លោក ថាក់ស៊ីន

តើអ្វីនៅពីក្រោយការដាក់កូនស្រីរបស់លោក ថាក់ស៊ីន ជាមេដឹកនាំបក្សកាន់អំណាចរបស់ថៃ?


លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) វ័យ៣៧ឆ្នាំ ដែលជាកូនស្រីអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានក្លាយជាប្រធានគណបក្សភឿថៃ ដែលជាគណបក្សកាន់អំណាចបច្ចុប្បន្ន។ តើអ្វីដែលនៅពីក្រោយការសម្រេចចិត្តបែបនេះ ខណៈដែលលោកស្រី មិនបានកាន់កាប់តំណែងណាមួយសោះនៅក្នុងជួរគណៈរដ្ឋមន្រ្តីថៃថ្មីដែលដឹកនាំដោយគណបក្ស ដែលមានលោក ស្រ៊ីថា ថាវេស៊ីន ជានាយករដ្ឋមន្រ្តី?
លោក ថាក់ស៊ីន
ដោយ

គណបក្សភឿថៃ ដែលកំពុងកាន់អំណាច បានសម្រេចចិត្តនៅក្នុងសន្និបាតរបស់គណបក្សកាលពីថ្ងៃសុក្រ ដោយជ្រើសរើសលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី ថាក់​ស៊ីន ស៊ីណាវ៉ាត្រា ធ្វើជាមេដឹកនាំថ្មីរបស់គណបក្ស ដោយសង្ឃឹមថា វានឹងពង្រីកការគាំទ្រក្នុងចំណោមយុវជនជំនាន់ក្រោយបន្ថែមទៀត។ បន្ទាប់ពីទទួលការតែងតាំង លោកស្រី ផៃថងថាន បានប្តេជ្ញាចិត្តនៅក្នុងសុន្ទរកថានឹងធ្វើឱ្យគណបក្សនេះក្លាយជាគណបក្សលេខ១ម្តងទៀត នៅក្នុងប្រទេសថៃ។

លោកស្រី ផៃថងថាន ដែលស្ថិតក្នុងវ័យ៣៧ឆ្នាំ គឺជាបេក្ខជននាយករដ្ឋមន្ត្រី១រូប ក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីបីរូបរបស់គណបក្សភឿថៃ នៅក្នុងការបោះឆ្នោតសកល កាលពីខែឧសភា ដោយដើរតួរ​យ៉ាងសំខាន់ក្នុងការឃោសនា ទោះបីជាអំឡុងពេលនោះលោកស្រី កំពុងតែស្ថិតនៅក្នុងដំណាក់កាលមាតុភាព បន្ទាប់ពីសម្រាលកូនក៏ដោយចុះ។

នៅក្នុងការបោះឆ្នោត គណបក្សភឿថៃ ទទួលបានត្រឹមលេខ២ប៉ុណ្ណោះ បន្ទាប់ពីគណបក្សឆ្ពោះទៅមុខ ប៉ុន្តែអាចដណ្តើមតួនាទីជាគណបក្សកាន់អំណាចបានដោយសារតែប្រព័ន្ធច្បាប់ ដែលតាក់តែងឡើងដោយក្រុមមន្រ្តីយោធាដ៏មានឥទ្ធិពលរបស់រាជា​ណាចក្រមួយនេះ។

លោកស្រី ផៃថងថាន បានចូលកាន់តំណែងនេះបន្តពីលោក ជុណាន ស្រ៊ីកែវ ( Cholnan Srikaew ) អាយុ៦២ឆ្នាំ ដែលទទួលបន្ទុកការចរចារ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះក្រោយសម្ព័ន្ធភាពជាមួយនឹងគណបក្សឈ្នះឆ្នោតមិនអាចបង្កើតរដ្ឋាភិបាលបាន ក៏លាលែងដោយសារតែការសន្យាថា មិនបង្កើតរដ្ឋាភិបាលជាមួយនឹងគណបក្សយោធានិយម។​​

សាធារណមតិខ្លះបានលើកឡើងថា ការលាលែងនេះជាខ្សែបន្ទាត់នយោបាយ ដែលគណបក្សភឿថៃត្រូវការ ពោលគឺមានឱកាសកាន់អំណាចហើយ ក៏ត្រូវការការឈ្នះនៅក្នុងការបោះឆ្នោតលើកក្រោយបន្តទៀត ដូច្នេះហើយទើបបានជាមានការសម្រេចចិត្តឱ្យលោក ជុណាន ចុះចេញពីតំណែង ដើម្បីបំពេញតាមការសន្យា និងទុកឱ្យលោកស្រី ផៃថងថាន ដែលពីមុនធ្លាប់ជាបេក្ខជននាយករដ្ឋមន្រ្តីនៅក្រៅរង្វង់មជ្ឈដ្ឋានដឹកនាំប្រទេស មកដឹកនាំមជ្ឈដ្ឋាននយោបាយ ដើម្បីអាចទប់ទល់នឹងដៃគូប្រកួតប្រជែងចាស់ គឺលោក ភីថា លីមចារឿនរ៉ាត ដែលនៅពេលនេះក៏បានដកខ្លួនពីមេដឹកនាំបក្ស ប៉ុន្តែនៅតែសកម្មនៅក្នុងជីវិត និងអាជីពព្រមទាំងជីវភាពនយោបាយដដែល។

គណបក្សភឿថៃ មើលឃើញថា យុវជនដែលមានអាយុចាប់ពី២០ទៅ៣០ឆ្នាំ គឺជាកម្លាំងចលករនយោបាយដ៏មាននិន្តរភាព ប្រសិនបើភឿថៃ ចង់នៅបន្តជាគណបក្សកាន់អំណាចអណត្តិក្រោយ ពីព្រោះការបោះឆ្នោតកាលពីខែឧសភា គណបក្សឆ្ពោះទៅមុខ គឺបានដណ្តើមជ័យជំនៈដោយសារតែទទួលបានការគាំទ្រពីយុវជន។ ​

ដោយឡែកសាធាណៈមតិខ្លះទៀតក៏បានលើកឡើងថា ការតែងតាំងលោកស្រី ផៃថងថាន អាចជាជំហានដ៏មានសក្ដានុពលមួយឆ្ពោះទៅរកការវិលមកវិញខាងនយោបាយសម្រាប់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារពីបទពុករលួយ និងបទចោទប្រកាន់ផ្សេងទៀត។ លោក ថាក់ស៊ីន ដែលត្រូវបានគេចាត់ទុកជាម្ចាស់បក្ស បានវិលត្រឡប់មកថៃវិញ​កាលពីខែសីហា ក្រោយនិរទេសខ្លួនទៅរស់នៅក្រៅប្រទេសអស់១៥ឆ្នាំ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


រំហូរទុនវិនិយោគបរទេសថ្មីៗចូលវៀតណាម កើន៥៤%នៅ១០ខែឆ្នាំនេះ

អាជ្ញាធរវៀតណាម បានបង្ហាញនូវកំណត់ត្រានៃកំណើនដ៏វិជ្ជមានចំពោះសេដ្ឋកិច្ច ដោយនៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣ ខ្លួនបានទាក់ទាញវិនិយោគទុនបរទេសមាន…

ក្រុមប្រទេស G7 ព្រមព្រៀងគ្នាបង្កើនខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រជាមួយដៃគូដែលគួរទុកចិត្តបាន

រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុនលោក យ៉ាស៊ូតូស៊ី នីស៊ីមូរ៉ា (Yasutoshi Nishimura) បាននិយាយថា ប្រទេសសេដ្ឋកិច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ