សាកស្រមៃមើលថា គណនីសន្សំដែលអាចផ្តល់ជូនអតិថិជននូវការប្រាក់ខ្ពស់រហូតដល់ 12% ក្នុងមួយឆ្នាំ ដោយគិតទៅតាមការសន្សំប្រាក់ប្រចាំខែរបស់អតិថិជន ហើយ ថែមទាំងជួយសម្រាលដល់ បន្ទុកនៃចំណាយលើថ្លៃ ថែទាំសុខភាពស្របពេលតែមួយទៀត។ ដោយគ្រាន់តែបើកគណនីសន្សំឆ្លាត លោកអ្នកនឹងទទួលបានកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃភ្លាមៗ រហូតដល់ $30,000 ទៅតាមគម្រោងសន្សំដែលលោកអ្នកបានជ្រើសរើស។ កញ្ចប់ធានារ៉ាប់រងសុខភាពដែល ធនាគារ ព្រីនស៍ បានផ្ដល់ជូននេះ គឺជាការធានាការពារពីក្រុមហ៊ុនអេ អាយ អេ (AIA) ដែលជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតអន្តរជាតិដ៏ល្បីមួយ ដែលអាចធានាបាននូវសុខុមាលភាពរបស់អ្នក ស្របពេលដែលអតិថិជនកំពុងបង្កើនប្រាក់សន្សំរបស់ពួកគាត់ដោយគ្មានការព្រួយបារម្ភ។
អតិថិជន អាចចាប់ផ្តើមការសន្សំស្របតាមតម្រូវការ និងលក្ខខណ្ឌហិរញ្ញវត្ថុ ដោយអាចជ្រើសរើសប្រភេទសន្សំមួយក្នុងចំណោមផែនការសន្សំទាំង3 របស់គណនីសន្សំឆ្លាត៖
គម្រោងប្រាក់៖ ចាប់ផ្តើមជាមួយការដាក់ប្រាក់ដំបូងចំនួន $1,000 និងបន្តបញ្ចូលទឹកប្រាក់ចំនួន $200 បន្ថែមក្នុងមួយខែ សម្រាប់រយៈពេល 12 ខែ។
អតិថិជននឹងទទួលបានកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃដែលមានតម្លៃ $5,000 ក្នុងមួយឆ្នាំ រួមជាមួយនឹងអត្រាការប្រាក់រហូតដល់ 8.25% ក្នុងមួយឆ្នាំលើការបញ្ចូលទឹកប្រាក់ប្រចាំខែ។ ជាមួយនឹងគម្រោងនេះ ប្រាក់សន្សំប្រចាំឆ្នាំរបស់អតិថិជនអាចទទួលបានលើសពី $3,200។
គម្រោងមាស៖ ចាប់ផ្តើមជាមួយការដាក់ប្រាក់ដំបូងចំនួន $3,200 និងបន្តបញ្ចូលទឹកប្រាក់ចំនួន $300 បន្ថែមក្នុងមួយខែ សម្រាប់រយៈពេល 12 ខែ។ អតិថិជននឹងទទួលបានកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃដែលមានតម្លៃ $10,000 ក្នុងមួយឆ្នាំ រួមជាមួយនឹងអត្រាការប្រាក់រហូតដល់ 9.25% ក្នុងមួយឆ្នាំលើការបញ្ចូលទឹកប្រាក់ប្រចាំខែ។ សម្រាប់គម្រោងនេះ ប្រាក់សន្សំប្រចាំឆ្នាំរបស់អតិថិជនអាចទទួលបានលើសពី $6,500។
គម្រោងមរកត៖ ចាប់ផ្តើមជាមួយការដាក់ប្រាក់ដំបូងចំនួន $6,500 និងបន្តបញ្ចូលទឹកប្រាក់ចំនួន $350 បន្ថែមក្នុងមួយខែ សម្រាប់រយៈពេល 12 ខែ។ អតិថិជននឹងទទួលបានកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃដែលមានតម្លៃ $30,000 ក្នុងមួយឆ្នាំ រួមជាមួយនឹងអត្រាការប្រាក់រហូតដល់ 12% ក្នុងមួយឆ្នាំលើការបញ្ចូលទឹកប្រាក់ប្រចាំខែ។ ក្នុងគម្រោងនេះដែរ ប្រាក់សន្សំប្រចាំឆ្នាំរបស់អតិថិជនអាចទទួលបានលើសពី $10,000។
លោកអ្នកអាចគិតមើលថា អស្ចារ្យប៉ុណ្ណា! គណនីសន្សំឆ្លាត របស់ធនាគារ ព្រីនស៍ នេះមិនត្រឹមតែធានាអនាគតហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងផ្តល់ជូនអតិថិជននូវការធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ កាន់តែពិសេសជាងនេះទៀត ធនាគារ ព្រីនស៍ ព្រមទាំងផ្ដល់ជូននូវជម្រើសក្នុងការផ្ទេរសិទ្ធិ នៃការធានារ៉ាប់រងនេះ ដល់សមាជិកគ្រួសារបង្កើតរបស់អតិថិជនដែលបានបើកគណនីសន្សំឆ្លាតថែមទៀតផង។ លើសពីនេះ កញ្ចប់ធានារ៉ាប់រងសុខភាពមិនត្រឹមតែការពារបានសម្រាប់ការចំណាយក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងគ្របដណ្តប់លើការចំណាយនៅប្រទេសផ្សេងៗថែមទៀតដូចជា ថៃ វៀតណាម ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ជាដើម។
បន្ថែមលើការការពារដល់អ្នក ឬមនុស្សជាទីស្រឡាញ់របស់់អ្នក ដោយបើកគណនីសន្សំឆ្លាត ជាមួយនឹងជម្រើសក្នុងការដាក់ឈ្មោះអ្នកទទួលផលសម្រាប់កញ្ចប់ធានារ៉ាប់រងសុខភាព។ ធនាគារ ព្រីនស៍ កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការនាំយកនូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ស្របទៅតាមស្ថានភាព និងតម្រូវការរបស់អតិថិជន។ ធនាគារ ព្រីនស៍ យល់ច្បាស់ពីបញ្ហា ដែលអតិថិជនជួបប្រទះក្នុងការខិតខំសន្សំប្រាក់ឱ្យដល់គោលដៅ ដូច្នេះហើយ ធនាគារ ព្រីនស៍ ជឿជាក់ថា គណនីសន្សំឆ្លាត នឹងជួយអតិថិជនទាំងអស់ឱ្យបង្កើតទម្លាប់សន្សំដ៏ត្រឹមត្រូវ និងផ្តល់ជូនការការពារយ៉ាងមានប្រសិទ្ធភាពដល់សុខុមាលភាពរបស់អតិថិជន និងស្ថេរភាពហិរញ្ញវត្ថុរបស់អតិថិជន។
ធនាគារ ព្រីនស៍ តែងតែខិតខំអភិវឌ្ឍគំនិតថ្មីៗជាបន្តបន្ទាប់ដើម្បីនាំមកជូនអតិថិជននូវផលិតផល និងសេវាកម្មដែលមិនស្មុគស្មាញ ងាយស្រួល និងមានសុវត្ថិភាពសម្រាប់តម្រូវការធនាគាររបស់អ្នក។ គណនីសន្សំឆ្លាត គឺជាផលិតផលមួយ ដែលបម្រើដល់អតិថិជនឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ ព្រមទាំងបំពេញតម្រូវការផ្សេងៗទៀតរបស់អតិថិជន ដូចជាការធានារ៉ាប់រងសុខភាពជាដើម។
ចាប់ផ្ដើមបើកគណនីសន្សំឆ្លាត របស់អ្នកនៅថ្ងៃនេះ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ និងកញ្ចប់ធានារ៉ាប់រងសុខភាពឥតគិតថ្លៃ! សូមអញ្ជើញទៅកាន់សាខាដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទទៅលេខ 1800 20 8888 (ឥតគិតថ្លៃ) ឥឡូវនេះ ដើម្បីប្រឹក្សា និងចុះឈ្មោះបើកគណនីសន្សំឆ្លាត ជាមួយបុគ្គលិកជំនាញរបស់ធនាគារ ព្រីនស៍។