ភាគលាភរដ្ឋាករទឹក

រដ្ឋាករទឹក និងនិយ័តករមូលបត្រ បកស្រាយជុំវិញ​ការចែក​ភាគលាភ​ជូនភាគហ៊ុនិក​របស់ខ្លួន!


ក្រោយពីរដ្ឋាករទឹករាជធានីភ្នំពេញ បានធ្វើការចែកភាគលាភជូនភាគហ៊ុនិក របស់ខ្លួនកាលពីថ្ងៃទី២១មេសាឆ្នាំ២០២១កន្លងទៅ មានវិនិយោគិនខ្លះបានលើកឡើងថា ការបែងចែកភាគលាភនេះខ្វះតម្លាភាព។ ប៉ុន្ដែ មន្ត្រីជាន់ខ្ពស់រដ្ឋាករទឹកបាន ច្រានចោលពីការចោទប្រកាន់នេះ និងគូសបញ្ជាក់ថា វាជាការលើកឡើងមិនត្រឹមត្រូវនោះទេ ហើយបើសិនជាមានបញ្ហានេះកើតឡើងមែន រដ្ឋាករទឹកស្នើឲ្យវិនិយោគិន ដាក់បណ្ដឹងទៅកាន់និយ័តករមូលបត្រកម្ពុជា ដើម្បីជួយដោះស្រាយ។
រដ្ឋាករទឹក និងនិយ័តករមូលបត្រ បកស្រាយជុំវិញការចែកភាគលាភជូនភាគហ៊ុនិករបស់ខ្លួន!

លោក គង់ សុខា ភាគហ៊ុនិកមួយរូបដែលបានទិញភាគហ៊ុនរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញបានសរសេរ ផ្ញើរសារមកកាន់សារព័ត៌មាន ខេមបូណូមីស យ៉ាងដូច្នេះថា «កាលពីប្រជុំមហាសន្និបាតនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ប្រកាសបែងចែកភាគលាភដោយយកកាលបរិច្ឆេទកំណត់ទុកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។ ដូច្នេះអ្នកដែលខំទិញភាគហ៊ុនក្រោយថ្ងៃ២១ ខែមេសាឆ្នាំ២០២១ សង្ឃឹមថាបានទទួលភាគលាភបែរជាមិនទទួលបានភាគលាភទៅវិញ។ ក្នុងនាមក្រុមហ៊ុន បោះផ្សាយគួរតែកំណត់កាលបរិច្ឆេទកំណត់ទុក (recorded date) ទៅក្រោយពេលប្រកាសបែងចែកភាគលាភ ដោយយោងទៅតាមគោលការណ៍ណែនាំស្ដីពីការបែងចែកភាគលាភរបស់ក្រុមហ៊ុនបោះផ្សាយ ដែលចេញដោយនិយ័តករមូលបត្រកម្ពុជា»។

ជុំនឹងបញ្ហានេះដែរ លោក រស់ គីមលាង អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុនៃរដ្ឋាករទឹកស្វ័យភ្នំពេញ បានឆ្លើយតបប្រាប់ក្រុមការងារងារខេមបូណូមីសថា ការបែងចែកភាគលាភ(Dividends)  របស់រដ្ឋាករទឹក គឺធ្វើទៅតាមរបៀបកន្លងមក ដែលបានអនុវត្តតាំងពីឆ្នាំ២០១២មក។

លោក រស់ គីមលាង បានបន្ថែមថា បើសិនវិនិយោគិន មានបញ្ហាមិនសុខចិត្តត្រង់ចំណុចណានោះ វិនិយោគិអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករមូលបត្រកម្ពុជា ដែលជាអាណាព្យាបាលរបស់ក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រទាំងអស់ នឹងមានយោបល់ថា គួរដោះស្រាយបែបណានោះ ក្រុមហ៊ុនសើរើតាមការជូនដំណឹងពីនីយ័តករមូលបត្រកម្ពុជាមិនខាន។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជាបានអះអាងដែរថា ពាក់ព័ន្ធនឹងការសម្រេចបែងចែកភាគលាភនេះ វាគឺជាការរៀបចំរបស់ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារមូលបត្រ ដោយជាទូទៅខាងក្រុមហ៊ុនមានរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក។ ដោយឡែក សម្រាប់ភាគហ៊ុនិកដែលបានទិញភាគហ៊ុន ក្រោយថ្ងៃបិទបញ្ចប់ការបែងចែកភាគលាភ នឹងត្រូវទទួលបានភាគលាភនៅឆ្នាំក្រោយវិញ។ 

ទោះយ៉ាងណា ឯកឧត្តម ស៊ូ សុជាតិអះអាងថា ក្នុងនាមជានិយ័តករ ឯកឧត្តមស្វាគមន៍ចំពោះការស្វែងរកដំណោះស្រាយជូនអ្នកវិនិយោគ បើសិនជាពួកគាត់មិនពេញចិត្ត ឬតវ៉ានៅក្នុងការសម្រេចណាមួយ។

សូមជម្រាបថា ភាគលាភសរុបរបស់រដ្ឋាករទឹកស្វយ័តដែលត្រូវបែងចែក មានសរុបប្រមាណជិត២៣ពាន់លានរៀល ដោយក្នុងនោះ ភាគលាភក្នុងមួយហ៊ុនតម្លៃ ២៦២រៀល ដែលមានអនុបាតនៃការបែងចែកភាគលាភ ២៥,៧៩% ខណៈដែលប្រាក់ចំណេញសល់ពីការបែងចែកភាគលាភនេះ ត្រូវរក្សាទុកសម្រាប់ការវិនិយោគរបស់រដ្ឋាករទឹកស្វយ័តនាពេលខាងមុខ ដែលមានចំនួនសរុបប្រមាណជិត ៥៧ពាន់លានរៀល៕

None



អត្ថបទបន្ទាប់


ទស្សនៈអ្នកជំនាញសេដ្ឋកិច្ច និងសង្គម ជុំវិញការរុះរើប៉ាណូផ្សព្វផ្សាយស្រាបៀរនៅខេត្តកំពង់ស្ពឺ តើខាត ឬ ចំណេញអ្វីខ្លះ?

នៅប៉ុន្មានថ្ងៃកន្លងមកនេះ មានសាធារណៈជនច្រើនបាននឹងកំពុងមការចាប់អារម្មណ៍ រឿងរ៉ាវជុំវិញនឹងអាជ្ញាធរខេត្តកំពង់ស្ពឺបានចាប់ផ្ដើមអនុវត្តចំណាត់ក…

កូរ៉េខាងត្បូងនាំចេញគីមឈីតម្លៃជាង ៦១លានដុល្លារអាមេរិក នៅ៤ខែឆ្នាំនេះ

ប្រទេសកូរ៉េខាងត្បូង គ្រាន់តែការនាំចេញមុខម្ហូប គីមឈី ប៉ុណ្ណោះ នៅ៤ខែដំបូងឆ្នាំនេះ កូរ៉េខាងត្បូងបានរកចំណូលពីការនាំចេញលក់គីមឈីនេះដល់ទៅជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ