កំពង់ផែស្វយ័តភ្នំពេញ

តើមានកត្តាអ្វីខ្លះទាញទម្លាក់ប្រាក់ចំណេញរបស់កំពង់ផែស្វយ័តភ្នំពេញឱ្យធ្លាក់ចុះជាង៣៦%នៅឆ្នាំ២០២៣?


នៅពេញមួយឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញទទួលបានប្រាក់ចំណូលសរុបជាង៣៧លានដុល្លារ បានធ្លាក់ចុះប្រមាណជិត១០% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ខណៈប្រាក់ចំណេញសុទ្ធដែលកំពង់ផែនេះទទួលបានវិញ ក៏មានការធ្លាក់ចុះជាង៣៦%ផងដែរ ដោយទទួលបានតែជាង៩លានដុល្លារតែប៉ុណ្ណោះ។តើកត្តារាំងស្ទះអ្វីខ្លះទាញទម្លាក់ប្រាក់ចំណេញសុទ្ធរបស់កំពង់ផែនេះឱ្យមានការធ្លាក់ចុះយ៉ាងគំហុកបែបនេះ?
កំពង់ផែស្វយ័តភ្នំពេញ
ដោយ

របាយការណ៍ពុំទាន់ធ្វើសវនកម្មរបស់កំពង់ផែស្វយ័តភ្នំពេញបានបង្ហាញថា នៅក្នុងរយៈ​ពេលពេញ​មួយ​ឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញរកចំណូលសរុបបានជាង៣៧លានដុល្លារ មានការថយចុះជិត១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានចំនួនជាង៤១លានដុល្លារ។ ក្នុងនោះប្រាក់​ចំណូលបានពីប្រតិបត្តិការកំពង់ផែស្វយ័តភ្នំពេញមានចំនួនជាង២៩លានដុល្លារ ថយចុះ៨% បើ​ធៀប​នឹងឆ្នាំ២០២២ ខណៈចំណូលពីអាជ្ញាធរផែសម្រេចបានជិត៥លានដុល្លារកើនឡើង១១%។ ទន្ទឹមនឹង​ប្រាក់​ចំណូលសរុបមានការថយចុះ ប្រាក់ចំណេញសុទ្ធរបស់កំពង់ផែនេះ ក៏មានការថយ​ចុះគួរ​ឱ្យកត់​សម្កាល់​ផងដែរ។ ជាក់ស្តែងនៅពេញមួយឆ្នាំ២០២៣ កំពង់ផែនេះទទួលបានប្រាក់ចំណេញ​តែជាង​៩លានដុល្លារប៉ុណ្ណោះថយចុះជាង៣៦% បើធៀបនឹងឆ្នាំ២០២២ ដែលមានជាង១៤លានដុល្លារ។

ជុំវិញការបញ្ហានេះឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជាយល់ឃើញថា ការធ្លាក់ចុះ​ប្រាក់​ចំ​ណូលរបស់កំពង់ផែស្វយ័តក្រុងភ្នំពេញនេះ គឺវាស្របគ្នានឹងការធ្លាក់ចុះ​នៃការធ្វើពាណិជ្ជកម្ម​រវាងកម្ពុជា​និង​អន្តរជាតិដែរ។ បើតាមអ្នកជំនាញរូបនេះ ការថយចុះការបញ្ជាទិញពីទីផ្សារអឺរ៉ុប ដែលបណ្តាលមក​ពីបញ្ហាវិបត្តិសេដ្ឋកិច្ចសកល បញ្ហាអតិផរណា និងបញ្ហាសង្រ្គាមនានានៅបន្តអូសបន្លាយជាដើម បានធ្វើ​ឱ្យសកម្មភាពនៃវិស័យដឹកជញ្ជូននៅឆ្នាំ២០២៣ ហាក់មានការថយចុះបន្តិចបើធៀបនឹងឆ្នាំ២០២២។ ការលែងកកស្ទះទំនិញនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏ជាមូលហេតុធ្វើឱ្យប្រាក់ចំណូល និងប្រាក់​ចំណេញរបស់កំពង់ផែស្វយ័តភ្នំពេញមានការធ្លាក់ចុះផងដែរ។

គួរជម្រាបថា នៅពេញមួយឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញទទួលបាន​បរិមាណកុងតឺន័រឆ្លង​កាត់​ប្រមាណ​ជិត៤០ម៉ឺនTEUs ធ្លាក់ចុះចំនួនជាង៥% ខណៈបរិមាណនាវាឆ្លងកាត់សរុបវិញ ទទួលបាន​ជាង៣ពាន់៨រយជើង កើនឡើងប្រមាណ២%។ ប៉ុន្ដែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺបរិមាណ​នាវា​ទេសចរណ៍ឆ្លងកាត់កំពង់ផែនេះមានកំណើនរហូតដល់ទៅជាង១៧៥%ឯណោះ ដោយមាននាវា​ធ្វើ​ដំណើរដល់៥៦៧ជើង។ ដោយឡែកចំពោះបរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់​កំពង់ផែនេះនៅ​ក្នុង​ឆ្នាំ២០២៣វិញ បានកើនឡើង២,៥% ដោយមានចំនួនជាង៤លានតោន៕

None



អត្ថបទបន្ទាប់


តម្លៃជ្រូករស់បច្ចុប្បន្នបានរើបឡើងបន្តិច តែកសិករនៅតែប្រឈមការខាត

ស្របពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមខិតជិតចូលមកដល់ យើងសង្កេតឃើញតម្លៃជ្រូករស់នៅកម្ពុជា ដែលបានធ្លាក់ថ្លៃចុះដល់៦ពាន់រៀលក្នុងមួយ…

ក្រុងប៉េកាំងសាកល្បងទូទាត់សងថ្លៃបណ្ណបំណុលមុនកាលកំណត់១៧ឆ្នាំ ដើម្បីសន្សំការប្រាក់

ក្រុងប៉េកាំង កំពុងសាកល្បងកម្មវិធីមួយ ដើម្បីទូទាត់សងថ្លៃបណ្ណបំណុលសម្រាប់គោលបំណងពិសេស (Special-Purpose Bond) របស់ខ្លួនមុនកាលកំណត់រយៈពេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ