ពាណិជ្ជកម្ម​អនឡាញ

ក្រុមហ៊ុន​ចិន​ជួយ​​ជាង ១លានដុល្លារ សម្រាប់​វិស័យ​ពាណិជ្ជកម្ម​អនឡាញ​​នៅ​កម្ពុជា​


ក្រុមហ៊ុន​លំដាប់​កំពូល​ដែល​ជោគជ័យ​ខ្លាំង​លើ​ជំនួញ​ដឹកទំនិញ​ដែល​អ្នក​ទិញ​បញ្ជា​ទិញ​តាម​អនឡាញ ឈ្មោះ​ក្រុមហ៊ុន Shenzhen 4PX Express ប្រកាស​បញ្ចេញ​ប្រាក់​១​លាន​៣​សែន​ដុល្លារ ដើម្បី​រួម​ចំណែក​ជាមួយ​កម្មវិធី អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ UNDP ប្រចាំនៅ​កម្ពុជា ក្នុង​បំណង​បណ្តុះ​បណ្ដាល​សហគ្រិន​កម្ពុជា ដែល​ជា​ម្ចាស់​សហគ្រាស​ធុន​តូច​និង​មធ្យម។
ក្រុមហ៊ុន Shenzhen 4PX Express និង​ UNDP ចុះ​ហត្ថលេខាលើ​ MOU ជួយ​ដល់​វិស័យ​ពាណិជ្ជកម្ម​អនឡាញ​នៅ​កម្ពុជា។
ដោយ

ភាគី​ទាំង​ពីរបញ្ជាក់​ថា ក្រុមហ៊ុន Shenzhen 4PX Express និង UNDP សហការ​ជាមួយ​នឹង​តួអង្គ​ពាក់ព័ន្ធ​ក្នុង​ស្រុក និង​ក្នុង​សកលលោក​ទាំង​មូល ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ដោះស្រាយ​បញ្ហា​នានា​ដែល​នាំ​ឱ្យ​មាន​ការ​រាំងស្ទះ។ ពួកគេ​នឹង​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឲ្យ​រឹងមាំ ឈាន​ទៅ​ចូលរួម​កំណែ​ទម្រង់​ជាមូលដ្ឋាន​មួយ​ចំនួន ដើម្បី​ឱ្យ​មាន​ការចែកចាយ​ផលិតផល​កាន់​តែ​លឿន​ជាងមុន និង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ជុំវិញ​សេវា​ភស្តុភារ​បាន​យ៉ាង​រហ័ស។

លោក Nick Beresford អ្នកតំណាង UNDP ប្រចាំប្រទេសកម្ពុជា មាន​ប្រសាសន៍ ​ថា UNDP នឹង​យកថវិកានេះ ទៅ​អនុវត្ត ជាពិសេស ផ្តោត​លើ​គម្រោង​បណ្តុះបណ្ដាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​ជំនួញ​អនឡាញ។ UNDP ក៏មានកញ្ចប់ថវិកាចូលរួម​ក្នុង​គម្រោង​នេះ​ដែរ ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​ពី​ចំនួន​ច្បាស់​នៅ​ឡើយ។

ចំណែកឯ​ម្ចាស់​លុយ និង​ជា​ប្រធាន​ក្រុមហ៊ុន Shenzhen 4PX Express លោក លោក Yue (KEVIN) Li បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក មក​រកស៊ី​នៅ​កម្ពុជា តាមរយៈ​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​របស់​ចិន ដោយ​ផ្តើម​សហការ​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សៀ ឫទ្ធី។ 

លោក​បន្តថា បើសិន​ជា​គម្រោង​នេះ​អនុវត្ត​បាន​ជោគ​ជ័យ​នោះ អ្នករកស៊ី​នៅ​ស្រុក​ខ្មែរ​ទាំង​អស់​អាច​លក់​ទំនិញ​របស់​ខ្លួន​តាម​អនឡាញ (តាម​ប្រព័ន្ធ​អេឡិចត្រូនិក) ទៅកាន់​ទីផ្សារ​តំបន់​និង​ពិភពលោក។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ​ទាំង​អស់​ក៏​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ទិញ​ទំនិញ​គ្រប់​សព្វសារពើ​តាមរយៈ​បច្ចេកវិទ្យា​ទៀតផង។

ក្រុមហ៊ុន 4PX Express បង្កើត​ឡើង​ក្នុង​ឆ្នាំ 2004 នៅ​ប្រទេសចិន ។ ក្រុមហ៊ុននេះ រកស៊ីលើរបរដឹកជញ្ជូនទំនិញ​ទៅ​មក​ជុំវិញ​ប្រទេស​ចិន និង​បន្ត​ចូល​ដល់​ក្នុង​ទីផ្សារ​អាស៊ាន។ 

4PX Express  ដឹកជញ្ជូន​ទំនិញ​ដែល​អ្នក​ទិញ​ទិញ​ពីវេបសាយ AliExpress, TaoBao, eBay និង Newegg  ទៅកាន់​អតិជន​ជុំវិញ​ពិភពលោក៕




អត្ថបទបន្ទាប់


លោក ស៊ុន ចាន់ថុល ស្នើ​ឱ្យ​ចិន​វិនិយោគ​និង​អភិវឌ្ឍ​អាកាសយានដ្ឋាន​កំពង់ឆ្នាំង

ប្រមុខ​ដឹកនាំ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី​១៩ មីនា បាន​ស្នើ​ចំៗ​ទៅ​កាន់​ឯកអគ្គរដ្ឋទូត​ចិន​…

ប្រតិភូ​អឺរ៉ុប​ចាប់​ផ្តើម​ពិភាក្សា​បញ្ហា EBA ជាមួយ​កម្ពុជា ខណៈ​នាយករដ្ឋមន្រ្តី​ប្រាប់​កម្មករ​កុំ​ឲ្យ​ខ្វល់!

គណៈប្រតិភូ​អឺរ៉ុប​បាន​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ ដោយ​មាន​ជំនួប​ជាមួយ​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ