
ខាងក្រោមនេះជាអត្ថន័យនៃកំណាព្យ ជាបទ ពាក្យ៦៖
- ផ្ទោងផ្ទក់ក្រឹមក្រាញ់ក្រុសក្រាយ សណ្តាយអណ្តែងគល់រាំង
ឆ្លូញឆ្លាំងមានក្នុងត្រពាំង ទប់ឃាំងបូមបាចប្រឡាយ។
-ក្អិតក្អុកកំពឹសចង្វា ទឹកថ្លាឃើញហែលប្រញាយ
មីងពូដាក់ទ្រូសប្បាយ ក្អាកក្អាយមិនខ្វាយខ្វល់អី។
-ស្រុកត្រីល្បីត្រឹមតែឈ្មោះ ជួបគ្រោះព្រោះត្រូវអស់ត្រី
នាំចូលសិបតោនដល់ល្បី ត្រឹមត្រីចាយលានដុល្លារ។
-ពេលមានធនធានភ្លេចគិត ងងឹតបំផ្លាញមច្ឆា
ផ្ទៃព្រៃលិចទឹកកាប់ឆ្ការ កាងការនេសាទខុសច្បាប់។
-បោកគ្រាប់ដាក់ថ្នាំបំពុល ងប់ងុលគិតតែប្រឹងចាប់
ពេលនេះរកត្រីហូបយ៉ាប់ មិនស្តាប់គេប្រាប់ខឹងគេ៕