មិនត្រឹមតែការផ្តល់ជូនពិសេសេខាងលើប៉ុណ្ណោះទេ អតិថិជនក៏នឹងទទួលបានការផ្ដល់ជូនគោលការណ៍បង់់ប្រាក់ដែលមានភាពងាយស្រួលជាងមុនមិនធ្លាប់មាន ឬជម្រើសបង់រំលស់ជាមួយធនាគារដៃគូទាំង10 ក្នុងអត្រាការប្រាក់សមរម្យ និងកម្ចីឆាប់រហ័ស។
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញអតិថិជនមកសាកសួរព័ត៌មានផ្ទាល់អំពីកម្មវិធីដ៏វិសេសនេះ ដែលធ្វើឡើងចំនួន 3 ថ្ងៃ ចាប់ពីថ្ងៃទី18 រហូតដល់ថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2022 នៅការិយាល័យលក់ ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ចំណាយពេលត្រឹមតែ 5 នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ចាប់ពីម៉ោង 8ព្រឹក ដល់ម៉ោង 5ល្ងាច ឬទាក់ទងតាមលេខទូរសព្ទ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមតាម Telegram : https://t.me/boreypenghuoth ។
សូមបញ្ជាក់ផងដែរថា គម្រោងស្តាផ្លាទីនីម អេកូ មេឡូឌី ជាគម្រោងអេកូធម្មជាតិ ត្រូវបានបង្កើតឡើងជាមួយនឹងស្ថាបត្យកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលមានរួមបញ្ចូលនូវក្បូរក្បាច់រចនាដូចទៅនឹងឧបករណ៍តន្ត្រីយ៉ាងផ្ចិតផ្ចង់ ដែលជាគម្រោងអភិវឌ្ឍលំនៅឋានប្រណិតមួយ ក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខូលិកសិន” ដែលនឹងផ្តល់ជូននូវប្រភេទវីឡាទំនើបចម្រុះរាប់ពាន់ខ្នង រួមមានឧទ្យានដ៏ធំអស្ចារ្យអមទៅដោយរុក្ខជាតិចម្រុះខៀវស្រងាត់ ទីធ្លាកម្សាន្ត ហ៊ុមព័ទ្ធដោយបឹងធម្មជាតិ ផ្លូវជិះកង់ ផ្លូវរត់ហាត់ប្រាណ និងកន្លែងក្មេងលេង ដែលពោរពេញទៅដោយបរិយាកាសបែបធម្មជាតិ ពិតជាផ្តល់ជូននូវបទពិសោធន៍ថ្មីប្លែក និងភាពសម្បូរបែបនៃការរស់នៅបែបថ្មី។
ក្នុងគម្រោងស្តាផ្លាទីនីម អេកូ មេឡូឌី នេះផ្ទាល់ មានប្រភេទផ្ទះដូចជា វីឡាឃីង អេ វីឡាឃ្វីន វីឡាព្រីន ប៊ី វីឡាព្រីន និងវីឡាភ្លោះ។ លំនៅដ្ឋានទាំងនេះ ត្រូវបានសាងសង់ឡើងដោយយកចិត្តទុកពីវិស្វករជំនាញ ប្រកបដោយគុណភាព និងភាពច្នៃប្រឌិតខ្ពស់ ជាមួយសោភ័ណភាព និងផាសុកភាព ក្នុងការរស់នៅ ដែលទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់អតិថិជន៕