កម្ពុជាសម្រេចជោគជ័យធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២

សម្តេចតេជោ ហ៊ុន សែន បង្ហាញមោទកភាព ដែលកម្ពុជាសម្រេចជោគជ័យធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម គឺជាកាតព្វកិច្ចរបស់ប្រទេស ដែលជាសមាជិកអាស៊ានទាំងអស់ត្រូវប្តូវេនគ្នាធ្វើជាម្ចាស់ផ្ទះរៀងរាល់២ឆ្នាំម្តង។ សម្តេចបន្ថែមថា សម្រាប់ភាពជោគជ័យ ដែលកម្ពុជាទទួលបានពីការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅពេលនេះ គឺជាសមិទ្ធផល និងមោទកភាពរបស់ប្រជាជនកម្ពុជាទាំងមូល ក៏ដូចជាប្រជាជាតិអាស៊ានផងដែរ។ ខណៈដែរកម្ពុជាក៏នឹងត្រូវត្រៀមខ្លួនជាបន្តទៀតដើម្បីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមម្តងទៀតនៅ២២ឆ្នាំក្រោយផងដែរ។
សម្តេចតេជោ ហ៊ុន សែន បង្ហាញមោទកភាព ដែលកម្ពុជាសម្រេចជោគជ័យធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២
ដោយ

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង៣ពាន់នាក់ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអគុណដល់គ្រប់ថ្នាក់ដឹកនាំរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងអរគុណដល់សមត្ថកិច្ច និងអាជ្ញាធរដែនដី ប្រជាពលរដ្ឋ កីឡាករ កីឡាការិនី ក្រុមយុវជនស្ម័គ្រចិត្ត និងភាគីពាក់ព័ន្ធ ដែលបានចូលរួមគ្រប់សកម្មភាព ធ្វើឱ្យព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អាចដំណើការរៀបចំទៅដោយជោគជ័យ និងមានមោទកភាពជាតិបំផុតជាប្រវត្តិសាស្រ្ដ។ សម្តេចបន្ថែមថា ជោគជ័យដែលបានពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ គឺជាសមិទ្ធផលរបស់ប្រជាជនកម្ពុជាទាំងអស់គ្នា។ ទន្ទឹមនឹងការជោគជ័យជាម្ចាស់ផ្ទះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញមោទកភាពចំពោះការខិតខំប្រកួតរបស់កីឡាករ-កីឡាការិនីកម្ពុជា ដែលបានប្រឹងប្រែង ដើម្បីទទួលបាននូវមេដាយមាសជាច្រើន ធ្វើឱ្យកម្ពុជាឈានឡើងមួយកម្រិតទៀតក្នុងវិស័យកីឡានៅក្នុងតំបន់ ហើយក្នុងនោះក៏មានប្រភេទកីឡាមួយចំនួនអាចឈានទៅរកមេដាយមាសជាប្រវិត្តិសាស្រ្ដលើកដំបូងជូនជាតិផងដែរ។

ជាមួយនឹងភាពជោគជ័យទាំងនេះ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ដែរថា ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិកាណ៍ស៊ីហ្គេមនេះ គឺលំបាកជាងការធ្វើជាប្រធានអាស៊ានច្រើនដង។ ដោយសម្តេចបានអះអាងថា ការប្រជុំអាស៊ាន គឺមានការលំបាកក្នុងការពារមេដឹកនាំ និងពិបាកលើបញ្ហាខ្លឹមសារដែលត្រូវអនុម័ត។ ប៉ុន្តែក្នុងការប្រកួតស៊ីហ្គេមវិញ អ្វីដែលជាការលំបាកនោះ គឺមានប្រតិភូកីឡា និងអ្នកគាំទ្រជាច្រើនមកពីប្រទេសនានាចូលមកកម្ពុជា ដែលកម្ពុជាត្រូវយកចិត្តទុកដាក់លើវិធានការសន្តិសុខ សម្រួលឱ្យអ្នកទាំងនោះទទួលបានសេចក្តីសុខ ដោយគ្មានរអាក់រអួលណាមួយឡើយ។ សម្តេចតេជោ បានបញ្ជាក់ឱ្យដឹងដែរថា ការមិនលក់សំបុត្រសម្រាប់ការចូលទស្សនាការប្រកួត និងការមិនលក់សិទ្ធផ្សព្វផ្សាយ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ដោយកម្ពុជាទទួលបានមកវិញនូវការស្គាល់កម្ពុជាកាន់តែច្បាស់ មិនត្រឹមតែប្រទេសក្នុងអាស៊ាននោះទេ គឺប្រទេសនានាទូទាំងពិភពលោកតែម្តង ហើយចលនានៃភ្ញៀវទេសចរចូលមកកម្ពុជាក៏កាន់តែច្រើនផងដែរ។ យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអនុញ្ញាតឱ្យប្រតិភូកីឡាស៊ីហ្គេម ដែលមានបំណងចង់ទៅទស្សនាប្រាសាទអង្គរវត្ត ក្រោយបញ្ចប់ព្រឹត្តិការប្រកួតស៊ីហ្គេមនោះ អាចទៅចូលទស្សនាអង្គរវត្តដោយមិនគិតថ្លៃផងដែរ។

បើតាមសម្ដេចតេជោ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រទេសចិនជួយកសាង ក្នុងតម្លៃប្រមាណ១៥០លានដុល្លារសម្រាប់រៀបចំព្រឹត្តិកាណ៍ស៊ីហ្គេមនេះ នៅតែជាកន្លែងសម្រាប់ការប្រកួតកីឡាសម្រាប់កីឡាករកម្ពុជា និងការប្រកួតក្នុងតំបន់ ឬការប្រកួតអន្តរជាតិដទៃទៀត ហើយក៏នឹងក្លាយជាកន្លែងសម្រាប់ភ្ញៀវទេសចរអាចចូលទៅលេងកម្សាន្តផងដែរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចតៃវ៉ាន់រើផលិតកម្មចេញពីចិនឆ្ពោះទៅប្រទេសវៀតណាមកាន់តែច្រើន

បណ្ដុំក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិករបស់តៃវ៉ាន់កំពុងតែកើនឡើងទាំងនៅក្នុង និងនៅជុំវិញរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម។ ក្នុងប៉ុន្មានខែថ្មីៗ…

អតិថិជន អិលអូអិលស៊ី ទាំងអស់អាចដក ឬដាក់ប្រាក់ ដោយឥតគិតថ្លៃសេវា តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ទូទំាង ២៥ខេត្ត និងក្រុង !

អតិថិជនទាំងអស់អាចធ្វើការដក ឬដាក់ប្រាក់ពីគណនី អិលអូអិលស៊ី ភីអិលស៊ី បានយ៉ាង ងាយស្រួល ដោយមិនគិតថ្លៃសេវា ដោយគ្រាន់តែទៅកាន់ភ្នាក់ងារណាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ