ពលរដ្ឋថៃ

លទ្ធផលការស្ទង់មតិ៖ ពលរដ្ឋថៃភាគច្រើននិយាយថា ការសម្រេចបើកប្រទេសឡើងវិញរបស់រាជរដ្ឋាភិបាល គឺឆាប់ពេក


ការស្ទង់មតិមួយដែលធ្វើឡើងនៅក្នុងប្រទេសថៃ បានឲ្យដឹងថា មានពលរដ្ឋដែលត្រូវបានស្ទង់មតិភាគច្រើនបានបង្ហាញពីការមិនយល់ស្របទៅនឹងការសម្រេចបើកប្រទេសឡើងវិញរបស់រាជរដ្ឋាភិបាលចាប់ពីថ្ងៃទី ០១ វិច្ឆិកានោះទេ ដោយពួកគេនិយាយថា វាមិនទាន់ជាពេលវេលាត្រឹមត្រូវ ដើម្បីបើកប្រទេសឡើងវិញនោះឡើយ ព្រោះការបើកដំណើរប្រទេសនេះ វាហាក់ដូចជាឆាប់ពេក ខណៈដែលផែនការចាក់វ៉ាក់សាំងរបស់ថៃនៅមានកម្រិត និង ករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅមានកម្រិតខ្ពស់នៅឡើយដែរ។ នេះបើតាមការរាយការណ៍ដោយកាសែតបាងកកប៉ុស្ដិ៍។
រូបតំណាង អំពីស្ថានភាពនៅក្នុងប្រទេសថៃ
ដោយ

នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា បាន​សម្រេច​ថា នឹង​បើក​ប្រទេស​ទទួលភ្ញៀវ​ទេសច​បាន​ចាក់​វ៉ាក់សាំង​រួច​ចាប់ពី​ថ្ងៃ​ទី ១ ខែវិច្ឆិកា​តទៅ ដោយ​មិន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​អ្វី​ទាំងអស់​។ ជុំវិញ​នឹង​ការ​បើក​ប្រទេស​ទទួល​ទេសចរ​បរទេស​នេះ​ដែរ សាកលវិទ្យាល័យ សួន ឌូ​សីត រាច​ឆា​បាត របស់​ថៃ​បាន​ធ្វើការ​ស្ទង់​មតិ​លើ​ប្រជាជន​ថៃ​ជាង​១​ពាន់​៣​រយ​នាក់ នៅ​ទូ​ទាំង​ប្រទេស​ក្នុង​ការ​បើក​ប្រទេស​ទទួលភ្ញៀវ​ទេសចរ​បរទេស​ឡើង​វិញ​គឺ​វា​ឆាប់​ពេក​។ ក្នុង​នោះ​ដែរ​មាន​សំណួរ​សួរ​ថា តើ​ប្រទេស​ថៃ ពិតជា​រួចរាល់​ក្នុង​ការ​បើក​ទទួល​ទេសចរ​បរទេស​ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​មែនដែរ​ទេ? លទ្ធផល​នៃ​ការ​ស្ទង់​មតិ​បង្ហាញ​ថា មាន​ជាង​៦០% នៃ អ្នក​ដែល​ត្រូវ​បាន​ស្ទង់​មតិ​បាន​ឆ្លើយ​បដិសេធ និង មាន​ជិត ៤០% ឆ្លើយ​យល់​ស្រប​។

ដោយឡែក សម្រាប់​សំណួរ​ដែល​សួរ​ថា តើ​ពួក​គេ​យល់​ស្រប​ឲ្យ​បើក​ប្រទេស​ឡើង​វិញ ចាប់ពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា​តទៅ​ដែរ​ឬទេ? មាន​ជិត​៦០% បាន​ឆ្លើយ​បដិសេធ និង​មាន​ជាង​៤០% បាន​ឆ្លើយ​យល់​ស្រប​។

ប្រទេស​ថៃ មាន​ផែនការ​នឹង​បើក​ខេត្ត​ក្រុង​ចំនួន​៥​បន្ថែម​ទៀត បន្ទាប់​ពី​កោះ​ភូ​កេ​ត​ដើម្បី​ទទួលភ្ញៀវ​ទេសចរ​បរទេស ខណៈ​ដែល​ក្នុង​ដំណាក់កាល​ដំបូង​នេះ ថៃ​គ្រោង​នឹង​បើក​ទទួលភ្ញៀវ​ទេសចរ​បរទេស​ពី​ប្រទេស​ចំនួន​៥ ដោយ​មិន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ឡើយ​។ ប្រទេស​ទាំង​៥​នោះ រួម​មាន អា​មេ​រិ​ក ចិន អង់គ្លេស អា​ល្លឺ​ម៉​ង់ និង​សិង្ហ​បុរី​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន ថៃ គឺ​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩ ប្រចាំ​ថ្ងៃ​ច្រើន​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​អាស៊ាន ដោយ​បច្ចុប្បន្ន ក្នុង​មួយ​ថ្ងៃ​ថៃ​មាន​អ្នក​កូ​វី​ដ​១៩​ជាង​១​ម៉ឺន​នាក់ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​ថៃ បាន​កើន​ដល់​ជិត​១​លាន​៨​សែន​នាក់​ហើយ និង​ចំនួន​អ្នក​ស្លាប់​សរុប​ជិត​២​ម៉ឺន​នាក់​។

ដោយឡែក ចំនួន​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ថៃ​សរុប​មាន​ជាង​៦៣​លាន​ដូ​ស​ហើយ ក្នុង​នោះ អ្នក​បាន​ចាក់​គ្រប់​ចំនួន​២​ដូ​សមាន ២៥​លាន​នាក់ ស្មើនឹង​ប្រមាណ ជិត​៣៦% នៃ​ចំនួន​ប្រជាជន​សរុប​៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតថ្នាំគ្រាប់ព្យាបាលកូវីដ១៩ Merck ប្តេជ្ញានឹងចែកចាយថ្នាំទៅដល់ប្រទេសក្រីក្រ

ក្រុមហ៊ុន Merck របស់អាមេរិកបានសន្យាថានឹងផ្គត់ផ្គង់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ដែលខ្លួនទើបផលិតបាន ឱ្យបានទាន់ពេលវេលា និងទៅកាន់ប្រទេសជាច្រើនន…

តើមានកត្តារំខានអ្វីខ្លះ ធ្វើឲ្យសេដ្ឋកិច្ចចិននៅត្រីមាសទី៣ឆ្នាំនេះថមថយកំណើនខ្លាំង?

សេដ្ឋកិច្ច ចិននៅត្រីមាសទី៣ឆ្នាំនេះ បានបង្ហាញពីកំណើនយឺតបំផុតមួយ ក្រោយរងផលប៉ះពាល់ដោយសារ វិបត្តិខ្វះខាតថាមពល ការជាប់គាំងខ្សែសង្វាក់ផ្គត់ផ្គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ