយ​ទៀតទទួល​បានពីការ​ចុះកិច្ចសន្យា​ទិញអំពៅ​ពីប្រជាពលរដ្ឋ​ និងក្រុមហ៊ុន​ក្នុងស្រុក។»

រោងចក្រផលិតស្ករសរបស់ អ្នកឧកញ៉ា លី យ៉ុង ផាត់ មានសក្ដានុពលផលិតបានស្ករស និងស្ករឆៅ ២ ពាន់តោនក្នុងមួយថ្ងៃ

ឯកឧត្តម រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ទៀតថា ទីផ្សារ​ធំនាពេលបច្ចុប្បន្ន​គឺ ប្រទេស​វៀតណាម និងក្នុងស្រុក ហើយ​អនាគត​ត្រៀមរៀបចំ ឯកសារស្នើសុំ​នាំចេញទៅ​កាន់ទីផ្សារ​ក្រៅតំបន់​បន្ថែមទៀត។

មិនតែប៉ុណ្ណោះ ឯកឧត្តម វេង សាខុន ក៏បាន​វាយតម្លៃខ្ពស់​ចំពោះឆន្ទ​:វិនិយោគ​រោងចក្រ​ផលិតស្ករអំពៅ​របស់​អ្នកឧកញ៉ា លី យ៉ុងផាត់ ដែល បាន​ចំណាយទុន​ជាង ២០០ លានដុល្លារ ដែលនេះ​ជាសកម្មភាពមួយ​យ៉ាងសំខាន់​ក្នុងការចូលរួម​ចំណែក​ជួយអភិវឌ្ឍ​វិស័យ​កសិឧស្សាហកម្ម​ដំណាំអំពៅ ក៏ដូចជា​វិស័យសេដ្ឋកិច្ច និងចូលរួម​បង្កើតការងារ​ជូនពលរដ្ឋ​នៅមូលដ្ឋាន បានចំនួន​ជាងមួយ​ពាន់នាក់ ។

រោងចក្រផលិតស្ករសរបស់ អ្នកឧកញ៉ា លី យ៉ុង ផាត់ មានសក្ដានុពលផលិតបានស្ករស និងស្ករឆៅ ២ ពាន់តោនក្នុងមួយថ្ងៃ

សូមបញ្ជាក់ថា ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គឺ ត្រូវបាន​បើកដំណើរការ​ឡើង​តាំងពី ខែធ្នូ ឆ្នាំ ២០១២ បើគិតមកទល់​ពេលនេះ ក្រុមហ៊ុន​ផលិតស្ករសនេះ មានអាយុកាល​៧ឆ្នាំហើយ។ ក្រុមហ៊ុន​នេះទទួលបាន​ដីសម្បទាន​សេដ្ឋកិច្ច​ពីរដ្ឋាភិបាល ចំនួន ៩.០០០ ហិកតា នៅឃុំ​អមលាំង ក្នុងខេត្តកំពង់ស្ពឺ។ តាមផែនការ​របស់ក្រុមហ៊ុននេះ សម្រាប់ការវិនិយោគ​ដំណាក់កាល​ទី១ គឺចំណាយ​ដើមទុន​សរុប​១៥០ លាន​ដុល្លារអាមេរិក ដោយធ្វើការវិនិយោគ​លើ​ចំណុច៣សំខាន់ គឺ​ការដាំដុះអំពៅ រោងចក្រផលិត​ស្ករស និងហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​ផ្សេងៗ។

យ៉ាងណាក៏ដោយចុះ ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន​ភ្នំពេញ ស៊ូហ្គឺនេះ នាពេល​កន្លងមក​ ក៏ធ្លាប់​មានរឿង​អាស្រូវ​ទាក់ទង​នឹង​ការរំលោភ​បំពាន​ដីធ្លី និងមានការ​ប្ដឹងតវ៉ា​ពីប្រជាពលរដ្ឋ​មូលដ្ឋានផងដែរ ហើយជម្លោះនេះ​ក៏ត្រូវបាន​ដោះស្រាយជាបន្តបន្តាប់ផងដែរ៕

រោងចក្រផលិតស្ករសរបស់ អ្នកឧកញ៉ា លី យ៉ុង ផាត់ មានសក្ដានុពលផលិតបានស្ករស និងស្ករឆៅ ២ ពាន់តោនក្នុងមួយថ្ងៃ
None



អត្ថបទបន្ទាប់


ក្រុមហ៊ុនផ្សារទំនើបដ៏ធំបំផុតរបស់អង់គ្លេស អាចនឹងចាកចេញពីប្រទេសថៃ និងម៉ាឡេស៊ី

ក្រុមហ៊ុន Tesco របស់ចក្រភពអង់គ្លេស ដែលក្តោបក្តាប់ខ្សែសង្វាក់ផ្សារទំនើបដ៏ធំបំផុត នៅក្នុងប្រទេសថៃ និងម៉ាឡេស៊ី អាចនឹងធ្វើការចាកចេញពីប្រទេសទ…

តំណាងវិស័យស្រូវអង្ករកម្ពុជា ស្នើឲ្យធនាគារពង្រីកការផ្ដល់ប្រាក់កម្ចី និងបញ្ចុះអត្រាការប្រាក់ សម្រាប់វិស័យកសិកម្ម

វិស័យកសិកម្មនេះនៅតែមានភាពផុយស្រួយខ្លាំង ដោយសារតែពឹងផ្អែកលើកត្តាអាកាសធាតុច្រើន និងផ្អែកទៅលើបទពិសោធន៍ជាង១០ឆ្នាំចុងក្រោយ នៅក្នុងវិស័យកសិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ