វិបត្តិនៅភូមា

យុវជនភូមា​ហ្វឹកហ្វឺន​ជាមួយកងទ័ពជនជាតិភាគតិច ដើម្បីប្រយុទ្ធនឹងរបប​យោធា


យុវជន​ស្លៀកពាក់​ខ្មៅប្រហែល​ ១២០នាក់​ ត្រូវបាន​ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ផ្សាយថា បាននិងកំពុង​ហ្វឹកហ្វឺនជាមួយកងទ័ព​ជនជាតិភាគតិច​នៅក្នុង​ប្រទេស​ភូមា និង​បាន​ប្រកាស​ខ្លួនឯងថា ជាកម្លាំង​ប្រយុទ្ធថ្មី​ប្រឆាំងនឹងរបប​យោធាភូមា ។
យុវជនទាំងនេះត្រូវបានគេអះអាងថា កំពុង​ហ្វឹកហ្វឺន​ជាមួយ​កងទ័ព​ជនជាតិ​ភាគតិច ដើម្បី​ប្រយុទ្ធ​ជាមួយ​របប​យោធា​ភូមា ។ រូបថត​ផ្សាយដោយ រ៉យទ័រ ។
ដោយ

នៅក្នុងរូបភាពជាច្រើន​សន្លឹក​ដែល​ផ្សាយ​ដោយ រ៉យទ័រ ហាក់បង្ហាញ​ពីសកម្មភាពរបស់​អតីតអ្នកតវ៉ា​ប្រឆាំងរដ្ឋប្រហារនៅភូមា កំពុង​ទទួល​ការហ្វឹកហ្វឺន​ពី​កងទ័ព​ជនជាតិភាគតិច នៅក្នុងទឹកដី​ភូមា ដែល​នេះ​ជា​សញ្ញានៃវិបត្តិ​ដែលកាន់តែផុងជ្រៅៗនៅក្នុង​ប្រទេស​មួយ​ដែលមាន​ប្រជាជន ៥៣លាននាក់ ។ 

ស្ថាបនិក​ក្រុម ឈ្មោះ មនមន បាននិយាយថា កម្លាំង​ការពាររួបរួម (United Defense Force) របស់​នាង មានសមាសភាពជាអ្នក​តវ៉ាប្រឆាំងនឹងរដ្ឋប្រហារ​ថ្ងៃទី១ ខែកុម្ភៈ ដែលបានរត់ភៀសខ្លួនពីការបង្ក្រាប ពីសំណាក់កម្លាំង​សន្តិសុខ​របស់របប​យោធា ដែលបានសម្លាប់ផ្ដាច់ផ្ដិលជីវិតអ្នកតវ៉ារាប់រយនាក់ ។ 

នាង មនមន បានប្រាប់ឲ្យដឹងថា ក្រុម​របស់នាង​ ដែលភាគច្រើន​ជានិស្សិតវ័យ​ម្ភៃឆ្នាំប្លាយ និង​ខ្លះជាមនុស្សចាស់អាយុ ៣៥ឆ្នាំទៅ ៤០ឆ្នាំ បាននៅហ្វឹកហាត់ទាហាន​ជាមួយ​កងទ័ព​ជនជាតិភាគតិច​រយៈពេល ៣ខែហើយ ហើយគោលដៅ​តែមួយគត់របស់ពួកគេ គឺ បដិវត្តន៍ ។ 

នាង មនមន បាននិយាយថា ក្រុមដែលកំពុង​ហ្វឹកហ្វឺនសព្វថ្ងៃមានគ្នាប្រហែល ២៥០នាក់ ក្នុងនោះមាននារី ២០នាក់ ប៉ុន្តែថា ក្រុមរបស់នាងមានគ្នា​ប្រហែល ១០០០នាក់ នៅក្នុង​ប្រទេសភូមា ។ 

នាងថា ការហ្វឹកហ្វឺន​បាននិងកំពុងប្រព្រឹត្តទៅនៅក្នុងតំបន់​មួយដែលកាន់កាប់ដោយ​សហភាព​ជាតិ​ការ៉ែន (KNU) ដែលជាអង្គការប្រដាប់អាវុធ​ជនជាតិភាគតិច​មួយ ដែលប្រយុទ្ធប្រឆាំងនឹង​របប​គ្រប់គ្រង​ភូមា​ដើម្បីស្វែងរកស្វ័យភាព ។ 

ខាងកងទ័ព​នៃរបប​យោធាភូមា​ពុំបាន​ឆ្លើយតប​សំណើ​សុំ​អត្ថាធិប្បាយពីទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ទេ ហើយដោយឡែក ខាង​ភាគ KNU ក៏មិនបានច្រានចោល​ការអះអាងអំពីការហ្វឹកហ្វឺន​ខាង​លើ​នេះដែរ ៕




អត្ថបទបន្ទាប់


កម្ពុជា​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​៥០៨​នាក់​បន្ថែម​ទៀត​ខណៈ​អ្នកជា​សះស្បើយ​មាន​១២៧​នាក់

ក្រសួងសុខាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៧​ខែមេសា​ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​…

រោងចក្រជាង ២០០នៅទូទាំងប្រទេស និងកម្មករនិយោជិតប្រមាណជិត ១.៧០០នាក់បានឆ្លងជំងឺកូវីដ-១៩

គិតមកទល់នឹងពេលនេះ មានរោងចក្រចំនួន ២០៦រោងចក្រនៅទូទាំងប្រទេស ដែលមានកម្មករនិយោជិតប្រមាណជាងជិត ១,៧ពាន់នាក់ បានឆ្លងជំងឺកូវីដ១៩ ដោយចំនួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ