វិស័យធនាគារ

តើកិច្ចការពារក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ មានសារសំខាន់បែបណាខ្លះដល់អតិថិជន?


កិច្ចការពារក្នុងវិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុត្រូវបានគេចាត់ទុកថាគឺជារឿងដ៏សំខាន់បំផុតមួយ ដ្បិតថាការការពារបានល្អនឹងធ្វើឱ្យអតិថិជនបន្តប្រើប្រាស់សេវាធានាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីឈានទៅរកការរីកចម្រើនទៅវិញទៅមក។កិច្ចការពារនេះត្រូវបានចេញជារូបរាងកាលពីឆ្នាំ២០១៤ ក្នុងពេលដែលស្ថាប័នឯករាជ្យមួយនៅសហរដ្ឋអាម៉េរិកមានសិទ្ធទទួលខុសត្រូវលើការផ្ដល់សញ្ញាបត្រឱ្យទៅគ្រឹះស្ថាន ឬធនាគារណាដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ខណៈក្រោយមកស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជាក៏ចាប់ផ្ដើមទទួលបានសញ្ញាបត្រដែលមានការទទួលស្គាល់នេះជាបន្តបន្ទាប់ដែរ។
វិស័យធនាគារ
ដោយ

នៅក្នុងកិច្ចសម្ភាសពិសេសជាមួយខេមបូណូមីស លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាប្រធានអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានឱ្យដឹងថា ការការពារអតិថិជនបានចាប់ផ្ដើមតាំងពីការរៀបចំផលិតផល និងសេវារបស់ធនាគារ ដើម្បីធ្វើយ៉ាងណាឱ្យសមស្របជាមួយការប្រើប្រាស់របស់ពួកគេ។ ក្រៅពីនេះ ការផ្ដល់ចំណេះដឹងផ្នែកសេវាក្នុងវិស័យធនាគារ និងមីក្រូ​ហិរញ្ញវត្ថុ ក៏ជារឿងសំខាន់ដែរ ដែលអ្នកបម្រើសេវាតែងធ្វើឡើងប្រកបដោយវិជ្ជាជីវៈ និងឆ្លើយតបទាន់ពេលវេលានៅគ្រប់ដំណាក់កាលនិងមានតម្លាភាព។

​បើតាមអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុរូបនេះ យន្តការការពារក្នុងវិស័យធានាគារ និងមីក្រូហិរញ្ញវត្ថុ នឹងផ្ដល់ផលប្រយោជន៍ច្រើនដល់អតិថិជន ព្រោះពួកគេអាចថ្លឹងថ្លែងពីការប្រើប្រាស់សេវាតាមគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់។ បើតាមលោក សុខ វឿន ក្រៅពីការការពារដល់អតិថិជន យន្តការនេះ ក៏បានក្លាយជាផ្នែកដ៏សំខាន់ក្នុងការការពារដល់វិស័យធានាគារ និងមីក្រូហិរញ្ញវត្ថុ តាមរយៈការធ្វើឱ្យស្ថាប័នមានភាពរឹងមាំ និងការពារបាននូវហានីភ័យមួយចំនួនធំផងដែរ។

​បើតាមការបញ្ជាក់របស់លោក សុខ វឿន កិច្ចការពារអតិថិជនក្នុងវិស័យធានាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ក្រោយពេលទទួលបានឥណទាន។ កិច្ចការពារនេះ ត្រូវបានចេញជារូបរាងកាលពីឆ្នាំ២០១៤ ក្នុងពេលដែលស្ថាប័នឯករាជ្យមួយនៅសហរដ្ឋអាម៉េរិក មានសិទ្ធទទួលខុសត្រូវលើការផ្ដល់សញ្ញាបត្រឱ្យទៅគ្រឹះស្ថាន ឬធនាគារណាដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ខណៈក្រោយមកស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា ក៏ចាប់ផ្ដើមទទួលបានសញ្ញាបត្រដែលមានការទទួលស្គាល់នេះជាបន្តបន្ទាប់៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


រដ្ឋមន្រី្តកិច្ចការព្រំដែន អះអាងថា ការបោះបង្គោលព្រំដែនមិនអាចយកតាមផែនទី Google Maps ធ្វើជាមូលដ្ឋានឡើយ

រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញមកអះអាងថា ការបោះបង្គោលព្រំដែនរវាងកម្ពុជា ជាមួយប្រទេសជិតខាង គឺមិនអាចប្រើប្រាស់…

ក្រៅពីបញ្ហាធ្លាក់ចុះសេដ្ឋកិច្ច តើរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់កូនស្រីលោក ថាក់ស៊ីន ត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះទៀត?

ក្រៅពីប្រឈមនឹងសភាពការណ៍នៃការធ្លាក់ចុះសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេស រដ្ឋាភិបាលថ្មីថៃក្រោមការដឹកនាំរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ